ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សូមចងចាំខ្ញុំផង


នៅក្នុងឆ្នាំ១៩៧៦ ជនជាតិកម្ពុជាមួយក្រុមមានគ្នា១១២នាក់បានត្រឡប់ពីសហ
រដ្ឋ អាមេរិកទៅប្រទេសវិញដើម្បីទៅជួបជុំជាមួយកូនប្រពន្ធរបស់ ពួកគេដែល
រស់នៅក្នុងរបបខ្មែរក្រហម។ពួកគេស្ថិតនៅក្នុងក្រុមជនជាតិខ្មែរដែលបានរស់
នៅសហរដ្ឋអាមេរិក នៅពេលដែលទីក្រុងភ្នំពេញបានធ្លាក់ចូលក្នុងកណ្តាប់ដៃ
ពួកកុម្មុយនីស្ត ហើយមុនពេលដែលពួកគេត្រឡប់ទៅប្រទេសវិញ ពួកគេស្ថិត
នៅក្រោមការមើលថែរបស់បុគ្គលិកអង្គការជនភៀសខ្លួនអាមេរិកាំងពីរនាក់។
រហូតដល់ពេលជាច្រើនឆ្នាំក្រោយមក ទើបគេបានដឹងអំពីជោគវាសនារបស់
អ្នកទាំងនោះ។ ហើយអស់រយៈពេលជាច្រើនឆ្នាំហើយទើបមានអ្នកនិយាយ
អំពីរឿងរ៉ាវរបស់អ្នកទាំងនោះ។

លោកស្រីCynthia Colemanដែលបានជួយជនធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅ
ប្រទេសកម្ពុជាដែលពេលនោះត្រូវបានគ្រប់គ្រងដោយក្រុមខ្មែរក្រហមនៅកំពុង
ធ្វើការជាមួយជនភៀសខ្លួននៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧៨ នៅពេល
ដែលកងកម្លាំងវៀតណាមបានចាប់ផ្តើមការលុកលុយប្រឆាំងរបបនេះ ។ការ
វាយប្រហារបានជំរុញឱ្យពលរដ្ឋកម្ពុជារត់ចូលប្រទេសថៃ ហើយនៅខែកុម្ភៈឆ្នាំ
១៩៧៩ ក្រោយពីទីក្រុងភ្នំពេញបានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់កងកម្លាំង
វៀតណាម លោកស្រី Colemanបានធ្វើដំណើរទៅព្រំដែន ដោយក្តីសង្ឃឹមថា
អាចនឹងរកឃើញមិត្តភ័ក្តិដែលបាត់បង់របស់លោកស្រី។

“នៅទីនោះ ខ្ញុំមិនឃើញអ្នកណាម្នាក់សោះ គឺគ្មានអ្នកណាម្នាក់ទាល់តែសោះ។
ខ្ញុំបានត្រឹមតែឈរត្រង់ខ្លោងទ្វារ ហើយសម្លឹងមើលមិនឃើញអ្វីទាំងអស់”។

ពលរដ្ឋកម្ពុជាដែលលោកស្រីបានជួបនៅតាមបណ្តោយព្រំដែនត្រូវបានដាក់
ឱ្យស្នាក់នៅក្នុងផ្ទះតូចៗហើយពួកគេមានការភ័យតក់ស្លុតដោយសារគ្រាប់
កាំភ្លើងព្រមទាំងមានសភាពស្គាំងស្គមដោយសារតែបានរស់នៅក្រោមរបប
ខ្មែរក្រហម។លោកស្រី Colemanបាននិយាយទៅរកមនុស្សគ្រប់គ្នាដែល
គាត់ជួប ក្រែងមានអ្នកស្គាល់មិត្តភ័ក្តិរបស់គាត់។ លោកស្រីបានយករូបថត
តាមខ្លួនទៅជាច្រើនរួមទាំងរូបថតលោកវរសេនីយ៍គឹម ប៉ុកទុងផង ដែល
ជាមនុស្សម្នាក់ក្នុងចំណោម១១២នាក់ដែលលោកស្រីបានមើលការខុសត្រូវ
កាលពីនៅទីក្រុងPhiladelphia ក្នុងឆ្នាំ១៩៧៦។

