នៅពេលដែលការកាត់ទោសអតីតមេគុកទួលស្លែងដ៏អប្រីយ៍កាំង
ហ្គេចអៀវ
ហៅឌុច
បានចាប់ដំណើរការនាខែមីនា
ពិភពលោកទាំងមូលបានងាកមក
ចាប់អារម្មណ៍លើប្រទេសកម្ពុជានិងការភ័យរន្ធត់នានា
ដែលរបបខ្មែរក្រហម
បានបង្កឡើង។
ពីគេហដ្ឋានរបស់គាត់ក្នុងរដ្ឋ
Michigan ដែលជារដ្ឋតូច
និង
ដាច់ស្រយ៉ាលមួយក្នុងសហរដ្ឋអាមេរិក
លោកស្រី Cynthia Colemanដែល
ពេលនេះ
មានអាយុ៦៧ឆ្នាំ ហើយកំពុងធ្វើការជាបណ្ណារក្ស
ស្ម័គ្រចិត្តមួយរូប
បានបើកមើលរូបភាពវីដេអូកាត់ទោសឌុចតាមអ៊ីនធឺណិតខណៈពេលដែល
ឌុចរៀបរាប់ពីតួរនាទីជាមេគុក។
“មានថ្ងៃមួយនោះ
ពេលដែលខ្ញុំកំពុងមើលវីដេអូខ្ញុំក៏បានឮឌុចនិយាយអំពីគុក
ទួលស្លែង
ហើយគាត់និយាយថា
គាត់គ្រាន់តែជាអ្នករាយការណ៍ឱ្យអ្នកផ្សេង។
តាមស្តាប់មើលទៅ
គាត់និយាយរបៀបដូចជាគាត់ហ្នឹងគ្រាន់តែជាអ្នកសរសេរ
របាយការណ៍និងរៀបចំឯកសារឱ្យគេអញ្ចឹង...ហើយខ្ញុំគ្រាន់តែសម្លឹងមើលមុខ
ហើយនិយាយម្នាក់ឯងថា
"ខ្ញុំមិនអាចទ្រាំមើលអាមនុស្សអាក្រក់អញ្ចឹងបានទេ
ហើយខ្ញុំក៏បានបិទចោលទៅ”។
គេអាចគិតថា
មានប្រតិកម្មមិនពេញចិត្តបែបនេះតែពីអ្នកនៅរស់រានមានជីវិត
ក្រោយរបបខ្មែរក្រហមប៉ុណ្ណោះ
ប៉ុន្តែសម្រាប់លោកស្រីខូលមែន
នេះគឺជា
អារម្មណ៍ពិត
បើទោះបីជាលោកស្រីមិនដែលទៅប្រទេសកម្ពុជាពីមុនមកក៏ដោយ
ហើយទើបតែបានទៅម្តងកាលពីឆ្នាំមុន។កាលពីខែមីនា
ឆ្នាំ២០០៨
លោកស្រី
បានធ្វើដំណើរជាមួយស្ត្រីជាតិអាមេរិកកាំងម្នាក់ទៀត
ទៅដាក់ពាក្យធ្វើជាសាក្សី
ក្នុងតុលាការខ្មែរក្រហម
ដើម្បីមានឱកាសនិយាយរឿងអំពីជនជាតិខ្មែរ១១៤រូប
ដែលលោកស្រីបានមើលការខុសត្រូវនៅឯសហរដ្ឋអាមេរិកកាលពី៣២ឆ្នាំមុន។
“យើងទាំងពីរនាក់មានអារម្មណ៍យ៉ាងមុតមាំថា យើងនឹងធ្វើជាសាក្សី”។
ដើម្បីរក្សាទុកជាកសិណសាក្សីអំពីរឿងរ៉ាវរបស់ជនជាតិកម្ពុជាទាំង១១៤នាក់
ដែលមិនទាន់មានគេដឹងឮច្រើន
លោកស្រីខូលមែនបានសរសេរជាជំពូកតូច
មួយដាក់ក្នុងសៀវភៅ
ដែលបានបោះពុម្ពក្នុងឆ្នាំ១៩៨៧។
ជនជាតិខ្មែរទាំង
១១៤នាក់នេះស្ថិតនៅក្នុងក្រុមតូចមួយដែលជាប់នៅក្នុងសហរដ្ឋអាមេរិកពេល
ដែលពួកខ្មែរក្រហមវាយយកបានទីក្រុងភ្នំពេញ
