ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Oxfam America ស្នើសុំឱ្យសហរដ្ឋអាមេរិកបង្ហាញគោល ជំហរទាក់ទងនឹងជំនួយក្នុងពេលអនាគតទៅប្រទេសកម្ពុជា


របាយការណ៍មួយរបស់អង្គការ Oxfam America ចេញផ្សាយកាលពីថ្ងៃពុធ
បានស្នើសុំឱ្យសហរដ្ឋអាមេរិក បង្ហាញនូវគោលជំហរច្បាស់លាស់ទាក់ទងនឹង
ជំនួយក្នុងពេលអនាគត ទៅប្រទេសកម្ពុជា។

សហរដ្ឋអាមេរិកត្រូវតែបង្ហាញឱ្យច្បាស់នូវគោលបំណងនៃជំនួយរបស់ខ្លួនមក
ប្រទេសកម្ពុជា ហើយត្រូវធានាថា ជំនួយនេះជួយឱ្យមានតម្លាភាពនិងគាំទ្រដល់
សម្លេងរបស់ពលរដ្ឋទាំងអស់។

នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីថ្ងៃពុធដោយអង្គការ
អុកស្វាមអាមេរិកា នៅទីស្នាក់ការក្រុងវ៉ាស៊ីនតោនដោយមានការចូលរួមពីអ្នក
ជំនាញការអភិវឌ្ឍន៍មកពីសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។

របាយការណ៍ដែលមាន៩ទំព័របានបង្ហាញនូវប្រតិកម្មចម្រុះពីភាគីពាក់ព័ន្ធនានា
ដែល អ្នករៀបរៀងបានជួបសម្ភាសកាលពីចុងឆ្នាំ២០០៨ ក្នុងនោះមានដូចជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) រាជរដ្ឋាភិបាល
កម្ពុជា ប្រទេសអ្នកផ្តល់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាល ។

លោកស្រី Archana Palaniappan មន្ត្រីគម្រោងប្រសិទ្ធិភាពជំនួយរបស់អង្គការ
អុកស្វាមអាមេរិកានិងជាអ្នករៀបរៀងរបាយការណ៍នេះបានប្រាប់វីអូអេសម្លេង
សហរដ្ឋអាមេរិកក្នុងបទសម្ភាសន៍ពិសេសមួយក្រោយការចេញផ្សាយថា នៅមាន
ការព្រួយបារម្ភក្នុងចំណោមអ្នកទទួលជំនួយរបស់អាមេរិក ដូចជាថា នាពេល
កន្លងមកអាមេរិកផ្តោតលើបញ្ហាប្រឆាំងអំពើពុករលួយ និងលើកកម្ពស់លទ្ធិប្រជា
ធិបតេយ្យនិងសិទ្ធិមនុស្ស ប៉ុន្តែតើថ្ងៃអនាគតនឹងត្រូវផ្តោតលើអ្វីទៀតជាពិសេស
ក្រោយពីការលើកលែងរាល់បម្រាមលើជំនួយទ្វេភាគីដល់ប្រទេសកម្ពុជានាឆ្នាំ
២០០៧ និងពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាល។

“យើងរកឃើញថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែមានភាពច្បាស់លាស់ចំពោះ
គោលបំណងរបស់គេ នៅពីក្រោយជំនួយដែលគេផ្តល់ គឺសម្រាប់ហេតុផល
អភិវឌ្ឍន៍ ហើយនោះគឺដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យចេះជួយខ្លួនឯងចេញ
ពីភាពក្រីក្រ។ ក្នុងពេលខ្លះ ប្រជាពលរដ្ឋកម្ពុជាមានការសង្ស័យ ដូច្នេះសហរដ្ឋ
អាមេរិកចាំបាច់ត្រូវបង្ហាញឱ្យច្បាស់ថា អ្វីជាកត្តាជំរុញពិតប្រាកដ ហើយត្រូវ
មានតម្លាភាពអំពីគោលបំណងរបស់គេនៅប្រទេសកម្ពុជា”។

របាយការណ៍បានលើកឡើងនូវរឿងជោគជ័យមួយចំនួនបានមកពីជំនួយរបស់
អាមេរិក។ឧទាហរណ៍ជោគជ័យរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
ហៅកាត់ថា CLEC ក្នុងការការពារសិទ្ធិពលរដ្ឋក្រីក្ររស់នៅភូមិមួយក្នុងទីក្រុង
ភ្នំពេញ ទល់នឹងការទាមទារយកមកកាន់កាប់ដោយខុសច្បាប់ពីសំណាក់អាជ្ញា
ធរមូលដ្ឋាន។ អង្គការ CLEC ទទួលបានមូលនិធិពីទីភ្នាក់ងារ USAID។