“មានក្តារប្រកាសព័ត៌មានចល័តមួយនៅជ្រុងម្ខាងទៀតនៃជំរុំ ហើយមានព្យួរ
សំបុត្រនិងរូបថតជាច្រើន ជាភាសាខ្មែរ មានអ្នកស្វែងរកក្រុមគ្រួសារនិងបងប្អូន
និងមិត្តភ័ក្តិ ហើយខ្ញុំបានទៅមើលនៅទីនោះ ហើយបានដាក់រូបថតខ្លះដែលខ្ញុំ
មាន ។ ប្រសិនបើអស់លោកស្គាល់មនុស្សទាំងអស់នេះ ឬបានឃើញ ឬបាន
ឮដំណឹងពីពួកគេ សូមមេត្តាទាក់ទងមកខ្ញុំ”។

លោកស្រី Coleman និងស្រី្តជាតិអាមេរិកាំងម្នាក់ទៀត គឺលោកស្រី Mary
Beachដែលបានជាប់ពាក់ព័ន្ធយ៉ាងជិតស្និតជាមួយនឹងជីវិតជនជាតិខ្មែរក្នុង
ឆ្នាំ១៩៧៦ មិនបានដំណឹងអ្វីបន្តិចសោះអំពីជនជាតិខ្មែរទាំងនោះ អស់រយៈ
ពេលបីឆ្នាំ។ ជាផ្នែកមួយនៃកម្មវិធីរបស់មជ្ឈមណ្ឌលសេវាកម្មជាតិក្នុងទីក្រុង
Phildelphia អ្នកទាំងពីរត្រូវបានផ្តល់តួនាទីជួយសម្រួលឱ្យជនជាតិខ្មែរ១១៤
នាក់ បានវិលត្រឡប់ទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកស្រីទាំងពីរ
បានរាប់អានមនុស្សជាច្រើនក្នុងក្រុមជាមិត្តភ័ក្តិរបស់ពួកគាត់ហើយពួកគាត់
បានរៀបរាប់ឡើងវិញនូវរឿងរ៉ាវទាំងនេះប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិក
នាពេលថ្មីៗនេះដើម្បីធ្វើឱ្យប្រាកដថា គេអាចនៅចងចាំក្រុមនេះបាន។

ក្រោយពីឆ្នាំ១៩៧៦ គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរនាក់បំភ្លេច
មិត្តភក្តិកម្ពុជារបស់គេឡើយ។ពួកគាត់បានស្វែងរកនៅគ្រប់ពេលទាំងអស់
ដែលពួកគាត់អាច ដើម្បីបានព័ត៌មានពីពួកគេ។ នៅតាមបណ្តោយព្រំដែន
កាលពីឆ្នាំ១៩៧៩ លោកស្រីខូលមែន ពុំទទួលបានលទ្ធផលអ្វីទាំងអស់
ហើយលោកស្រីក៏ត្រឡប់មកសហរដ្ឋអាមេរិកវិញ។

វាសនារបស់អ្នកទាំងនោះនៅតែជាអាថ៍កំបាំងរហូតដល់ឆ្នាំ១៩៨១ នៅពេល
ដែលលោកសាស្រ្តចារ្យប្រវត្តិសាស្រ្តឈ្មោះ Ben Keirnan បានទូរស័ព្ទមក
លោកស្រី។ លោកសាស្រ្តាចារ្យបានរកឃើញបញ្ជីឈ្មោះមនុស្សមួយចំនួន
ដែលត្រូវបានសម្លាប់ក្នុងមន្ទីរឃុំឃាំងមួយរបស់របបខ្មែរក្រហមឈ្មោះ ថាគុក
ទួលស្លែង។ នៅក្នុងបញ្ជីនោះមានឈ្មោះមនុស្ស១៩នាក់ដែលលោកស្រីខូល
មែនបានស្គាល់ច្បាស់។ ក្នុងចំណោមនោះគឺលោកវរសេនីយ៍គឹម ប៉ុកទុង។

“ជាការណ៍ពិតណាស់ គ្មានអ្វីដែលអ្នកជាប់ពាក់ព័ន្ធក្នុងរឿងបែបនេះដោយ
មិនមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងនោះទេ។ ប៉ុន្តែបើយើងក្រឡេកមើល
ត្រឡប់ក្រោយវិញ យើងដឹងច្បាស់ណាស់ថា មិនមានអ្វីផ្សេងទៀតទេ។ គ្មាន
មធ្យោបាយអ្វីផ្សេងទៀតដែលអាចឃាត់គេបានទេ”។

