គំនូរបង្ហាញពីជីវិតក្មេងស្រីដែលត្រូវបានក្រុមរដ្ឋឥស្លាមចាប់ពង្រត់
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានចាប់ពង្រត់ក្មេងស្រី Yazidi រាប់រយនាក់ពីភូមិ Kocho ដែលស្ថិតក្នុងប្រទេសអ៊ីរ៉ាក់។ ពួកក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានលក់ ចាប់រំលោភ និងធ្វើបាបពួកគេជាច្រើនលើកច្រើនសារ។ មានតែក្មេងស្រីប៉ុន្មាននាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះ។ វីដេអូខ្លីដែលមានឈ្មោះថា «ការរាំរែកលើកចុងក្រោយក្នុងភូមិ Kochoនិងក្មេងស្រីដែលបានបាត់ខ្លួន»នេះ ទំនងជាវីដេអូដំបូងគេដែលលើកឡើងពីបញ្ហានេះបានទូលំទូលាយ។ លោក Lukman Ahmad អ្នកយកព័ត៌មានរបស់ VOA មកពីប្រទេសស៊ីរីបានផ្តិតយកភាពឈឺចាប់និងរឿងរ៉ាវរបស់ក្មេងស្រីនៅក្នុងផ្ទាំងគំនូរទឹក។ វីដេអូនេះត្រូវបាននិពន្ធនិងដឹកនាំដោយលោក Amish Srivastava។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០២ មិថុនា ២០២៣
ការសិក្សាពីរបៀបដើម្បីបញ្ចប់ការបំពុលដោយផ្លាស្ទិក