អ្នកនិពន្ធសៀវភៅ«អ្វីដែលខ្ញុំបានឮគឺទុក្ខព្រួយរបស់ខ្ញុំ»គឺជាអ្នករួចរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ អ្នកស្រី លី សំបូរ បានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ក្រោយពីបានរស់នៅក្នុងជំរុំជនភៀសខ្លួន ខាវ អ៊ីដាង កាលពីដើមទសវត្សរ៍ឆ្នាំ១៩៨០។ សៀវភៅរបស់អ្នកស្រីត្រូវបាននិពន្ធឡើងក្នុងគោលបំណងដើម្បីឲ្យក្មេងជំនាន់ក្រោយស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ និងដើម្បីរំឭកគុណូបក្ការៈរបស់ម្តាយរបស់អ្នកស្រី៕
កម្រងរូបថតរបស់អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា«អ្វីដែលខ្ញុំបានឮគឺទុក្ខព្រួយរបស់ខ្ញុំ»

១
អ្នកស្រី លី សំបូរ កាលពីកុមារភាពរស់នៅជំរុំ ខាវ អ៊ីដាង ព្រំដែនខ្មែរថៃ កាលពីដើមទសវត្សរ៍ឆ្នាំ១៩៨០។ (រូបថតផ្តល់ឲ្យ)

២
អ្នកស្រី លី សំបូរ កាលពីកុមារភាពធ្វើការជាអ្នកបកប្រែស្ម័គ្រចិត្តឲ្យអង្គការ World Vision នៅជំរុំជនភៀសខ្លួន ខាវ អ៊ីដាង ព្រំដែនខ្មែរថៃ កាលពីដើមទសវត្សរ៍ឆ្នាំ១៩៨០។ (រូបថតផ្តល់ឲ្យ)

៣
រូបថតអនុស្សាវរីយ៍របស់អ្នកស្រី លី សំបូរ ជាមួយនឹងក្មេងៗរស់នៅក្នុងជំរុំជនភៀសខ្លួន ខាវ អ៊ីដាង កាលពីដើមទសវត្សរ៍ឆ្នាំ១៩៨០។ (រូបថតផ្តល់ឲ្យ)

៤
អ្នកស្រី លី សំបូរ បានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍សៀវភៅជាសាធារណៈនៅសួនប្រវត្តិសាស្ត្រ Peralta Hacienda នៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ (រូបថតផ្តល់ឲ្យ)

៥
អ្នកស្រី លី សំបូរ ថតរូបជាមួយនឹងម្តាយរបស់អ្នកស្រីនៅក្នុងពេលដាក់បង្ហាញសៀវភៅរបស់អ្នកស្រី ដែលមានចំណងជើងថា«អ្វីដែលខ្ញុំបានឮ គឺទុក្ខព្រួយរបស់ខ្ញុំ»នៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ (រូបថតផ្តល់ឲ្យ)