លោកស្រី ខូលមែន បន្តការងារជាមួយជនភៀសខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
រហូតដល់ឆ្នាំ១៩៨៦ នៅពេលដែលគាត់បានផ្លាស់ប្តូរការងារ ។លោកស្រី
Beachបានធ្វើការជាមួយជនភៀសខ្លួននៅសហរដ្ឋអាមេរិករហូតដល់ទស
វត្សរ៍ ឆ្នាំ១៩៩០ ហើយនៅពេលនោះ គាត់ក៏ផ្លាស់ប្តូរអាជីពដែរ។ លោកស្រី
ទាំងពីរបានធ្វើជាគ្រូបង្រៀនក្នុងទីក្រុងតូចៗ នៅសហរដ្ឋអាមេរិក។

ដោយសារតែមានបទពិសោធន៍កាលពីធ្វើការជាមួយជនជាតិកម្ពុជានៅក្នុង
ទីក្រុង Philadelphia ជាមួយគ្នាអ្នកទាំងពីរបានបន្តទាក់ទងគ្នាហើយនៅ
បន្តរាប់អានមិត្តភ័ក្តិជាតិខ្មែរ ។ ប៉ុនែ្តរហូតដល់ឆ្នាំ២០០២ដែលឱកាសថី្មមួយ
ទៀតក្នុងការទទួលបានព័ត៌មានអំពីជនជាតិកម្ពុជាដែលធ្លាប់នៅក្នុងទីក្រុង
Philadelphiaបានលេចឡើង។

“ខ្ញុំដឹងថា ខ្ញុំមិនបានដឹងដំណឹងអ្វីទាំងអស់អំពីអ្នកផ្សេងទៀតទេ ក្នុងរយៈពេល
ប៉ុន្មានឆ្នាំនេះ”។

រហូតមកដល់ពេលនោះ លោកស្រីខូលមែន កំពុងបង្រៀននៅសាលាមួយនៅ
ក្នុងសហរដ្ឋអាមេរិក ក្នុងរដ្ឋMichigan ។ជាផ្នែកមួយនៃមេរៀនរបស់គាត់លោក
ស្រីបានបង្រៀនអំពីសោកនាដកម្មរបស់កម្ពុជា។ជាយថាហេតុកូនសិស្សរបស់
លោកស្រីខ្លះបានចាប់ផ្តើមសួរគាត់ថាហេតុអ្វីក៏គាត់មិនដែលសិក្សាថែមទៀត
អំពីអ្វីដែលបានកើតមានឡើងចំពោះជនជាតិខ្មែរដែលលោកស្រីធ្លាប់ជិតស្និត
ជាមួយ។ លោកស្រីបានប្រាប់សិស្សទាំងអស់នោះថាលោកស្រីមិនចង់ដឹងទេ។

“ដូច្នេះនៅទីបំផុត កូនសិស្សទាំងអស់នោះ បាននិយាយថា បើអញ្ចឹងសូម
អង្គុយចុះនៅមុខកុំព្យូទ័រ។ មកដល់ចំណុចនេះត្រូវសួរថា អ្នកណាគេជាអ្នក
គ្រប់គ្រង ថ្នាក់បង្រៀននោះ។ ប៉ុន្តែសូមអង្គុយចុះមុខកុំព្យូទ័រ ហើយចាំមើល
ប្រសិនបើយើងអាចរកបានព័ត៌មានថា មានកន្លែងណាដែលអាចប្រាប់អ្នកគ្រូ
បានអំពីវាសនាពួកគេ”។

គឺនៅពេលនោះហើយដែលលោកស្រីខូលមែនបានដឹងអំពីលោកឆាំង យុ និង
មជ្ឈមណ្ឌលឯកសារកម្ពុជាដែលមកដល់ពេលនោះបានធ្វើការអស់រយៈពេល
ជាច្រើនឆ្នាំចងក្រងឯកសារអំពីរបបវាលពិឃាតខ្មែរក្រហម។

“ជាច្រើនម៉ោងក្រោយមក ខ្ញុំបានទទួលចម្លើយវិញពី លោក ឆាំង យុ”។

ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយ វីអូអេផ្នែកខេមរភាសា លោកឆាំងយុ
បានរំលឹកថាៈ

“មនុស្សពេញវ័យទាំងអស់គ្នាបានស្លាប់អស់ហើយ។ យើងរកឃើញទាំងអស់
នៅទួលស្លែង។ គេសុទ្ធតែបានរងទារុណកម្ម និងត្រូវគេសម្លាប់ចោល”។

