ពលរដ្ឋកម្ពុជាតែងតែស្ដីបន្ទោសថា
របបកម្ពុជាប្រជាធិបតេយ្យដែលពួកគាត់
ធ្លាប់បានឆ្លងកាត់ក្នុងការរស់នៅអស់រយៈពេលជិត៤ឆ្នាំគឺជារបបទមិឡគ្មាន
សាសនា។
ប៉ុន្ដែតាមពិតរបបនេះបានចែងយ៉ាងច្បាស់ពីការផ្ដល់សិទ្ធិក្នុងការប្រកាន់យក
ជំនឿសាសនាដែរ។
នៅក្នុងសវនាការកាលពីសប្ដាហ៏មុនឌុចអតីតប្រធានមន្ទីរ
ស-២១ឬគេស្គាល់ថាជាគុកទួលស្លែងបានលើកឡើងថា
របបកម្ពុជាប្រជាធិប
តេយ្យបានបង្កើតរដ្ឋធម្មនុញ្ញមួយសម្រាប់បំរើឲ្យការគ្រប់គ្រងរបស់ខ្លួន។
នៅក្នុងរដ្ឋធម្មនុញ្ញ ដែលមាន១៦ជំពូកមាត្រាទី២០ បានចែងយ៉ាងច្បាស់អំពី
ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិគោរពជំនឿសាសនាណាក៏បាន
ហើយ
ប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ធិមិនមានជំនឿបានគ្រប់យ៉ាងលើកលែងតែ
សាសនាប្រតិកិរិយាដែលបំផ្លាញដល់របបកម្ពុជាប្រជាធិបតេយ្យ
និងប្រជាជន
កម្ពុជាត្រូវហាមឃាត់ជាដាច់ខាត។
លោកឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៏ថា
ការចែង
អំពីការគោរពសាសនារបស់ពួកខ្មែរក្រហមគ្រាន់តែជាលេសដើម្បីបិទបាំង
គម្រោងការឧក្រិដ្ឋកម្មរបស់ពួកខ្លួនតែប៉ុណ្ណោះ។
“នៅក្នុងការអនុវត្តន៏ជាក់ស្ដែងរបបនេះបានប្រកាន់យកជំហរមិនជឿសាសនា
ទាំង
អស់ដូច្នេះព្រះសង្ឃត្រូវបង្ខំឲ្យដោះចីវរវត្តអារាមជាឃ្លាំងវិហារកាតូលិក
និងព្រះវិហារអ៊ីស្លាមនិងមនុស្សមួយចំនួនត្រូវចាត់ទុកជាខ្មាំងនិងត្រូវស្លាប់
ដោយការធ្វើទុក្ខបុកម្មេញ”។
របបកម្ពុជាប្រជាធិបតេយ្យត្រូវគេដឹងថាស្ថាបនាឡើងដោយក្រុមបញ្ញវន្ដមាន
និន្នាការកម្មុយនិស្ដម៉ៅនិយមមួយក្រុមដែលដឹកនាំដោយសាឡុត
ស ឬ
ប៉ុល ពត។
ប៉ុល
ពតឡើងកាន់អំណាចនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥និងត្រូវវាយទម្លាក់
ពីអំណាចវិញដោយកងទព័វៀតណាមនិងកងទ័ពកម្ពុជា
ដែលបំបែកខ្លួនចេញ
ពីពួកខ្មែរក្រហម។ជនសង្ស័យដែលជាមេដឹកនាំកំពូលនិងជាអ្នកទទួលខុសត្រូវ
ខ្ពស់បំផុតចំនួន៥នាក់ត្រូវបានចាប់យកមកឃុំទុកនិងរង់ចាំការកាត់ទោស។
ក្នុងនោះកាំង ហ្គិចអ៊ាវ
ហៅឌុច
អតីតប្រធានគុកទួលស្លែងកំពុងស្ថិតក្នុងការ
កាត់ទោស។របបនេះបានបង្កការកាប់សម្លាប់រង្គាលប្រជាជនកម្ពុជាគ្នាឯងអស់
យ៉ាងហោចណាស់ចំនួន១លាន៧សែននាក់។
ហើយវត្តអារាមនានាបានក្លាយ
ជាទីស្ងាត់ជ្រងំឬត្រូវវាយកំទេចនិងបំផ្លាញចោល។
ក្រៅពីការនិយាយអំពីការគោរពសាសនារដ្ឋធម្មនុញ្ញខ្មែរក្រហមក៏បានចែងថា
របបកម្ពុជាប្រជាធិបតេយ្យជារបបឯករាជ្យអព្យាក្រិតហើយយុត្តិធម៌ត្រូវតែចាត់
ចែងដោយតុលាការបស់ប្រជាជន។
រដ្ឋធម្មនុញ្ញដដែលដែលធ្វើនៅឆ្នាំ១៩៧៦បានចែងបន្ថែមថា
មានភាពស្មើគ្នា
រវាងប្រជាជនកម្ពុជាគ្រប់រូប
នៅក្នុងសាមគ្គីជាតិមួយយ៉ាងធំសម្រាប់ការពារ
ប្រទេសទាំងអស់គ្នា
៕ ចប់