ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស សម រងី្ស ផ្លាស់ប្តូរយុទ្ឋសាស្រ្តរិៈគន់រដ្ឋាភិបាល


គណបក្ស សម រងី្ស ផ្លាស់ប្តូរយុទ្ឋសាស្រ្តប្រឆាំងជាមួយដ្ឋាភិបាល ក្រោយពី
សមាជិកសភារបស់ខ្លួនពីររូបបានទទួលរងសម្ពាធខាងផ្លូវច្បាប់ពីគណបក្ស
គ្រប់គ្រងអំណាច។

លោកសម រង្សី មេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃច័ន្ទ បានបញ្ជាក់ថា គណ
បក្សរបស់លោកនឹងផ្លាស់ប្តូរយុទ្ឋសាស្រ្តប្រឆាំងជាមួយរដ្ឋាភិបាល ពីការរិះគន់
នៅតាមផ្លូវទីសាធារណៈមកជាការរិះគន់ដើម្បីស្ថាបនាវិញ។

ការអះអាងរបស់លោកសម រង្សី យ៉ាងដូច្នេះ បានកើតមានឡើង ក្រោយពី
សមាជិកសភារបស់ខ្លួនចំនួនពីររូបបានទទួលរងសម្ពាធខាងតុលាការដោយ
សារពាក្យបណ្តឹងរបស់គណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន។

សមាជិកសភាគណបក្សសម រង្សី ដែលកំពុងជាប់ក្តីក្តាំខាងផ្លូវតុលាការពីបទ
បរិហារកេរិ៍្ត គឺរួមមានលោកស្រីមួរ សុខហួ ដែលតុលាការគ្រោងនឹងប្រកាស
សាលក្រមនៅថ្ងៃទី៤ខែ សីហាខាងមុខនេះពាក់ពន្ឋ័ទៅនឹងបណ្តឹងរបស់លោក
នាយករដ្ឋមន្រ្តីហ៊ុន សែន នឹងលោក ហូ វ៉ាន់ ដែលកំពុងគេចខ្លួននៅឯក្រៅ
ប្រទេសនោះ ពាក់ពន្ឋ័ទៅនឹងបណ្តឹងមន្រ្តីយោធាជាន់ខ្ពស់ចំនួន២២រូប។

លោកសម រង្សី មេគណបក្សប្រឆាំងដែលកន្លងមកប្រជាពលរដ្ឋជាទូទៅធ្លាប់
ឃើញលោកដឹកនាំធ្វើបាតុកម្មតាមផ្លូវសាធារណ:ប្រឆាំងជាមួយរដ្ឋាភិបាល
នោះលោកបានបញ្ជាក់ប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះថា
ឥឡូវនេះជំហរបស់លោកបានផ្លាស់ប្តូរហើយ ក៏ប៉ុន្តែគណបក្សរបស់លោក
នៅតែប្រកាន់ជហរប្រឆាំងជាមួយរដ្ឋាភិបាលដដែលទេ ក៏ប៉ុន្តែប្រឆាំងទៅតាម
ផ្លូវច្បាប់តែប៉ុណ្ណោះ។

"យើងជំទាស់ទៅតាមផ្លូវគំនិត។ យើងមិនចាំបាច់ទៅតតាំងគ្នានៅចំពោះមុខ
តុលាការ តាមដងផ្លូវដូចមុនទេ គឺយើងជំទាស់នៅក្នុងរដ្ឋសភា យើងជំទាស់
នៅក្នុងក្រុមប្រឹក្សាខេត្ត យើងជំទាស់នៅក្នុងក្រុមប្រឹក្សាស្រុកយើងជំទាស់នៅ
ក្នុងក្រុមប្រឹក្សាឃុំ ពីព្រោះគណបក្ស សម រង្សី មានតំណាងជាប់ឆ្នោតទាំងថ្នាក់
ជាតិមានថ្នាក់ខេត្តក៏មានថ្នាក់ស្រុកក៏មាន ថ្នាក់ឃុំក៏មាន" ។

លោក សម រង្សី បានបពា្ជក់ទៀតថា ការផ្លាស់ប្តូរជំហរនេះ គណបក្សរបស់
លោកពុំទទួលរងសម្ពាធពីខាងក្រៅទេ ក្រោយពីសមាជិកសភារបស់ខ្លួនចំនួន
ពីររូបកំពុងជាប់ក្តីក្តាំក្នុងផ្លូវតុលាការនោះ។