ហើយអនុវត្តនូវផែនការអភិ-
វឌ្ឍន៍ពីឆ្នាំទីសូន្យ។
អ្នកទាំង១១៤នាក់សុទ្ធតែចង់ត្រឡប់មកប្រទេសវិញ
ហើយនៅទីបំផុតពួកគេ
បានត្រឡប់មកវិញ
លើកលែងតែមនុស្សពីរនាក់ប៉ុណ្ណោះ។
ជនធ្វើមាតុភូមិ
និវត្តន៍ទាំង១១២នាក់បានស្លាប់បាត់បង់ជីវិតអស់
ហើយនេះបើយោងតាមការ
បញ្ជាក់របស់មជ្ឈណ្ឌលឯកសារកម្ពុជា។
ជនទាំងពីរនាក់ដែលមិនបានវិល
ត្រឡប់នៅរស់រានមានជីវិត
តែពុំអាចទាក់ទងបានទេ
នៅពេលដែលវីអូអេ
សម្លេងសហរដ្ឋអាមេរិករាយការណ៍អំពីរឿងនេះ។
ក្នុងឆ្នាំ១៩៧៦
លោកស្រីខូលមែនមិនទាន់ធ្វើជាបណ្ណារក្សនៅឡើយទេ។លោក
ស្រីគឺជានាយកនៃគម្រោងជនភៀសខ្លួនមួយដែលបង្កើតឡើងដោយអង្គការ
មួយមានឈ្មោះថា
មជ្ឈមណ្ឌលសេវាកម្មជាតិ។
គម្រោងរបស់គាត់ទទួលបាន
ប្រាក់ឧបត្ថម្ភពីក្រសួងការបរទេសសហរដ្ឋអាមេរិក
តាមរយៈឧត្តមស្នងការសហ
ប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
ការងាររបស់គាត់គឺផ្តល់ការគាំទ្រដល់
ជនជាតិខ្មែរទាំង១១៤នាក់និងជួយសម្រួលឱ្យពួកគេវិលត្រឡប់ទៅប្រទេស
កម្ពុជាវិញ។
ស្ត្រីអាមេរិកកាំងម្នាក់ទៀត
គឺលោកស្រី Mary Beach
កាលពីពេលនោះគឺជា
និស្សិតទើបបញ្ចប់ការសិក្សាថ្មីៗ
និងបានធ្វើការឱ្យលោកស្រីខូលមែនព្រម
ទាំងរស់នៅជាមួយជនជាតិខ្មែរទាំងនោះ
អស់រយៈពេលជាច្រើនសប្តាហ៍ជា
ច្រើនខែនៅក្នុងរដូវរងារនិងរដូវផ្ការីកឆ្នាំ១៩៧៦
ហើយសាងនូវទំនាក់ទំនង
យ៉ាងជិតស្និតជាមួយក្រុមគ្រួសារខ្មែរ។
លោកស្រីមានអារម្មណ៍ខ្លោចផ្សាក្នុង
ចិត្តក្រោយពីពួកគេបានចាកចេញទៅ។
ស្រ្តីទាំងពីរនាក់បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង
ដោយសារពេលវេលា
ដែលពួកគេរស់នៅជាមួយជនជាតិខ្មែរ
និងទុក្ខព្រួយ
ដែលពួកគេទទួលរង
អស់រយៈពេលជាងបីទសវត្សរ៍ដែលជាការបង្ហាញថា
ផលប៉ះពាល់នេះមាន
ហួសពីជនជាតិកម្ពុជាទៅទៀត។
លោកស្រី
Coleman
និងលោកស្រី Beach
ពេលនេះបានដាក់ពាក្យធ្វើជា
កសិណសាក្សីនៅឯតុលាការខ្មែរក្រហម
ហើយលោកស្រីទាំងពីរនាក់បានយល់
ព្រមផ្តល់បទសម្ភាសជាមួយវិអូអេ
សម្លេងសហរដ្ឋអាមេរិកអំពីរឿងនេះ។ ឆ្លង
តាមរយៈការសម្ភាសន៍តាមទូរស័ព្ទជាច្រើនលើកលោកស្រីទាំងពីរបានរៀប