លោក ឆាំង យុ បានបញ្ជូនឯកសារចម្លងមួយចំនួនអំពីអ្នកទាំងនោះ ប៉ុន្តែ
លោកស្រីខូលមែនមិនចង់ជឿថា មនុស្សគ្រប់រូបដែលគាត់បានស្គាល់នៅទី
ក្រុងPhiladelphia បានស្លាប់បាត់បង់ជីវិតអស់ លើកលែងតែមនុស្សពីរនាក់
ដែលបាត់ខ្លួននៅទីក្រុងប៉ារីសនោះ។ ក៏ប៉ុន្តែគាត់នៅបន្តទាក់ទងជាមួយលោក
ឆាំង យុ ហើយនៅពេលដែលតុលាការខ្មែរក្រហមបានចេញជារូបរាងឡើង
ទាំងលោកស្រីខូលមែន និងលោកស្រី Beach បានឃើញថា នឹងមានឱកាស
ចូលធ្វើជាសាក្សីឱ្យមិត្តភ័ក្តិខ្មែររបស់គេ។ លោកស្រីBeachដែលពេលនោះ
មានអាយុ២២ឆ្នាំពេលដែលគាត់បានជួបជាមួយជនជាតិខ្មែរជាលើកដំបូងមាន
ការយល់ដឹងតិចតួចអំពីវប្បធម៌ ឬសង្រ្គាមរបស់គេ តែពេលនេះគាត់មានការ
ប្តេជ្ញាចិត្តថា នឹងនិយាយរឿងរ៉ាវរបស់ពួកគេឱ្យបានដឹង។

“ខ្ញុំមិនចង់ឱ្យគេបំភ្លេចក្រុមនេះទេ។ ខ្ញុំមិនចង់ឱ្យពួកគេគ្រាន់តែក្លាយទៅជា
ស្ថិតិនៅទីណាមួយទេ។ ដូច្នេះ វាមានកិច្ចការសំខាន់ដែលត្រូវធ្វើនៅពេល
នេះ”។

ស្រ្តីទាំងពីរនាក់មិនបានជួបគ្នាតាំងពីឆ្នាំ១៩៧៦ ប៉ុន្តែពួកគេបានមកជួបគ្នានៅ
ប្រទេសកម្ពុជា ដោយមានការប្តេជ្ញាចិត្តផ្តល់នូវកសិណសាក្សីទៅដល់សាលាក្តី
ខ្មែរក្រហម ។ ខណៈពេលដែលជិះយន្តហោះទៅប្រទេសកម្ពុជា លោកស្រី
Beach បានគិតអំពីមិត្តភ័ក្តិរបស់គាត់ដែលបានបាត់បង់ជីវិតនោះ។

“ខ្ញុំចងចាំយ៉ាងច្បាស់ពេលដែលយន្តហោះកំពុងបន្ទាបខ្លួនចុះ។ រូបភាពនៅក្នុង
ខួរក្បាលរបស់ខ្ញុំគឺខ្ញុំនៅគិតថា តើពួកគេបានឃើញអ្វីនៅពេលដែលពួកគេបាន
មកដល់អាកាសយានដ្ឋាននេះ ហើយខ្ញុំដូចជាគិតថា ឃើញរថយន្តហ្ស៊ីបពេញ
ទៅដោយពួកយោធាប្រដាប់ដោយកាំភ្លើងម៉ាស៊ីនតម្រង់ជួរតាមផ្លូវយន្តហោះ
ចុះ”។

រឿងដូចក្នុងការស្រមៃនេះមិនបានកើតមានឡើងទេ។ ពួកគេបានជួបគ្នានៅឯ
ព្រលានយន្តហោះ។ លោកស្រីខូលមែនបានយំសស្រេកសស្រាក់។ ពួកគេបាន
សម្រាកក្នុងបន្ទប់សណ្ឋាគារជាមួយគ្នា ហូបបាយល្ងាចជាមួយគ្នានៅភោជនីយ
ដ្ឋានតាមដងទន្លេ និងជិះស៊ីក្លូជាមួយគ្នា។សម្រាប់លោកស្រីBeach ពេលវេលា
នៅទីក្រុងភ្នំពេញគឺជាពេលផ្តល់នូវទំនុកចិត្តឡើងវិញ គឺចាប់តាំងពីខណៈពេល
ដែលលោកស្រីបោះជំហានចូលក្នុងសណ្ឋាគារ New York ដែលនៅតាម
បណ្តោយមហាវិថីព្រះមុនីវង្ស។

