ពលរដ្ឋអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី ដែលមានលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ (Donald Trump) ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ៕