រាប់អំពីការជាប់ទាក់ទងរបស់ពួកគាត់ជាមួយជនជាតិខ្មែរដែលពួកគាត់បាន
មើលការខុសត្រូវ
មិត្តភាពដែលបានកើតមានឡើង
និងក្តីទុក្ខព្រួយមិនចេះ
ចប់ដែលបានកើតមានឡើងនាពេលក្រោយមក
ខណៈពេលដែលក្តីសង្ឃឹម
ថា មិត្តភក្តិរបស់ពួកគាត់អាចនៅរស់រានមានជីវិត
បានប្រែក្លាយទៅជាអសារ
ឥតការ។
លោកស្រីទាំងពីរបានរៀបរាប់អំពីព្រឹត្តិការណ៍
ដែលបានកើតមានឡើងនោះ
ថា នាយប់មួយនៅថ្ងៃទី ៩ ខែធ្នូ
ឆ្នាំ១៩៧៥ ជារដូវរងារ
ហើយមេឃមានសភាព
ងងឹតស្ទើរចាក់ភ្នែកមិនយល់
ក្រុមជនជាតិកម្ពុជាទាំងអស់នោះបានធ្វើដំណើរ
មកដល់
ដោយមានយួរស្បោងខោអាវ
វ៉ាលីសកេះធំៗ ហើយមានស្រី
ប្រុស
ចាស់ ក្មេង។
ពួកគេត្រូវបានដាក់ឱ្យស្នាក់នៅក្នុងអង្គការស៊ីវិលមូលដ្ឋានមួយ
មានឈ្មោះហៅថា YMCA
ក្នុងបរិវេណអន្តេវាសិកដ្ឋានមួយដែលមានបន្ទប់
ចង្អៀតហើយជាទីកន្លែងសហគមន៍ដែលពួកគេត្រូវនៅរួមគ្នា។
នេះគឺជាការងារដំបូងបំផុតរបស់លោកស្រី
Mary Beach បន្ទាប់ពីលោកស្រី
បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ។
ការពិតទៅលោកស្រីចង់ធ្វើជាគ្រូ
បង្រៀនភាសាបារាំង
ប៉ុន្តែបែរជាទទួលបានការងារនៅឯមជ្ឈមណ្ឌលសេវា
កម្មជាតិនេះទៅវិញ។
មនុស្សដំបូងៗដែលលោកស្រីបានជួប
រួមមានលោក
អនុសេនីយ៍ឯក
កែវ គាម ដែលបានស្រាយបង្វិចខោអាវរបស់លោករួចជា
ស្រេចមុនគេ
ហើយបានចូលស្នាក់នៅក្នុងបន្ទប់
ព្រមទាំងបើកភ្លើងបំភ្លឺបន្ទប់
ដើម្បីឱ្យមានបរិយាកាសដូចនៅផ្ទះ។
លោកបានសម្លឹងរកមើលដៃគូដើម្បី
លេងល្បែងប្រកបពាក្យអង់គ្លេសហៅថា ល្បែងផ្គុំពាក្យ។
“ហើយខ្ញុំបានគិតថា
អីយ៉ា មនុស្សភាគច្រើននៅកំពុងមមាញឹកយកអីវ៉ាន់ដាក់
បន្ទប់
ប៉ុន្តែគាត់បានរៀបចំរួចរាល់
ហើយថែមទាំងចង់លេងកំសាន្តទៀត។
ដូច្នេះខ្ញុំក៏ចូលលេងពីរបីក្តាជាមួយគាត់
ហើយគាត់ឈ្នះខ្ញុំ"។
លោក កែវ គាម
ស្ថិតនៅក្នុងចំណោមទាហាន៨១នាក់ដែលបានបម្រើការនៅ
ក្នុងរបបលោក
លន់ ណុល ដែលជារបបមួយគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋ
អាមេរិក។
អ្នកទាំងនោះទទួលបានការហ្វឹកហ្វឺននៅសហរដ្ឋអាមេរិកនៅពេល
ដែលរបបលោក
