13លោក Marco Rubio សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Florida ញញឹមដាក់ក្រុមគ្រួសាររបស់លោក បន្ទាប់ពីលោកបានឈ្នះឆ្នោតជាប់អាណត្តិទី២ ដោយឈ្នះដៃគូប្រកួតរបស់លោកគឺលោក Patrick Murphy នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
14លោក Matt Sanborn អ្នករស់នៅរដ្ឋ New Hampshire ដែលជានិស្សិតមហាវិទ្យាល័យ Boston និងជាអ្នកស្ម័គ្រចិត្តធ្វើយុទ្ធនាការឲ្យលោកស្រី ហ៊ីឡារី គ្លីនតុន និងឲ្យបេក្ខជនព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យសម្រាប់រដ្ឋ New Hampshire លោកស្រី Maggie Hassan លើកដៃគងក្បាល នៅពេលដែលលោកតាមដានលទ្ធផលបោះឆ្នោតនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ នៅទីក្រុង Manchester រដ្ឋ New Hampshire កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
15លោក Khaled Nasr មកពីទីក្រុង Boston អង្គុយខ្ទប់មុខដោយរុំខ្លួននឹងទង់ជាតិអាមេរិក នៅពេលដែលលោកតាមដានលទ្ធផលបោះឆ្នោតនៅតាមកញ្ចក់ទូរទស្សន៍ ដែលចាក់ផ្សាយនៅកន្លែងជួបជុំគ្នាមួយរបស់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនៅសង្កាត់ Dallas កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
16អ្នកស្រី Hany Alexander ទ្រហោរយំនៅពេលដែលអ្នកស្រីកំពុងតាមដានលទ្ធផលបោះឆ្នោតនៅតំបន់ Times Square នៃទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។