រដ្ឋធម្មញ្ញរបស់សហរដ្ឋអាមេរិកតម្រូវឲ្យប្រធានាធិបតី«ថ្លែងសន្ទុរកថាស្តីពីស្ថានភាពប្រទេសជាតិជាប្រចាំ ដោយផ្តល់ជាព័ត៌មានទៅកាន់រដ្ឋសភា ហើយណែនាំជាវិធានការផ្សេងៗដើម្បីឲ្យសភាពិចារណា»លើបញ្ហាប្រទេសជាតិ។ សុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិរបស់ប្រធានាធិបតីអាមេរិកលើកដំបូងបង្អស់ត្រូវបានធ្វើឡើងដោយអតីតប្រធានាធិបតីលោក George Washington កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ១៧៩០។ សម្រាប់ឆ្នាំ២០១៦នេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ នៅវិមានរដ្ឋសភា នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារ ទី១២ ខែមករា នៅវេលាម៉ោង៩យប់៕
ព្រឹត្តិការណ៍នៃការថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសរបស់ប្រធានាធិបតីអាមេរិក
រដ្ឋធម្មញ្ញរបស់សហរដ្ឋអាមេរិកតម្រូវឲ្យប្រធានាធិបតី«ថ្លែងសន្ទុរកថាស្តីពីស្ថានភាពប្រទេសជាតិជាប្រចាំ ដោយផ្តល់ជាព័ត៌មានទៅកាន់រដ្ឋសភា ហើយណែនាំជាវិធានការផ្សេងៗដើម្បីឲ្យសភាពិចារណា»លើបញ្ហាប្រទេសជាតិ។ សុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិរបស់ប្រធានាធិបតីអាមេរិកលើកដំបូងបង្អស់ត្រូវបានធ្វើឡើងដោយអតីតប្រធានាធិបតីលោក George Washington កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ១៧៩០។ សម្រាប់ឆ្នាំ២០១៦នេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ នៅវិមានរដ្ឋសភា នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារ ទី១២ ខែមករា នៅវេលាម៉ោង៩យប់៕

១
លោកប្រធានាធិបតី Franklin D. Roosevelt ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ នៅមុខសមាជិករដ្ឋសភា និងព្រឹទ្ធសភា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ១៩៣៩ ដោយផ្តោតខ្លាំងលើកិច្ចការការពារប្រទេស។

២
លោកប្រធានាធិបតី Harry Truman ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៤៩។ (AP)

៣
លោកប្រធានាធិបតី Harry Truman ពិនិត្យមើលនៃខ្លឹមសារសុន្ទរកថាជាលើកចុងក្រោយស្តីពីស្ថានភាពប្រទេសជាតិរបស់លោក ជាមួយនឹងមេដឹកនាំរដ្ឋសភា ពីរម៉ោងមុនពេលដែលលោកថ្លែងសន្ទុរកថានោះនៅមុខសមាជិករដ្ឋសភា និងព្រឹទ្ធសភា នៅរដ្ឋសភាអាមេរិក កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៥១។ (AP/Henry Griffin)

៤
លោកប្រធានាធិបតី Dwight Eisenhower ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិលើកទីមួយរបស់លោក នៅមុខសមាជិករដ្ឋសភាដែលមានវត្តមាននៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៥៣។ លោក Richard Nixon អនុប្រធានាធិបតី (ឆ្វេង) និងលោក Joseph W. Martin ប្រធានរដ្ឋសភាអង្គុយនៅខាងក្រោយ។ (AP)

៥
លោកប្រធានាធិបតី John F. Kennedy ដើរកាត់សាលរដ្ឋសភា ក្រោយពីបានថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ នៅមុខសមាជិករដ្ឋសភាដែលមានវត្តមាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៦១។ លោកប្រធានាធិបតី Kennedy ស្តាប់លោក Lyndon Johnson អនុប្រធានាធិបតី (ស្តាំ) មុននឹងបរិភោគអាហារថ្ងៃត្រង់។ (AP)

៦
លោកប្រធានាធិបតី Richard M. Nixon បានថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនៅមុខសមាជិករដ្ឋសភាកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧១។ លោកអនុប្រធានាធិបតី Spiro Agnew (ឆ្វេង) និងលោកប្រធានរដ្ឋសភា Carl Albert មានវត្តមានអង្គុយនៅខាងក្រោយលោកប្រធានាធិបតី។ (AP)

៧
លោកប្រធានាធិបតី Jimmy Carter អង្អែលចិញ្ចើមរបស់លោក ខណៈពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់សមាជិករដ្ឋសភានៅរដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៧៩។ (AP)

៨
លោកប្រធានាធិបតី Ronald Reagan ទទួលបានការសាទរពីសមាជិករដ្ឋសភាដែលមានវត្តមាន នៅរដ្ឋសភាអាមេរិក (Capitol Hill) នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៨៣ មុននឹងលោកថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិ។ លោកអនុប្រធានាធិបតី George Bush ឈរនៅខាងឆ្វេង ជាមួយនឹងលោក Thomas T.O'Neill Jr ប្រធានរដ្ឋសភា។ (AP/Bob Daugherty)

៩
លោកប្រធានាធិបតី George H. Bush ទាញយកសំបុត្រមួយពីហោប៉ាវរបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិលើកទីមួយរបស់លោក ដែលបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៩០ នៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកប្រធានាធិបតីបានអានសំបុត្រនោះឲ្យសភាស្តាប់ ដែលសរសេរដោយទាហានអាមេរិកម្នាក់ដែលបានស្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកនៅ Panama។ (AP/Doug Mills)

១០
លោកប្រធានាធិបតី Bill Clinton ទទួលស្វាគមន៍អ្នកចូលរួម ខណៈពេលដែលលោកត្រៀមខ្លួនថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិជាលើកទី២ នៅមុខសមាជិករដ្ឋសភាអាណត្តិទី១០៤ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៥។ លោក Gore (ស្តាំ) អនុប្រធានាធិបតី និងលោក Newt Gingrich ប្រធានរដ្ឋសភា (កណ្តាល) សម្លឹងទៅមុខ។ (AP/Doug Mills)

១១
លោកប្រធានាធិបតី George W. Bush ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនៅមុខសមាជិករដ្ឋសភាដែលមានវត្តមាននៅរដ្ឋសភាអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០០៤។ (AP/Ron Edmonds)

១២
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាស្តីពីស្ថានភាពប្រទេសជាតិនៅមុខសមាជិករដ្ឋសភាដែលមានវត្តមាននៅរដ្ឋសភាអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។ លោក Joe Biden អនុប្រធានាធិបតីបានក្រោកឈរទះដៃអបអរលោកប្រធានាធិបតី ហើយលោក John Boehner អតីតប្រធានរដ្ឋសភាអង្គុយស្តាប់។ (AP/Mandel Ngan, Pool)