ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឌុចបញ្ជាក់ថា កម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់៤ក្រុម មានសិទ្ធិបញ្ជាការចាប់ និងការកាប់សម្លាប់


ក្នុងសវនាការកាត់ទោសជាបន្ដបន្ទាប់ អតីតប្រធានគុកទួលស្លែងកាំងហ្គិចអ៊ាវ
ហៅឌុចបានបញ្ជាក់ថា មានកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ចំនួន៤ក្រុមដែល
មានសិទ្ធិបញ្ជាឲ្យចាប់និងកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជានៅក្នុងគុកខ្មែរក្រហម
ទាំងអស់នៅក្នុងអំឡុងរបបកម្ពុជាប្រជាធិប្បតេយ្យរបស់ប៉ុល ពត។

លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៏ថាកម្មាភិ
បាលខ្មែរក្រហមទាំងនោះមានចំនួនសរុបជាង២០នាក់ហើយចែកចេញជាពីរ
ក្រុមធំៗដែលជាមេដឹកនាំជាន់ខ្ពស់ ទាំងខាងនយោបាយនិងខាងយោធា។ ប៉ុន្ដែអ្នកទាំងនោះភាគច្រើនបានស្លាប់បាត់បង់ជីវិតអស់ទៅហើយ។

"នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគេមានឋានានុក្រមពីរគឺមួយនយោបាយ
មួយកងទ័ព។នៅក្នុងនយោបាយគឺមានសមាជិក២០រូបហើយមានសមាជិក
ពេញសិទ្ធិ៩រូបនិងសមាជិកបំរុង១១រូប ។ នៅក្នុង២០រូបនេះ១៦នាក់បានស្លាប់
បាត់បង់ជីវិតហើយ ។ អ្នកដែលនៅសេសសល់គឺមានអៀងសារី អៀង ធិរិទ្ធ
នួន ជា និងខៀវ សំផន"។

យោងតាមឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាថា ប៉ុល ពត
មេស្ថាបនិករបបខ្មែរក្រហមដ៏ប្រល័យ សុន សេន អតីតរដ្ឋមន្រ្តីក្រសួងការ
ពារជាតិតាម៉ុកអតីតមេទ័ពជើងម្ខាងស្ថិតនៅទាំងក្នុងជួរអគ្គមេបញ្ជាការកង
ទ័ពផង និងជាមេដឹកនាំកំពូលផ្នែកនយោបាយ។ ហើយអ្នកទាំងនេះបាន
ស្លាប់បាត់បង់ជីវិតអស់ហើយ។

បើយោងតាមឌុច បានឲ្យដឹងថា ក្រុមទាំងបួននោះ ដែលមានសិទ្ធិសម្រេច
ចាប់ឬសម្លាប់ប្រជាជនណាម្នាក់ក្នុងសម័យខ្មែរក្រហមនោះមានក្រុមទីមួយ
ស្ថិតក្នុងក្រុមលេខាភូមិភាគពោលគឺពួកប្រធានភូមិភាគទាំង៧ របស់ពួកខ្មែរ
ក្រហមដែលមានគ្នាសរុបចំនួន៧នាក់។ ក្រុមទីពីរគឺលេខា ឬក៏ប្រធានគណ
កម្មាធិការមន្ទីរ៨៧០ដែលជាមន្ទីរមជ្ឈឹមរបស់រដ្ឋបាលពួកកុម្មុយនីស្ដខ្មែរ
ក្រហម។ ហើយក្រុមទីបីអចិន្ដ្រៃយ៍មជ្ឈឹមនិងក្រុមទីបួនគឺសេនាធិការនាយ
សេនាធិការគឺសុន សេន។

លោក ឆាំង យុហាក់ដូចជាយល់ស្របចំពោះការលើកឡើងខាងលើ។

"ចំពោះថា ឌុច បានសំដៅទៅលើផ្នែកណាមួយនៅក្នុងទ័ពវាហាក់ដូចជាត្រូវ
នឹងអ្វីដែលគាត់និយាយជាជាងក្នុងផ្នែកនយោបាយពីព្រោះនៅក្នុងទ័ពមាន
មជ្ឈឹមមានតំបន់មានបែងចែកទៅតាមផ្នែកនិងមានភូមិភាគ"។

របបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត បានបង្កឲ្យមានការស្លាប់បាត់បង់
ជីវិតប្រជាពលរដ្ឋគ្មានកំហុសអស់ជិត២លាននាក់នោះចន្លោះពីឆ្នាំ១៩៧៥
ដល់ឆ្នាំ១៩៧៩។

ការសម្លាប់មួយភាគត្រូវធ្វើនៅក្នុងបណ្ដាគុកនានានៅតាមភូមិឃុំស្រុកដែល
មានសរុបចំនួន១៩៦គុកនៅទូទាំងប្រទេសនាសម័យខ្មែរក្រហម។

យោងតាមលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានឲ្យដឹងថា
ចំនួនអ្នកទោសនៅក្នុងគុកនិមួយៗមានចំនួនអ្នកទោសប្រហាក់ប្រហែល ឬ ច្រើនជាងអ្នកទោសនៅគុកទួលស្លែង។ ហើយជួនកាលគុកទាំងនោះមាន
ភាពព្រៃផ្សៃ និងអមនុស្សធម៌ធ្ងន់ធ្ងរជាងនៅទួលស្លែងទៅទៀត។

ទោះជាយ៉ាងណាអ្នកទទួលខុសត្រូវមន្ទីរឃុំឃាំងទាំងនោះមួយចំនួន ដែល
នៅរស់កំពុងស្ថិតក្នុងសេរីភាពនៅឡើយ៕ ចប់

XS
SM
MD
LG