ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ បានរៀបចំពិធីបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកលលើកទី៤ ឆ្នាំ២០១៦ ដើម្បីបំផុសស្មារតីចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈចម្រៀងខ្មែរទាំងបុរាណ និងសម័យ។ មហោស្រពសិល្បៈចម្រៀងនេះរៀបចំឲ្យបេក្ខជន បេក្ខនារីទាំងក្នុង និងក្រៅប្រទេសចូលរួមប្រឡងដណ្តើមយកជ័យលាភី ក្នុងវិញ្ញាសាចំនួន៤សំខាន់គឺ ស្មូត ឬសូត្រកំណាព្យ ចម្រៀងប្រពៃណី ចម្រៀងបាសាក់ និងចម្រៀងខ្មែរសម័យដើមក្នុងទសវត្សរ៍ទី៥០ដល់៧០៕
កម្រងរូបភាព៖ មហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកលលើកទី៤

១
ពិធីបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកលលើកទី៤ ឆ្នាំ២០១៦ ដើម្បីបំផុសស្មារតីចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈចម្រៀងខ្មែរទាំងបុរាណ និងសម័យ នៅឯមហោស្រពចេនឡា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

២
ពិធីបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកលលើកទី៤ ឆ្នាំ២០១៦ ដើម្បីបំផុសស្មារតីចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈចម្រៀងខ្មែរទាំងបុរាណ និងសម័យ នៅឯមហោស្រពចេនឡា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

៣
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងពិធីបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកលលើកទី៤ ឆ្នាំ២០១៦ នៅឯមហោស្រពចេនឡា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

៤
គណៈមេប្រយោគនៅក្នុងមហោស្រពសិល្បៈចម្រៀង ដែលរៀបចំឲ្យបេក្ខជន បេក្ខនារីទាំងក្នុង និងក្រៅប្រទេសចូលរួមប្រឡងដណ្តើមយកជ័យលាភីក្នុងវិញ្ញាសាចំនួន៤សំខាន់គឺ ស្មូត ឬសូត្រកំណាព្យ ចម្រៀងប្រពៃណី ចម្រៀងបាសាក់ និងចម្រៀងខ្មែរ សម័យដើមក្នុងទសវត្សរ៍ទី៥០ដល់៧០ នៅឯមហោស្រពចេនឡា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

៥
Fransa - Bastiliya Günü, Dronlara qarşı silahlar nümayiş etdirilir

៦
បេក្ខជន បេក្ខនារីមកពី២៥ខេត្តរាជធានី ចូលរួមប្រឡងដណ្តើមយកជ័យលាភី នៅក្នុងមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកលលើកទី៤ ឆ្នាំ២០១៦ ក្នុងវិញ្ញាសាចំនួន៤សំខាន់គឺ ស្មូត ឬសូត្រកំណាព្យ ចម្រៀងប្រពៃណី ចម្រៀងបាសាក់ និងចម្រៀងខ្មែរសម័យដើមក្នុងទសវត្សរ៍ទី៥០ដល់៧០ នៅឯមហោស្រពចេនឡា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)