តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំពិភពលោករបស់អង្គការ Vital Voices គឺលោកស្រី ទេព វន្នី និងសកម្មជនដីធ្លីក្នុងតំបន់បឹងកក់ម្នាក់ទៀតគឺអ្នកស្រី បូវ សោភា ទៅឃុំខ្លួននៅមណ្ឌលកែប្រែទីពីរនៅក្នុងខណ្ឌដង្កោ បន្ទាប់ពីតុលាការបានសម្រេចចោទប្រកាន់អ្នកទាំងពីរពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទមជ្ឈឹម និងបទឧក្រិដ្ឋជាអាទ៌» តាមមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។
កម្រងរូបភាព៖ «តុលាការសម្រេចបន្តឃុំខ្លួនសកម្មជនបឹងកក់ចំនួន២រូប ទាក់ទងនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ»

១
អ្នកស្រីបូវ សោភា សកមុ្មជនសហគមន៍បឹងកក់តុលាការបញ្ជូនទៅឃុំខ្លួនក្រោយពេលសាកសួរដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។ អ្នកស្រីបូវ សោភា ត្រូវចាប់ខ្លួនខណៈពេលធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហាកន្លងទៅនេះ។ (ឡេង ឡែន/VOA)

២
អ្នកតំណាងសហគមន៍បឹងកក់តវ៉ាទាមទារឲ្យដោះលែងអ្នកស្រីបូវ សោភា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយពេលសាកសួរដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។ អ្នកតំណាងសហគមន៍បឹងកក់ចំនួនពីររូបត្រូវចាប់ខ្លួន ខណៈពេលធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហាកន្លងទៅនេះ។ (ឡេង ឡែន/VOA)

៣
អ្នកតំណាងសហគមន៍បឹងកក់តវ៉ាទាមទារឲ្យដោះលែងអ្នកស្រីបូវ សោភា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយពេលសាកសួរដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។ អ្នកតំណាងសហគមន៍បឹងកក់ចំនួនពីររូបត្រូវចាប់ខ្លួន ខណៈពេលធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហាកន្លងទៅនេះ។ (ឡេង ឡែន/VOA)

៤
សកម្មជនសហគមន៍បឹងកក់ដួលសន្លប់ ខណៈពេលដែលតវ៉ាទាមទារឲ្យដោះលែងអ្នកស្រីបូវ សោភា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយពេលសាកសួរដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។ អ្នកតំណាងសហគមន៍បឹងកក់ចំនួនពីររូបត្រូវចាប់ខ្លួន ខណៈពេលធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហាកន្លងទៅនេះ។ (ឡេង ឡែន/VOA)

៥
អ្នកស្រីទេព វន្នី អ្នកតំណាងសហគមន៍បឹងកក់ បក់ដៃពីបង្អួចតុលាការដំបូងខណៈពេលដែលអ្នកស្រីត្រូវតុលាការសាកសួរអំពីការធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» ដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។ អ្នកតំណាងសហគមន៍បឹងកក់ចំនួនពីររូបត្រូវចាប់ខ្លួន ខណៈពេលធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហាកន្លងទៅនេះ។ (ឡេង ឡែន/VOA)

៦
អ្នកស្រីង៉ែត ឃុន សកម្មជនសហគមន៍បឹងកក់ ត្រូវក្រុមសមត្ថកិច្ចចាប់ឲ្យនៅមួយកន្លែង ខណៈពេលដែលតវ៉ាទាមទារឲ្យដោះលែងអ្នកស្រីបូវ សោភា នៅមុខសាលាតំបូងរាជធានីភ្នំពេញក្រោយពេលសាកសួរដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។ អ្នកតំណាងសហគមន៍បឹងកក់ចំនួនពីររូបត្រូវចាប់ខ្លួន ខណៈពេលធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហាកន្លងទៅនេះ។ (ឡេង ឡែន/VOA)