របាយការណ៍ដដែលក៏បង្ហាញនូវភាពតានតឹងដែលក្រុមអ្នកអនុវត្តន៍ការងារជួប
ប្រទះ។ របាយការណ៍បានដកស្រង់សម្តីរបស់បុគ្គលិកបម្រើការនៅក្នុងទីភ្នាក់
ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិដែលបានត្អូញត្អែ តាំងពីទីតាំង
ដែលទីភ្នាក់ងារនេះត្រូវចូលទៅនៅជាមួយស្ថានទូតអាមេរិក ដែលជាការមួយនៅ
ចាកឆ្ងាយពីសហគមន៍ដែលពួកគេត្រូវផ្តល់សេវា ចំនួនបុគ្គលិកតិចតួចបើប្រៀប
ធៀបជាមួយនឹងទឹកប្រាក់ និងគម្រោងអភិវឌ្ឍន៍ដែលគេត្រូវទទួលខុសត្រូវ និង
រហូតដល់កង្វះយុទ្ធសាស្រ្តវែងឆ្ងាយក្នុងជំនួយរបស់អាមេរិក។បុគ្គលិកម្នាក់របស់
USAID បានប្រាប់អ្នកវាយតម្លៃថា៖

“ក្តីកង្វល់របស់សង្គមស៊ីវិលទាក់ទងនឹងការផ្លាស់ប្តូរក្នុងជំនួយបរទេស អាចទាក់
ទងនឹងកង្វះខាតការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង។ ហើយជាលទ្ធ
ផលនៃកំណែទម្រង់គោលនយោបាយជំនួយបរទេសនាំឱ្យពិបាកសម្រាប់ក្រុម
បេសកកម្មបង្ហាញនូវគោលដៅវែងឆ្ងាយជាអាទិភាពសម្រាប់ប្រទេសកម្ពុជា”។

ជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជាផ្តោតជាសំខាន់លើផ្នែកសុខភាព
ជាពិសេសការព្យាបាលនិងទប់ស្កាត់មេរោគអេច្ហអាយវី-ជម្ងឺអេដស៍ ហើយក៏មាន
ការផ្តោតលើការពង្រឹងនីតិរដ្ឋ និង សិទ្ធិមនុស្ស អភិបាលកិច្ចល្អ ជំនួយយោធា
ការដោះមីននិងប្រឆាំងភេរវកម្ម។ ចន្លោះពីឆ្នាំ២០០២ដល់២០០៧ជាមធ្យមសហរ
ដ្ឋអាមេរិកផ្តល់ជំនួយ៤១,៥៥លានដុល្លារក្នុងមួយឆ្នាំៗដល់ប្រទេសកម្ពុជា។

លោក ចន ចនសុន អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញពុំអាច
ទាក់ទងជួបដើម្បីធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃព្រហស្បតិ៍នេះ ។

លោកស្រី Archana Palaniappan បានបន្ថែមថា ការផ្តល់នូវភាពជាម្ចាស់លើ
ការងារអភិវឌ្ឍន៍ដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាក៏ជាការចាំបាច់ក្នុងការ
ធានានូវប្រសិទ្ធិភាពជំនួយរបស់អាមេរិកផងដែរ។

“អុកស្វាមជឿជាក់ថា យើងគួរតែលើកកម្ពស់នូវរដ្ឋមួយដែលសកម្ម ប្រជាពល
រដ្ឋសកម្ម និងរដ្ឋដែលមានប្រសិទ្ធិភាពក្នុងការពង្រឹងភាពជាម្ចាស់របស់រដ្ឋាភិ
បាលកម្ពុជានិងប្រជាជនកម្ពុជាដែលទទួលជំនួយរបស់អាមេរិក។ មានប្រទេស
អ្នកផ្តល់ជំនួយច្រើនណាស់មានទឹកប្រាក់ច្រើនណាស់ដែលហូរចូលមកដូច្នេះ
ព័ត៌មានដែលរដ្ឋាភិបាលនិងប្រជាពលរដ្ឋទទូលបានអំពីទឹកប្រាក់នេះនឹងជួយ
ឱ្យពួកគេធ្វើម្ចាស់ការលើដំណើរការអភិវឌ្ឍន៍របស់គេបាន ហើយជួយពួកគេ
ជួយខ្លួនឯងចាកចេញពីភាពក្រីក្រ”។

ប្រទេសកម្ពុជានៅតែជាប្រទេស ដែលទទួលជំនួយអភិវឌ្ឍន៍យ៉ាងច្រើនពី
សហគមន៍អន្តរជាតិ ក្នុងទឹកប្រាក់ប្រហែលជាពាក់កណ្តាលនៃថវិកាប្រចាំឆ្នាំ
របស់ជាតិហើយសហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយលំដាប់ទី៥ បន្ទាប់ពី
ប្រទេសជប៉ុនធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងអង្គការសហ
ប្រជាជាតិ។

កាលពីកិច្ចប្រជុំជាមួយម្ចាស់ជំនួយកន្លងទៅនេះ ប្រទេសកម្ពុជាទទួលបាន
នូវការសន្យាផ្តល់ប្រាក់ជំនួយជិត១,០០០លានដុល្លារអាមេរិក៕ ចប់

XS
SM
MD
LG