កីឡាក្តាររំអិល ឬ Skateboard មានវត្តមាននៅកម្ពុជាច្រើនឆ្នាំមកហើយ។ ជាទូទៅ អ្នកលេងកីឡាក្តាររំអិលច្រើនជួបជុំគ្នាលេងកីឡានេះនៅតាមទីតាំងសួនសាធារណនានា ដូចជាសួនច្បារមុខវត្តបុទុម កោះពេជ្រ និងមាត់ទន្លេជាដើម។ កីឡាក្តាររំអិល ត្រូវបានចាត់ចូលជាកីឡាមួយប្រភេទសម្រាប់ប្រកួតប្រជែងក្នុងកីឡាអូឡាំពិចរដូវក្តៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។ ខាងក្រោមនេះ ជាកម្រងរូបភាពនៃការលេងក្តាររំអិលរបស់យុវជនកម្ពុជាក្នុងរាជធានីភ្នំពេញ។
កម្រងរូបភាព៖ កីឡាក្តាររំអិលនៅកម្ពុជា

១
យុវជនបង្ហាញសមត្ថភាពលេងកីឡាក្តាររំអិលរបស់ខ្លួន នៅពហុកីឡាដ្ឋានជាតិអូឡាំពិច កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។ (រ៉ាវី សុភារ័ត្ន/VOA)

២
យុវជនវ័យក្មេង កំពុងលេងក្តាររំអិល នៅសួនច្បារវត្តបុទុម រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។ (រ៉ាវី សុភារ័ត្ន/VOA)

៣
យុវជនបង្ហាញសមត្ថភាពលេងកីឡាក្តាររំអិលរបស់ខ្លួន នៅពហុកីឡាដ្ឋានជាតិអូឡាំពិច កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។ (រ៉ាវី សុភារ័ត្ន/VOA)

៤
យុវជនវ័យក្មេង កំពុងលេងក្តាររំអិល នៅសួនច្បារវត្តបុទុម រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។ (រ៉ាវី សុភារ័ត្ន/VOA)