ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធររារាំងក្បួនតវ៉ារបស់អាជីវករ


ក្រុមអាជ្ញាធរខ្មែរ នៅថ្ងៃសុក្រនេះ បានរារាំក្បួនដង្ហែររបស់អាជីវករដែលធ្វើ
ដំណើរដោយរថយន្តពីខេត្តតាកែវមកតវ៉ានៅមុខផ្ទះរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែននាទីក្រុងតាខ្មៅខេត្តកណ្តាល។

ក៏ប៉ុន្តែការរារាំងនេះពុំបណ្តាលឲ្យមានអំពើហិង្សាកើតមានឡើងរវាងកម្លាំង
ប៉ូលីសនិងក្រុមអាជីវករនោះទេ។

ក្រុមអាជីវករបានជិៈរថយន្តកាំមីញ៉ុង ប្រមាណ៧គឿង គម្រោងធ្វើដំណើរពីខេត្ត
តាកែវមកតវ៉ានៅផ្ទះរបស់លោកឧបនាយករដ្ឋមន្រ្តីសុខ អាននិងផ្ទះលោកនាយក
រដ្ឋមន្រ្តីហ៊ុន សែនដើម្បីឲ្យជួយអន្តរាគមន៍រឿងវិវាទទីផ្សារមួយកន្លែងដែលមាន
ឈ្មោះថា ផ្សារទន្លាប់ មានទីតាំងនៅស្រុកគីរីវង្ស ខេត្តតាកែវ ។

ក៏ប៉ុន្តែបំណងរបស់ពួកគេត្រូវបានអាជ្ញាធររារាំង និងបញ្ជាឲ្យត្រឡប់ទៅវិញលើក
លែងតែអាជីវករមួយចំនួនប៉ុណ្ណោះ ដែលបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ
ដោយសុវត្ថិភាព។

អាជីវករមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា
ពួកគេមានការខកចិត្ត និងខឹងសម្បារទៅលើវិធានការរបស់អាជ្ញាធរខ្មែរ។លោក
បានបញ្ជាក់ថា គោលបំណងដែលពួកគេមកតវ៉ានេះគឺគ្រាន់តែសុំអន្តរាគមន៍ពី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្រ្តីសុខ អាន តែ
ប៉ុណ្ណោះ។

"អាពួកផ្សារទាមទារធ្វើអាតូបពីរខាងក្រៅរបងផ្សារថែមទៀត អញ្ចឹងដល់ហើយ
បងប្អូនប្រជាជនដែលជុំវិញផ្សារទាំងអស់ហ្នឹង ព្រមទាំងប្រជាជនដែនគ្មានកន្លែង
លក់ហ្នឹង សូមទាមទារកន្លែងលក់វិញ។ កន្លែងដែលធ្លាប់រកស៊ីគាត់សុំកន្លែងនឹង
វិញ"។

លោកមាស សោភណ្ឌ័ អធិការប៉ូលិសស្រុកគីរីវង្ស បានបដិសេធពុំធ្វើអត្ថាធិប្បាយ
ទេ នៅពេលដែលសួរលោកតាមទូរស័ទ្ទនោះ។

"ចុះគ្រាន់តែទូរស័ទ្ទប្រាប់ថា សហរដ្ឋអាមេរិក ខ្ញុំម៉េចដឹងមកជួបដល់កន្លែងមក។
ម៉ោងសម្រាកខ្ញុំរវល់មួយថ្ងៃៗ" ។

អាជីវករផ្សារទន្លាប់ ដែលមានទីតាំងនៅស្រុកគីរីវង្ស ខេត្តតាកែវ បានធ្វើការតវ៉ា
អំពីរឿងថ្លៃឈ្នួលតូបចំនួន២ថ្ងៃមកហើយ។ផ្សារទន្លាប់ត្រូវបានអាជីវករបាន
និយាយថា មានក្រុមហ៊ុនឯកជនមួយមកអភិវឌ្ឍជួសជុលកែលម្អរផ្សារឡើង
វិញ ដោយលក់តម្លៃតូបក្នុងតម្លៃខ្ពស់ គឺចាប់ពី៤ពាន់ដុល្លារសហរដ្ឋអាមេរិក
រហូតដល់ជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិកសម្រាប់តូបលក់ដូរមួយដែលមាន
ទំហំ ប្រមាណ៤ ម៉ែត្រគុណនិង៤ម៉ែត្រតែប៉ុណ្ណោះ។

ក្រុមអាជីវករបាននិយាយថា ពួកគេបានស្នើសុំឲ្យអាជ្ញាធររក្សាទុកនូវខ្លឹមសារ
នៃកិច្ចប្រជុំរវាងតំណាងក្រុមអាជីវករជាមួយនិងតំណាងក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ ដែលបានឲ្យពួកគេជួសជុល និងកែលម្អរដោយខ្លួនឯង។

ការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អាជីវករមួយរូបបានអះអាងថា
លោកត្រូវបានលោកអភិបាលស្រុកគីរីវង្សខេត្តតាកែវភ្ជង់កំាភ្លើងដាក់ ។

" ចៅហ្វាយស្រុកតឹក តុងលីម គាត់មកពីវៀតណាមមក ដឹងមកពីណា
យើងអត់ដឹងទេណា៎ មកមានប៉ូលីសចុះមកផ្ទះខ្ញុំ ៥-៦នាក់។ វានៅលើ
ទៀត។ មកដល់គំរាមកំហែងខ្ញុំ មកដល់ច្រានខ្ញុំថា អាប៉ោ អ្ហែងខ្លាំង អ្ហែង
ចង់ដុតផ្សារអញ អ្ហែងចង់ងាប់។ AKមួយដើមភ្ជង់ខ្ញុំ។ ខ្ញុំភាំង"។

លោកតឹង តុងលីម អភិបាលស្រុកគីរីវង្ស ដែលទទួលរងនូវការចោទប្រកាន់
នេះពុំបានធ្វើអត្ថាធិប្បាយទេ ដោយលោកបាននិយាយថា កំពុងជាប់រវល់។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកឡុង សារ៉េត ប្រធានក្រុមប្រឹក្សា
ឃុំព្រះបាទជាន់ជុំបាននិយាយថា លោកបានដឹងឮអំពីការភ្ជង់កាំភ្លើងនេះ
ផងដែរ៕ ចប់

XS
SM
MD
LG