ពលរដ្ឋអាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិក កំពុងនាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយការឃោសនាបោះឆ្នោតដ៏ជូរចត់បានបញ្ចប់ទៅ ជាពេលដែលលោកស្រី ហ៊ីឡារី គ្លីនតុន ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ជួបអ្នកបោះឆ្នោតជាលើកចុងក្រោយ៕
កម្រងរូបភាព៖ ពលរដ្ឋអាមេរិកាំងទៅបោះឆ្នោត ក្រោយការឃោសនាបោះឆ្នោតដ៏ជូរចត់បញ្ចប់ទៅ

១
សត្វឆ្កែមួយក្បាលរង់ចាំម្ចាស់របស់វា គឺលោក George Gallego និងភរិយារបស់លោកគឺអ្នកស្រី Julia Gallego បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅមណ្ឌលបោះឆ្នោតមួយកន្លែងគឺ មជ្ឈមណ្ឌលសហគមន៍ James Weldon Johnson នៅភាគខាងកើតទីក្រុង Manhattan នៃក្រុង New York នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (REUTERS/Andrew Kelly)

២
លោកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងស្វាមីរបស់លោកស្រីគឺលោក Bill Clinton អតីតប្រធានាធិបតី ស្វាគមន៍អ្នកគាំទ្រលោកស្រី ក្រោយពេលដែលលោកស្រី និងស្វាមីបានបោះឆ្នោតរួចហើយ នៅទីក្រុង Chappaqua នៃក្រុងញូវយ៉ក កាលពីព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Seth Wenig)

៣
លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងភរិយារបស់លោកគឺលោកស្រី Melania Trump បានបោះឆ្នោតនៅទីក្រុងញូវយ៉ក កាលពីព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/ Evan Vucci)

៤
លោកស្រី Cori Jahns ពរកូនស្រីរបស់លោកស្រីឈ្មោះ Adalynn ខណៈពេលដែលលោកស្រីកំពុងតែបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Seth Perlman)

៥
អ្នកបោះឆ្នោតកំពុងបំពេញសំណុំឯកសារនៅមណ្ឌលបោះឆ្នោតមួយកន្លែងនៅទីក្រុង Brooklyn នៃក្រុងញូវយ៉ក នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Alexander F. Yuan)

៦
អ្នកបោះឆ្នោតម្នាក់(ឆ្វេង) កាន់សន្លឹកឆ្នោតរបស់នាង ខណៈដែលអ្នកស្រី Ping Chan អ្នកបកប្រែជួយសម្រួលដំណើរការបោះឆ្នោត នៅសហគមន៍ Sunset Park ទីក្រុង Brooklyn នៃក្រុងញូវយ៉ក នៅព្រឹកថ្ងៃអង្គការ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Mark Lennihan)

៧
អ្នកស្រី Kirsten Bosch រស់នៅរដ្ឋ Iowa ត្រូវបានកូនស្រីអាយុ៦ឆ្នាំរបស់អ្នកស្រីឈ្មោះ Parker (ឆ្វេង) ខណៈពេលដែលអ្នកស្រីកំពុងបំពេញសន្លឹកឆ្នោតរបស់អ្នកស្រីនៅព្រះវិហារមួយឈ្មោះ First Church of the Open Bible នៅទីក្រុង Des Moines រដ្ឋ Iowa នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/Charlie Neibergall)

៨
លោក Sam Dugg កំពុងបំពេញសន្លឹកឆ្នោតរបស់លោកនៅមណ្ឌលបោះឆ្នោតមួយនៅសាលារៀន Nativity School នៅទីក្រុង Cincinnati រដ្ឋ Ohio នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (AP Photo/John Minchillo)

៩
អ្នកបោះឆ្នោតកំពុងតែបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកនៅទីក្រុង Medina រដ្ឋ Ohio នៅព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (REUTERS/Aaron Josefczyk)