កងកម្លាំងប្រដាប់អាវុធកម្ពុជាបានប្រុងប្រៀប ដើម្បីការពារបង្គោលព្រំដែនរវាងប្រទេស កម្ពុជា និងប្រទេសថៃពីការបំផ្លិចបំផ្លាញរបស់ក្រុមសកម្មជនថៃ។
លោកពេជ្រ សុខិន អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងនៅថ្ងៃច័ន្ទនេះថា កងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលឈរជើងនៅប្រាសាទតាមាន់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារ បង្គោលព្រំដែន បន្ទាប់ពីមានការគំរាមថាក្រុមសកម្មជនថៃអាចព្យាយាមដកបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃនៅថ្ងៃសៅរ៍ខាងមុខនេះ។
ប្រាសាទតាមាន់នៅក្នុងខេត្តឧត្តរមានជ័យ គឺជាចំណុចដ៏សំខាន់ក្នុងការប្រឈមមុខខាង យោធាជាបន្តនៅតាមបណ្តោយព្រំដែន។
លោក វីរៈ សុមខ្វាមឃិត ប្រធានគណៈកម្មការបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយនៃ ប្រទេសថៃបានថ្លែងតាមបណ្តាញព័ត៌មានថៃកាលពីថ្ងៃទី១៥ខែ មេសាថា លោកនឹងធ្វើដំ ណើរទៅប្រមូលផ្តុំគ្នានៅប្រាសាទតាមាន់តូចនៅថ្ងៃទី១ ខែឧសភា ក្នុងគោលបំណងដក បង្គោលព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២ និងទី៣ ខែឧសភាខាងមុខនេះ។
ក្រុមមន្ត្រីថៃបាននិយាយកាលពីសប្តាហ៍មុនថា ពួកគេព្យាយាមរារាំងក្រុមសកម្មជនថៃ មិនឱ្យបំផ្លិចបំផ្លាញបង្គោលព្រំដែនដែលជាទ្រព្យសម្បត្តិសាធារណៈនេះទេ។
លោកពេជ្រ សុខិន បានព្រមានថា បើពួកជ្រុលនិយមថៃហ៊ានចូលមកដកបង្គោលព្រំ ដែនកម្ពុជា-ថៃ កងកម្លាំងប្រដាប់អាវុធរបស់យើងនឹងបាញ់។
«យើងមានត្រៀមកងកម្លាំងកងទ័ព និងប៉ូលិសរបស់យើងយ៉ាងលើសលប់ ដើម្បីទប់ទល់ នឹងការប៉ុនប៉ងដកបង្គោលព្រំដែននេះ។ យើងអនុវត្តបញ្ជារបស់សម្តេចមិនវ៉ាយលុកគេ១ មីលីម៉ែត្រ ហើយមិនដកថយក្រោយ១មីលីម៉ែត្រចំពោះព្រំដែន»។
សមាជិករដ្ឋសភាគណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំង បានរួមគ្នាធ្វើការថ្កោល ទោស ចំពោះផែនការដកបង្គោលព្រំដែនរបស់ជនជាតិថៃមួយក្រុមតូចនេះ ខណៈដែលរដ្ឋ សភាអនុម័តច្បាប់ស្តីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គលសំដៅដោះស្រាយបណ្តឹងទាក់ ទងនឹងការលុបចោលអាពាហ៍ពិពាហ៍ ការលែងលះ និងការកាត់កាលជាដើម។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាខាងគណបក្ស ប្រជាជនកម្ពុជា បានហៅទង្វើនេះថា ជាគំនិតអនុតរភាព និងឈ្លានពាន ដោយខុសច្បាប់ អន្តរជាតិ។
«បុគ្គលទាំងនេះ (ថៃមួយក្តាបតូច) ដែលមានបំណងចង់បំផ្លិចបំផ្លាញបង្គោលខ័ណ្ឌសីម៉ា ស្របតាមច្បាប់អន្តរជាតិ សូមឱ្យបញ្ឈប់ជាបន្ទាន់ និងសូមព្រមានដល់បុគ្គលទាំងនេះដែល មានបំណងចង់ធ្វើអនុតរភាព ឬឈ្លានពានកម្ពុជារបស់យើងដោយខុសច្បាប់»។
លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងថា យើងត្រូវសាមគ្គីគ្នា និង ឯកភាពគ្នា ដើម្បីការពារទឹកដីរបស់យើងពីការឈ្លានពានរបស់ប្រទេសជិតខាង។
លោកយឹម សុវណ្ណ បានបន្ថែមថា យើងមិនអាចទទួលយកបានទេនូវការឈ្លានពានពីបរ ទេស ហើយយើងសូមកោតសរសើរកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងតែធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីរបស់យើង។
«យើងជារដ្ឋសភាត្រូវឯកភាពគ្នា ដើម្បីការពារទឹកដីរបស់យើង ហើយយើងត្រូវទុករឿងផ្ទៃ ក្នុងរបស់យើងមួយកន្លែងសិន។ ប៉ុន្តែរឿងជម្លោះពីខាងក្រោយយើងត្រូវតែឯកភាពគ្នានិង ការពារគ្នាទៅវិញទៅមក»។
ប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសថៃ៕