កាលពីព្រឹកថ្ងៃចន្ទ ទី០៤និងទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃសែននិងថ្ងៃទី០១ នៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម ចរាចរក្នុងរាជធានីភ្នំពេញហាក់ដូចជាមានសភាពស្ងប់ស្ងាត់ខុសពីថ្ងៃធម្មតា ទោះបីជាស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាទាំងអស់ និងក្រសួងនានា មិនបានឈប់សម្រាកនៅក្នុងអំឡុងបុណ្យចូលឆ្នាំចិន វៀតណាមនេះក៏ដោយ។ ជារៀងរាល់ឆ្នាំក្នុងរដូវកាលពិធីបុណ្យចូលឆ្នាំចិន វៀតណាម ប្រជាជនខ្មែរ ទាំងខ្មែរកាត់ចិន និងខ្មែរកាត់វៀតណាមភាគច្រើនដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះដោយធ្វើការសែនព្រែននៅតាមផ្ទះ ឬតាមហាងអាជីវកម្មផ្សេង និងជួបជុំសាច់ញាតិរបស់ខ្លួន និងមានការដុតលុយក្រដាស រថយន្តក្រដាស ឬដុំមាសក្រដាសជាដើម ដែលពួកគេជឿថា សាច់ញាតិដែលបានចែកឋានទៅរបស់ពួកគេនឹងទទួលបាន។ ប្រជាជនខ្មែរមួយចំនួនធំទៀតក៏បានទៅធ្វើការសែនកាត់ឆុង នៅរមណីយដ្ឋានវត្តភ្នំនៅអំឡុងដូចគ្នានេះបុណ្យចូលឆ្នាំចិន វៀតណាមដែរ។ ខាងក្រោមជាសកម្មភាបខ្លះៗនៃពិធីបុណ្យចូលឆ្នាំចិនក្នុងទី០៤និងទី០៥ កុម្ភៈ ដែល យើងខ្ញុំបានផ្តិតយក។
កម្រងរូបភាព៖ «ទិដ្ឋភាពថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាមនៅកម្ពុជា»
- VOA Khmer

១
ស្រ្តីម្នាក់រៀបចំដើមផ្កាអង្គារសីល ដាក់លក់នៅតាមដងផ្លូវមួយសម្រាប់ពិធីបុណ្យចូលឆ្នាំចិន វៀតណាមក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

២
តូបលក់ទំនិញបានដាក់លក់សម្ភារៈពណ៌ក្រហមសម្រាប់ពិធីបុណ្យចូលឆ្នាំចិន វៀតណាមក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

៣
តូបលក់ទំនិញបានដាក់លក់សម្ភារៈពណ៌ក្រហមសម្រាប់ពិធីបុណ្យចូលឆ្នាំចិន វៀតណាមក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

៤
តូបលក់ទំនិញបានដាក់លក់សម្ភារៈពណ៌ក្រហមសម្រាប់ពិធីបុណ្យចូលឆ្នាំចិន វៀតណាមក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

៥
ក្មេងប្រុសម្នាក់ពាក់វែនតាខ្មៅស៊ុមក្រហមដុតក្រដាសសែនសម្រាប់ដូនតារបស់ខ្លួនអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។(ស៊ុន ណារិន/VOA)

៦
ប្រជាជនខ្មែរ ខ្មែរកាត់ចិន និងខ្មែរកាត់វៀតណាមរាប់ពាន់នាក់បានទៅធ្វើការបន់ស្រន់សុំសេចក្តីសុខនៅវិហារព្រះចៅលើរមណីយដ្ឋានវត្តភ្នំ អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)

៧

៨

៩

១០

១១
នារីម្នាក់បានយកពងទានិងសាច់ជ្រូកបីជាន់មកដាក់មាត់ខ្លាដើម្បីរំដោះគ្រោះ និងសុំសេចក្តីសុខនៅវិហារព្រះចៅលើរមណីយដ្ឋានវត្តភ្នំ អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។(ទុំ ម្លិះ/VOA)