"បើយើងតតាំងជាមួយគូបដិបក្ខណាមួយនោះយើងមិនត្រូវឲ្យគូបដិបក្ខ យើង
នាំយើងចូលទៅក្នុងសមរភូមិណាដែលគេខ្លាំង តែយើងខ្សោយផ្ទុយទៅវិញ
យើងត្រូវតែនាំគេឲ្យចូលក្នុងសមរភូមិណាដែលយើងខ្លាំងគេខ្សោយ" ។

លោកគឹម សុខា ប្រធានគណបក្សសិទ្ឋិមនុស្ស ដែលគណបក្សរបស់លោក
មានគំរោងនិងចងសម្ព័ន្ឋជាមួយគណបក្សសម រង្សីនោះបានបពា្ជក់ថា ការ
សម្រេចរបស់គណបក្សសម រង្សី គឺជាសិទ្ឋិរបស់គណបក្សនោះ ។ លោក
គឹម សុខា បានបពា្ជក់ថា ជំហររបស់គណបក្សសិទ្ឋិមនុស្សវិញក្នុងកាល:ទេស:
ស្ថានភាពនយោបាយបច្ចុប្បន្នដែលពោរ ពេញទៅដោយសម្ពាធយ៉ាងខ្លាំងក្លា
នោះយើងមិនគួរថយក្រោយទេ។

"យើងត្រូវនៅតែឈរនឹងដដែលដូចជាការរំលោភសិទ្ឋិមនុស្សដូចជាការរំលោភ
លើអ្នកតំណាងរាស្រ្តអាហ្នឹងយើងអត់អាចថយក្រោយទេ ប្រសិនបើជាបញ្ហា
យើងជាយុទ្ឋវិធីអាហ្នឹងយើងអាចប្តូរដូចថា ពីមុនយើងធ្វើបាតុកម្ម។ ឥឡូវយើង
អត់ធ្វើ ពីមុនយើងធ្វើនេះ ឥឡូវយើងអត់ធ្វើ ប៉ុន្តែគោលការណ៍ធំៗនេះតាម
ទស្សន:របស់គណបក្សសិទ្ឋិមនុស្ស យើងអត់ត្រូវដូរ"។

លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូ
បង្រៀនឯករាជ្យកម្ពុជា ដែលធ្លាប់គាំទ្រគណបក្សប្រឆាំងបានបញ្ជាក់ លោក
មិនជំទាស់ទៅ និងការផ្លាស់ប្តូរយុទ្ឋសាស្រ្តរបស់គណបក្សសម រង្សីទេ ពីព្រោះ
នេះគឺជាការសម្រេចរបស់ថ្នាក់ដឹកនាំរបស់គណបក្សនយោបាយ។

"គោលការណ៍របស់សមាគមសហជីពយើងគាំទ្រចង់ឲ្យសង្គមមានប្រជាធិប
តេយ្យចង់ឲ្យសង្គមទទួលបានយុត្តិធម៌ ទុកជាសម្រាប់ប្រជាពលរដ្ឋទាំងអស់
គ្នា ហើយបើគណបក្សលែងការពារផលប្រយោជន៍រាស្រ្តអាហ្នឹងយើងនឹងគាំទ្រ
អ្នកណាដែលការពារផលប្រយោជន៍រាស្រ្តការពារដោយយុត្តិធម៌ជូនសង្គម"។

ក្រុមមន្រ្តីជាន់ខ្ពស់សំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ពុំអាចស្នើសុំដើម្បី
សេចក្តីអធិប្បាយបំភ្លឺបានទេ ក៏ប៉ុន្តែអ្នកតំណាងរាស្ត្រជៀមយាបខាងគណ
បក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់កាសែតជាភាសាអង់គ្លេសមួយឈ្មោះថា
The Cambodia Daily ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះថា លោកសង្ឃឹម
ថា ការតាំងចិត្តរបស់គណបក្សប្រឆាំងនេះនិងជួយដល់ការអភិវឌ្ឍន៍របស់
ប្រទេសជាតិ៕ ចប់

XS
SM
MD
LG