ពលរដ្ឋអាមេរិកាំងបាននាំគ្នាទៅបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ (Donald Trump) ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ៕
កម្រងរូបភាព៖ ពលរដ្ឋអាមេរិកាំងទៅបោះឆ្នោតប្រធានាធិបតីជាបន្តបន្ទាប់

១
ពលរដ្ឋអាមេរិកាំងកំពុងបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយកន្លែងគឺ វិទ្យាល័យ JEB Stuart High School នៃសង្កាត់ Fairfax នៃរដ្ឋ Virginia ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

២
អ្នកបោះឆ្នោត (ខាងលើ) លើកបង្ហាញស្លាក«I Voted» និងលោក Cliff Smith បុគ្គលិកបោះឆ្នោតក្នុងទីក្រុង Ridgeland រដ្ឋ Mississippi កាលពីថ្ងៃអង្គារ ទី៨ វិច្ឆិកា ២០១៦។ (រូបភាព៖ AP/ Rogelio V. Solis)

៣
អ្នកស្រី Denise Richardson បោះឆ្នោតនៅព្រះវិហារ Chua Phat To Gotama កាលពីថ្ងៃអង្គារ ទី០៨ វិច្ឆិកា ២០១៦។ (រូបភាព៖ AP/ Jae C. Hong)

៤
អ្នកធ្វើការស្ម័គ្រចិត្តក្នុងការិយាល័យបោះឆ្នោត អ្នកស្រី Mary Roca អាយុ ៥១ឆ្នាំ បិទប័ណ្ណនៅលើទ្វាព្រះវិហារ Chua Phat To Gotama មុនពេលបោះឆ្នោតកាលពីថ្ងៃអង្គារ ទី៨ វិច្ឆិកា ឆ្នាំ ២០១៦ ក្នុងទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា។ (រូបភាព៖ AP/ Jae C. Hong)

៥
អ្នកបោះឆ្នោត (ខាងឆ្វេង) ផ្ទៀងផ្ទាត់អាសយដ្ឋានរបស់គាត់ជាមួយបុគ្គលិកបោះឆ្នោតមុនពេលបោះឆ្នោត កាលពីថ្ងៃអង្គារ ទី៨ វិច្ឆិកា ២០១៦ នៅក្នុងសហគមន៍ Boro Park ក្នុងទីក្រុង Brooklyn រដ្ឋ New York។ សហគមន៍នេះមានពលរដ្ឋកាន់សាសនា Jewish និងអ៊ីស្លាម។ (រូបភាព៖ AP/ Mark Lennihan)

៦
អ្នកស្រី Jennifer Swaggerty និងកូនប្រុស Justin អាយុ ៤ឆ្នាំ មកពីក្រុង Stockton រដ្ឋ Missouri ចាកចេញពីការិយាល័យប្រៃសណីយ៍ Caplinger Mills Trading បន្ទាប់ពីបោះឆ្នោតរួច កាលពីថ្ងៃអង្គារ ទី០៨ វិច្ឆិកា ២០១៦ នៅក្នុងសហគមន៍ Caplinger Mills រដ្ឋ Missouri។ (រូបភាព៖ AP/ Charlie Riedel)

៧
អ្នកបោះឆ្នោតម្នាក់បោះឆ្នោតក្នុងការិយាល័យមួយនៅក្នុងសហគមន៍ Chelsea ក្នុងទីក្រុង New York កាលពីថ្ងៃអង្គារ ទី០៨ វិច្ឆិកា ២០១៦។ (រូបភាព៖ AP/David Goldman)

៨
ពលរដ្ឋរាប់រយនាក់តម្រង់ជួរបោះឆ្នោតជ្រើសៗតំណែងផ្សេងៗ រួមទាំងតំណែងប្រធានាធិបតី នៅក្នុងទីក្រុង Ridgeland រដ្ឋ Mississippi កាលពីថ្ងៃអង្គារ ទី៨ វិច្ឆិកា ២០១៦។ (រូបភាព៖ AP/ Rogelio V. Solis)