“នៅពេលដែលខ្ញុំនិយាយទៅរកអ្នកយាមទ្វារសណ្ឋាគារ ឬ ក៏អ្នកយាមទ្វារ
និយាយមករកខ្ញុំ នៅពេលនោះវាហាក់ដូចជា អូ ខ្ញុំស្គាល់ហើយ។ កែវភ្នែក
របស់គាត់ និងសម្លេងរបស់គាត់ ធ្វើឱ្យខ្ញុំគិតថា ច៎ានេះគឺជាអ្វីដែលខ្ញុំស្គាល់
ហើយអ្វីដែលខ្ញុំស្រឡាញ់អំពីប្រទេសកម្ពុជានៅពុំទាន់ត្រូវបានគេបំផ្លាញនៅ
ឡើយទេ"។

អ្វីដែលលោកស្រីបានស្រឡាញ់នៅទីនោះនៅឡើយទេ។ អ្នកទាំងពីរបានធ្វើ
ដំណើរជាមួយគ្នាមួយរយៈខ្លីទៅមជ្ឈមណ្ឌលឯកសារកម្ពុជា នោះគឺជាថ្ងែមួយ
ដែលលោក ឆាំង យុ ក៏ចងចាំបានដែរ។

“គាត់យំសស្រាក់ខណៈពេលដែលរំលឹកឡើងវិញអំពីក្រុមអ្នកវិលត្រឡប់។
ខ្ញុំគិតថា ព្រឹត្តិការណ៍នោះពិតជាប៉ះពាល់អារម្មណ៍របស់គាត់”។

បុគ្គលិកនៅឯមជ្ឈមណ្ឌលឯកសារកម្ពុជាបានពន្យល់ស្រ្តីអាមេរិកកាំងទាំងពីរ
នាក់ពីរបៀបដាក់ពាក្យផ្តល់នូវកសិណសាក្សី ប៉ុន្តែស្រ្តីទាំងពីរនាក់បានបដិសេដ
ដាក់ពាក្យប្តឹងពីទីក្រុងភ្នំពេញ ដោយសុខចិត្តដាក់ពាក្យពីសហរដ្ឋអាមេរិកវិញ
គឺនៅឱ្យឆ្ងាយពីប្រទេសកម្ពុជានិងនយោបាយ និង គ្រោះថ្នាក់ដែលអាចនឹង
កើតមានឡើងបាន។

អ្នកស្រី Cynthia Coleman បានបន្តថា “យើងទាំងពីរមានអារម្មណ៍យ៉ាងមុត
មាំថាយើងត្រូវតែចូលខ្លួនធ្វើជាសាក្សី ប៉ុន្តែខ្ញុំនឹងមិនដាក់ពាក្យពីក្នុងប្រទេស
កម្ពុជាទេ”។

លោកស្រីទាំងពីរបានទៅមើលអតីតគុកទួលស្លែង ជាទីដែលមិត្តភ័ក្តិភាគច្រើន
របស់គាត់ បានអស់ជីវិត។ ពួកគាត់បានសម្លឹងរកមើលរករូបថតមិត្តភ័ក្តិពីក្នុង
ចំណោមរូបថតរាប់រយដាក់តាំងនៅគុកទួលស្លែង ទីដែលអ្នកទោសខ្មែរប្រមាណ
១៦.០០០នាក់ត្រូវបានគេធ្វើទារុណកម្មឱ្យសារភាព និង ក្រោយមកត្រូវបាន
សម្លាប់នៅជាយក្រុងភ្នំពេញ។

អ្នកស្រី Cynthia Coleman បាននិយាយប្រាប់VOA ថា “ក្រោយពីបានមើល
អស់ជាច្រើនបន្ទប់ ខ្ញុំបាននិយាយទៅរកម៉ារីថា “គ្រប់គ្រាន់សម្រាប់ខ្ញុំ ហើយ
ខ្ញុំទ្រាំមើលទៀតមិនបានទេ”...ហើយខ្ញុំបានចេញទៅអង្គុយនៅលើកៅអីថ្មវែង
នៅខាងក្រៅ ... ខ្ញុំគួរតែមកទីនេះតាំងពី១០ឆ្នាំមុនម្ល៉េះ”។