លន់ ណុលបានធ្លាក់ទៅក្នុងកណ្តាប់ដៃពួកកុំមុយនិស្ត ។
លោកស្រី Beach
និយាយថានៅពេលដំបូងៗគាត់មានអារម្មណ៍ថានៅក្មេង
ហើយមានការភ័យខ្លាចក្នុងការស្នាក់នៅជាមួយពួកទាហាន
ទោះបីជាពួក
គេមកពីជាតិសាសន៍ណាក៏ដោយ
ប៉ុន្តែភ្លាមៗនោះក្រុមពួកជនជាតិកម្ពុជា
បានធ្វើឱ្យគាត់ផ្លាស់ប្តូរចិត្ត។
“ប៉ុន្តែពួកគេ
សុភាពរាបសារណាស់
ហើយចេះដឹងទុក្ខធុរៈគេទៀតផងនិង
ថែមទាំងធ្វើអ្វីៗត្រឹមត្រូវបានល្អទៀត
ដូច្នេះហើយបានជាគ្មានបញ្ហាអ្វីទាំង
អស់"។
មិនយូរប៉ុន្មាន
លោកស្រី Beach ចុះសម្រុងបានជាមួយវប្បធម៌ខ្មែរ។
ដោយ
សារតែលោកស្រីមានតែមិត្តភក្តិម្នាក់នៅទីក្រុង
Philadelphia និងឪពុកមា
ម្នាក់នៅជាយក្រុង
ដូច្នេះហើយលោកស្រីបានចំណាយពេលទាំងយប់ទាំង
ថ្ងៃនៅមជ្ឈមណ្ឌល
YMCA ជាមួយជនជាតិខ្មែរទាំងនោះ។
លោកស្រីហូប
បាយជាមួយពួកគេ
នាំពួកគេដើរទិញអីវ៉ាន់
ហើយបន្តលេងល្បែងផ្គុំពាក្យ
ជាមួយលោកកែវ
គាម ដែលមកដល់ពេលនោះបានក្លាយទៅជាមិត្តភក្តិ
របស់លោកស្រី។
“ខ្ញុំលេងមិនដែលឈ្នះលោកកែវ គាមទេ។មិនដែលឈ្នះគាត់ម្តងណាសោះ”។
ទោះបីជាស្ថិតនៅក្នុងស្ថានភាពនៃភាពមិនច្បាស់លាស់បែបនេះវាគឺជាពេល
វេលាមិនប្រាកដប្រជាសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។
ក្នុងពេលដែល
មានអ្នកខ្លះកំពុងតែឆ្លងកាត់របបភ័យរន្ធត់ខ្មែរក្រហម
អ្នកខ្លះទៀតកំពុង
សម្របទៅតាមជីវភាពរស់នៅថ្មីរបស់ពួកគេ
ដោយបានគេចចេញពីសង្រ្គាម
និងក្រុមពួកឧទ្ទាម។
លោកយុទ្ធ ហ៊ាន
អតីតអនុសេនីយ៍ឯកនៃទាហានជើងទឹករបបលន់ ណុល
បានមកសិក្សានៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៧៤។លោកបាននិយាយថា
ក៏
ដូចជាជនជាតិកម្ពុជាដទៃទៀតដែរ លោកមានគំនិតចង់ត្រឡប់ទៅប្រទេស
វិញប៉ុន្តែមានមន្រ្តីជាន់ខ្ពស់ខ្មែរក្រហមមួយរូបគឺលោកចាន់
យូរ៉ាន់បានប្រាប់
លោកឱ្យនៅរៀនបន្តរហូតចប់ចុងចប់ដើម។
“ចុងឆ្នាំ៧៥ ខ្ញុំជួបលោក
អៀង សារី ហើយនឹងគណប្រតិភូគេនៅ
ញ៉ូវយ៉ក។
នៅពេលនោះខ្ញុំបានជួបលោកចាន់
យូរ៉ាន់ ហើយបានសួរគាត់ថា
តើវាជា
ពេលវេលាសម្រាប់ពួកខ្ញុំទៅស្រុកវិញជួយជាតិយើងទេ។
