គណៈកម្មាការសិទ្ឋិមនុស្សអាស៊ីAHRCនិយាយថា
ការគោរពសិទ្ឋិជនសង្ស័យ
នឹងទប់ស្កាត់ការស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីស
។
គណៈកម្មការសិទ្ឋិមនុស្សនេះបានជំរុញឲ្យមានការគោរពសិទ្ឋិជនសង្ស័យដើម្បី
ការពារកុំឲ្យពួកគេត្រូវស្លាប់
បាត់បង់ជីវិតក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស
ក៏ប៉ុន្តែ
មន្រ្តីផ្លូវការរបស់ក្រសួងមហាផ្ទៃ
បានអះអាងយ៉ាងច្បាស់ថា ជនសង្ស័យ
ដែល
អង្គការនេះលើកឡើង
គឺស្លាប់បណ្តាលមកពីការធ្វើអត្តឃាតកម្ម
។
គណៈកម្មការសិទ្ឋិមនុស្សអាស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី
២៨ខែ
កក្កដានេះ ដោយនិយាយថា
មានជនសង្ស័យចំនួន ៥នាក់
ដែលជាប់
នៅក្នុងការឃុំឃាំងរបស់ប៉ូលីស
ត្រូវគេដឹងថា
បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង
របស់ប៉ូលីសនៅទីកន្លែងផ្សេងៗគ្នានៃប្រទេសកម្ពុជា
ក្នុងរយៈពេល៥ខែដំបូង
នៃឆ្នាំនេះ
។ មានការចោទប្រកាន់ជាច្រើនថា
ជនសង្ស័យទាំងនោះទទួលរង
នូវការធ្វើទារុណកម្ម
ឬទម្រង់ផ្សេងទៀតនៃការធ្វើបាប
។
អង្គការសិទ្ឋិមនុស្សនេះបានបន្តទៀតថា
ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ
ប៉ូលីសបានបដិសេធការចោទប្រកានទាំងនោះ
ហើយដោយមានការបញ្ជាក់
ផ្នែក
វេជ្ជសាស្រ្តផង បានអះអាងថា
ជនសង្ស័យបានធ្វើអត្តឃាតកម្ម។
គណៈកម្មការសិទ្ឋិមនុស្សអាស៊ី
បានលើកឡើងទៀតថា
ការយោងទៅលើការ
បញ្ជាក់វេជ្ជសាស្រ្តនាំឲ្យមានការចោទប្រកាន់បន្ថែមទៀតដែលថា
វេជ្ជបណ្ឌិត
ដែលអាជ្ញាធរស្នើសុំឲ្យធ្វើកោសល្យវិច័យនោះ
គឺពួកគេស្ថិតនៅក្រោមសម្ពាធ
មិនឲ្យធ្វើជាសត្រូវនឹងប៉ូលីស
ហើយបានផ្តល់សេចក្តីសន្និដ្ឋានដែលមិនខុស
ប្លែកគ្នាអំពីអ្វីដែលប៉ូលីសបានធ្វើទេ។
គណៈកម្មការសិទ្ឋិមនុស្សអាស៊ី
បានបនែ្ថមទៀតថា
ទោះបីជាមានការសង្ស័យ
ជាបន្តបន្ទាប់ចំពោះការធ្វើទារុណកម្ម
ឬទម្រង់ផ្សេងទៀតនៃការធ្វើបាបក៏ដោយ
ក៏អាជ្ញាធរបានបដិសេធមិនឲ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យអំពីបុព្វ
ហេតុនៃការស្លាប់របស់ជនសង្ស័យទាំងនោះទេ
។
គណៈកម្មការនេះពុំបានបញ្ចេញឈ្មោះរបស់ជនសង្ស័យទាំង
៥នាក់នោះទេ
ហើយមិនប្រាប់ថា
តើពួកគេស្លាប់នៅក្នុងមន្ទីរឃុំឃាំងប៉ូលីសខេត្តក្រុងណា
មួយទេ
។
លោកឧត្តមសេនីយឯក
ខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ
បាន
ពិពណ៌នាអំពីការលើកឡើងរបស់គណៈកម្មការសិទ្ឋិមនុស្សអាស៊ី
ថាជាការ
មិនត្រឹមត្រូវ
។
"ជីវិតម្នាក់ៗមិនមែនស្រួលទេ
ទម្រាំតែគេទទួលថា ស្លាប់មែន
ជួនកាលគេ
ឃើញភស្តុតាង
គេស៊ើបអង្កេតទៀត ឧទាហរណ៏ថា
វាមិនត្រូវតាមកោសល្យ
វិច័យរបស់អ្នកជំនាញ
មានពេទ្យ មានតុលាការ មានប៉ូលីស
មានប៉េអឹម
មានអាជ្ញាធរដែនដីគ្រប់គ្នា
កំណត់ហេតុមួយៗ" ។
លោក ខៀវ សុភ័ក្រ្ត
អះអាងថា ជនសង្ស័យពិតជាធ្វើអត្តឃាតមែន
ហើយ
លោកមានប្រសាសន៍ថា
ក្រុមមន្រ្តីដែលធ្វើ់កោសល្យវិច័យគឺបានធ្វើការដោយ
គោរពនូវវិជ្ជាជីវៈរបស់ខ្លួន
៕ ចប់