ការធ្វើដំណើរនេះផ្តល់ឱ្យស្ត្រីទាំងពីរនូវការស្ងប់ចិត្តខ្លះៗ ដោយដឹងថាមិត្តភ័ក្តិ
ជាតិខ្មែររបស់លោកស្រីទំនងជាបានយល់ដឹងអំពីការប្រថុយគ្រោះថា្នក់ដែល
ពួកគេអាចនឹងជួបប្រទះ។

“ខ្ញុំបានអង្គុយនៅលើកៅអីវែងនោះ ហើយគិតថា អ្នកទាំងនោះបានដឹងថា
ពួកគេប្រហែលជាអាចនឹងដឹងថាពួកគេនឹងត្រូវជួបស្ថានការណ៍យ៉ាងណា
ហើយនេះមិនមែនជាអ្វីដែលខ្ញុំបានធ្វើទេ”។

លោកស្រីCynthia Coleman នាពេលឥឡូវនេះមានអាយុ៦៧ឆ្នាំដោយរស់
នៅក្នុងទីក្រុងដាច់ស្រយ៉ាលមួយក្នុងរដ្ឋ Michiganដោយធ្វើការស្ម័គ្រចិត្តនៅ
ក្នុងបណ្ណាល័យមួយ ហើយតាមដានមើលព័ត៌មានអំពីការកាត់ទោសដោយ
ចង់ដឹងថា តើឌុចនឹងនិយាយដល់មិត្តភក្តិកម្ពុជារបស់គាត់ឬទេ។ លោកស្រី
មិនមានការស្តាយក្រោយក្នុងការដែលបានធ្វើការជាមួយអ្នកទាំងនោះទេ។

“ខ្ញុំមានការគោរពខ្លាំងបំផុតនិងសេចក្តីស្រឡាញ់ចំពោះមិត្តភ័ក្តិកម្ពុជា ហើយ
ខ្ញុំមិនដែលសោកស្តាយទេដែលបានស្គាល់ជនជាតិខ្មែរល្អៗជាច្រើននិងបាន
ជិតស្និតជាមួយពួកគេខ្លះ”។

លោកស្រី Mary Beachបង្រៀនភាសាបារាំងក្នុងទីក្រុង Farmington រដ្ឋ
New Mexico ដោយបំពេញតាមបាននូវគោលបំណងអាជីពការងារដែល
លោកស្រីមានពេលបញ្ចប់ការងារពីមហាវិទ្យាល័យ មុនពេល ដែលលោក
ស្រីជាប់ពាក់ព័ន្ធក្នុងជីវិតរបស់ជនកម្ពុជាដោយសារការងាររបស់លោកស្រី។

មានពេលជាច្រើនដងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលរឿងសោកសៅ
ទាំងនេះបានកើតមានឡើងចំពោះលោកស្រីខូលមែន ប៉ុន្តែមានពេលមួយ
នោះបានប៉ះពាល់អារម្មណ៍គាត់យ៉ាងខ្លាំងបំផុត គឺ ពេលលោកស្រីទទួល
បានសំបុត្រមួយកាលពីឆ្នាំ១៩៨២។

“មានគេម្នាក់បានយកសំបុត្រមួយមកពីស្ត្រីម្នាក់នៅក្នុងជំរុំជនភៀសខ្លួនក្នុង
ទឹកដីថៃ ហើយសំបុត្រនោះបានចាប់ផ្តើមដោយពាក្យថា “ខ្ញុំឈ្មោះ កខគ ខ្ញុំ
គឺជាអ្នករបាំនាំមុខគេក្នុងក្រុមរបាំព្រះរាជទ្រព្យខ្មែរ។ ហើយខ្ញុំមកនៅក្នុងជំរុំ
ជនភៀសខ្លួន ហើយត្រូវការអ្នកធានាមកនៅសហរដ្ឋអាមេរិក។ តើមានអ្នក
ណានៅចាំខ្ញុំបានទេ? ពេលនោះខ្ញុំកំពុងអង្គុយនៅក្នុងភោជនីយដ្ឋានមួយក្នុង
ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ហើយខ្ញុំក៏ចាប់ផ្តើមយំហ៊ូ”។

ខណៈពេលដែលការកាត់ក្តីនៅបន្ត ហើយមានសាក្សីជាច្រើនចេញមកបង្ហាញ
មុខអាចនឹងមានថ្ងៃណាមួយនឹងមានអ្នកឆ្លើយនឹងសំណួរនោះបាន៕ ចប់

XS
SM
MD
LG