ហើយគាត់សួរខ្ញុំ
មកវិញថា
ប្អូនឯងធ្វើអ្វី។ ខ្ញុំប្រាប់គាត់ថា
ឥឡូវនេះខ្ញុំជានិស្សិត ។
ខ្ញុំរៀននៅ
សាលាVirginia Tech
យើងនេះ នៅក្នុងរដ្ឋ
Virginia ហើយគាត់ប្រាប់ខ្ញុំថា
បើប្អូនឯងនៅរៀន
ហើយរៀនឱ្យចប់ចុងចប់ដើមទៅ"។
យោបល់នេះបានជួយសង្រ្គោះជីវិតរបស់គាត់។
នៅសហរដ្ឋអាមេរិក
ក្រុម
អ្នកមានសមានចិត្តជាមួយនឹងពួកខ្មែរក្រហម
បានប្រមែប្រមូលខ្មែរនៅក្រៅ
ប្រទេសឱ្យត្រឡប់ទៅវិញហើយជួយកសាងប្រទេស។
លោក ព្រហ្ម
ស៊ុនណូរ៉ាបានមកសហរដ្ឋអាមេរិកដើម្បីមកសិក្សាមុខជំនាញ
វិស្វកម្មអគ្គិសនី។
លោកបានឮអំពីការប្រមែប្រមូលមនុស្សដែរ
ប៉ុន្តែបាន
សម្រេចចិត្តថា
មិនទាន់ទៅវិញទេ
រហូតដល់គាត់បញ្ចប់ការសិក្សាសិន។
លោកក៏មានការព្រួយបារម្ភអំពីហេតុផលរបស់ពួកកុម្មុយនីស្តផងដែរ។
“ខ្ញុំផ្តែផ្តាំពួកអ្នកបម្រុងនឹងទៅហ្នឹង
ព្រោះខ្ញុំដឹងពីចំណោទពួកកុម្មុយនីស្តច្បាស់
ដូចជារឿងនៅគុយបា
រឿងនៅឆេកូស្លូវ៉ាគី។
ខ្ញុំដឹងច្បាស់ថា ពួកហ្នឹងតែទៅវិញ
ភាគច្រើន
ច្រើនតែស្លាប់ហើយ។
ដូច្នេះខ្ញុំអង្វរពួកអ្នកដែលបម្រុងនឹងចង់ទៅ
ហ្នឹង។
ប៉ុន្តែពួកដែលត្រូវទៅ ភាគច្រើនគ្នាមានគ្រួសារ ហើយគោលបំណងគឺត្រូវ
ទៅយកគ្រួសារត្រឡប់មកវិញទេ។
ភាគច្រើននៃអ្នកដែលចង់ទៅគឺដឹងថា ទៅ
គឺមានគ្រោះថ្នាក់
ប៉ុន្តែគេទៅដោយសារគេមានប្រពន្ធកូនគេ។
គេទៅយកប្រពន្ធ
កូនគេ។
ដូច្នេះហើយខ្ញុំក៏ឃាត់គេមិនបាន។
ភាគច្រើនខ្ញុំឃាត់គេមិនបាន។
ប្រាកដណាស់ថា
អ្នកទាំង១១៤នាក់នៅទីក្រុង
Philadelphia មិនមានការ
សង្ស័យបែបនេះទេ។
ពួកគេមានការតាំងចិត្តថាត្រូវតែវិលត្រឡប់ទៅប្រទេស
វិញ
ដើម្បីជួយក្រុមគ្រួសាររបស់គេ។
“ខ្ញុំគិតថា
មនុស្សគ្រប់គ្នានិងអ្វីៗគ្រប់យ៉ាង
ដែលពួកគេស្រឡាញ់ជាងគេបំផុត
ក្នុងលោកនេះ
គឺស្ថិតនៅប្រទេសកម្ពុជាឯណោះ
ហើយគឺជាទីកន្លែងដែលពួក
គេចង់ទៅ
ហើយជាការមានប្រយោជន៍សម្រាប់ពួកគេប្រថុយជីវិត... ពួកគេ
មិនជឿថាមានរឿងអាក្រក់អញ្ចឹងកើតឡើងនៅប្រទេសកម្ពុជាទេ”។
លោកស្រី Beach
នៅចាំបានថាពួកគេបានសម្រេចចិត្តធ្វើការអប់រំកែប្រែខ្លួន
តាមរបបកុម្មុយនីស្ត
ដោយមានការរៀបចំប្រជុំជាសម្ងាត់
មើលភាពយន្តឃោ
សនារបស់ប្លុកពួកកុំមុយនិស្ត។
ពួកគេចង់ធ្វើខ្លួនគេឱ្យពួកខ្មែរក្រហមទទួល
យកបាន
ហើយគេមានការព្រួយបារម្ភថាអាចនឹងមានពួកក្រុមខ្មែរក្រហមនៅ
បង្កប់
ជាមួយក្រុមពួកគេ។
“នៅកន្លែងទទួលភ្ញៀវ
រួមមានទូរទស្សន៍មួយ
ហើយជូនកាលខ្ញុំមើលទូរទស្សន៍
ជាមួយពួកគេ
ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្តើមប្រជុំ
គឺពួកគេប្រជុំដោយ
បិទទ្វារ”។
ស្របពេលជាមួយគ្នានោះដែរ
លោកស្រីខូលមែន ដែលជាមនុស្សមានការតាំង
ចិត្ត
ពេលនោះលោកស្រីមានអាយុ៣៧
ឆ្នាំ
និងមានទម្ងន់តែ៤៨គីឡូក្រាមមាន
ការទទួលខុសត្រូវនូវមជ្ឈមណ្ឌលរបស់លោកស្រី។ នៅក្នុងមុខនាទីរបស់គាត់
លោកស្រីក៏បានស្គាល់ជនជាតិខ្មែរទាំងនោះដែរ
ក្នុងនោះមានមេដឹកនាំក្រុមគឺ
លោកវរសេនីយត្រី
គឹម ប៉ុកទុង។
“គាត់គឺជាមនុស្សគួរឱ្យចង់សើច
ហើយគាត់បាននិយាយកំប្លែងលេងអំពីការ
ស្លៀកពាក់អាវធំបីកំផ្លេថ្មីៗដែលកាត់នៅទីក្រុង
Philadelphiaទៅធ្វើស្រែនៅ
ប្រទេសកម្ពុជា
... គាត់ក៏មានប្រពន្ធដែរ
ហើយខ្ញុំជឿថា គាត់មានកូនបីឬបួន
នាក់
រួមទាំងកូនប្រុសមួយអាយុ៥ឆ្នាំមានជម្ងឺស្វិតដៃជើង។
ហើយគាត់បាន
ប្រាប់ខ្ញុំថា
គាត់ត្រូវទៅផ្ទះវិញ
ទៅរកកូនប្រុសគាត់ហើយការពារកូននោះ”។
នៅពេលដំបូងពួកទាហានទាំងនោះនិងជនស៊ីវិលកម្ពុជាដទៃទៀតមិនដឹងថា
តើពួកគេត្រូវត្រឡប់ទៅប្រទេសវិញដោយវិធីណាទេ។
“អង្គការសហប្រជាជាតិ
បានសម្លឹងនៅជុំវិញពិភពលោកដើម្បីរកមើលថា
តើ
មានទីភ្នាក់ងាររដ្ឋាភិបាលណានៅក្រៅប្រទេសកម្ពុជា
ដែលអាចផ្តល់ដំបូន្មាន
ឱ្យពួកគេបាន
ហើយទីកន្លែងតែមួយគត់នៅលើពិភពលោកយើងនេះដែល
មានតំណាងឱ្យ
ក្រុមបេសកកម្មខ្មែរក្រហមនៅក្រៅប្រទេសកម្ពុជាគឺនៅទីក្រុង
ប៉ារីស
ប្រទេសបារាំង"។
អ.ស.ប.
បានទាក់ទងក្រុមខ្មែរក្រហមនៅទីក្រុងប៉ារីស
ដែលធ្វើការតាមរយៈ
រាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា
ឬហៅកាត់ថា
GRUNKដើម្បីសម្រប
សម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ។
“នៅពេលនោះ ពួកគេបានប្រាប់
អ.ស.ប.
ថា រដ្ឋាភិបាលកម្ពុជាមិនចង់ឱ្យ
អ.ស.ប.
ឬរដ្ឋាភិបាលអាមេរិកចូលពាក់ព័ន្ធទេ
ហើយបញ្ជាក់ថា
ក្រុមខ្មែរ
ក្រហមនឹងដោះស្រាយដោយផ្ទាល់ជាមួយ
ពួកអ្នកត្រូវធ្វើមាតុភូមិនិវត្តន៍”។
មកដល់ខែកុម្ភៈ ឆ្នាំ១៩៧៦ ក្រុមទីមួយបានត្រៀមខ្លួនចេញដំណើរ។
“គេបានប្រាប់អ្នកទាំងនោះថា
នៅពេលដែលពួកគេត្រឡប់ទៅប្រទេសវិញ
ពួកគេនឹងត្រូវចូលមជ្ឈមណ្ឌលអប់រំកែប្រែពីរបីសប្តាហ៍សិន
បន្ទាប់មកពួក
គេនឹងទៅជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេនៅជនបទហើយធ្វើស្រែជា
មួយគ្នា”។
លោកអនុសេនីយឯក កែវ
គាម
ស្ថិតនៅក្នុងក្រុមដំបូងៗដែលត្រូវចាកចេញ
ជាមួយមិត្តភ័ក្តិរបស់គាត់ឈ្មោះ
ហ៊ូ ឆេងគួយ ។
លោកស្រី Beach
មានការរួញរាក្នុងការនិយាយជាមួយលោក
កែវ គាមអំពីការ
ចាកចេញ
ប៉ុន្តែនៅយប់មុនពេលក្រុមគាត់ចេញដំណើរ
លោកស្រីបានចូលទៅ
ក្នុងបន្ទប់លោក
ហ៊ូ ឆេងគួយ។
ពេលនោះមិនមែនជាពេលវេលាត្រូវសប្បាយ
រីករាយទេ។
លោកស្រីបានប្រាប់គាត់ថា៖
"ខ្ញុំសូមកុំឱ្យលោកត្រឡប់ទៅវិញធ្វើអី ពេលនោះគាត់គ្រាន់តែឱបខ្ញុំប៉ុណ្ណោះ”។
ក្រុមជនជាតិខ្មែរទាំងនោះ
បានចាកចេញបន្តិចម្តងៗឆ្ពោះទៅទីក្រុងប៉ារីសដើម្បី
ឱ្យក្រុមបេសកកម្មខ្មែរក្រហមរៀបចំក្រដាសស្នាមត្រឡប់ទៅប្រទេសវិញ។
ក្រុម
ចុងក្រោយដែលបានចាកចេញ គឺនៅខែ មេសា ឆ្នាំ ១៩៧៦ ។
លោកវរសេនីយ
គឹម
ប៉ុកទុង គឺជាមនុស្សចុងក្រោយគេដែលបានចាកចេញ។
“ដូចជានាយកប៉ាលមួយអញ្ចឹង
ខ្ញុំគិតថា
គាត់ស្ថិតនៅក្នុងក្រុមចុងក្រោយដែល
បានចាកចេញ
ហើយជាចម្បងគឺមេដឹកនាំក្រុមជាអ្នកត្រូវចាកចេញចុងក្រោយ"។
លោកស្រី ខូលមែន
បាននាំលោកវរសេនីយទៅកាន់ចំណតរថយន្តក្រុងដែល
គាត់ត្រូវធ្វើដំណើរទៅទីក្រុង
New York, Paris, រួចហើយប្រឈមនឹងព្រេង
វាសនារបស់គាត់។
“ហើយពួកគេបានប្រែក្លាយពីការសប្បាយនិងរីករាយបំផុតព្រោះទីបំផុតបាន
ទៅទីក្រុងប៉ារីស
ហើយបន្ទាប់មកទៀតទៅដល់ផ្ទះទៅជារួញរានិងភ័យព្រួយ"។
"យើងបានឱបថើបគ្នា។
ខ្ញុំមិនដឹងថា តើបុរស
ស្រ្តីកម្ពុជាថើបគ្នា
ឬអត់ទេ ប៉ុន្តែ
ពួកគេបានថើបខ្ញុំ
ហើយខ្ញុំក៏ថើបពួកគេវិញ។
ហើយយើងឱបគ្នា
ហើយបន្ទាប់
មកគាត់បានងាកក្បាលនិងខ្លួនចេញទៅ។
គាត់បានសម្លឹងមកខ្ញុំដោយស្នាម
ញញឹមពេញទំហឹង
ហើយបាននិយាយថា “ពួកយើងនឹងមើលថា
នឹងមានអ្វីកើត
មានឡើង”
ហើយបន្ទាប់មកគាត់ក៏បានឡើងជិះរថយន្តក្រុងចេញទៅ"៕ចប់