ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
នៅ ឆ្នាំ១៩៩៨ ទីប្រជុំជនអន្លង់វែង នៅភាគពាយព្យប្រទេសកម្ពុជាបានក្លាយជាទីតាំងរឹងមាំចុងក្រោយរបស់ ពួកខ្មែរក្រហម ដែលបានចុះចូលជាមួយរដ្ឋាភិបាល។
កាលពីពេលថ្មីៗនេះ សហគមន៍នោះជាកន្លែងនៃការខិតខំប្រឹងប្រែងថ្មីមួយដើម្បីជួយធ្វើ ឲ្យមានការផ្សះផ្សារជាតិនិងយុត្តិធ៌មក្នុងតំបន់នោះ។
នៅខាងក្រៅនៃទីតាំងដ៏រឹងមាំអន្លង់វែងរបស់ពួកខ្មែរក្រហមមានផ្ទះរបស់តាម៉ុក មេដឹកនាំចុងក្រោយរបស់ចលនានោះ។
តាម៉ុក ដែលបានស្លាប់ក្នុងគុក កាលពី៤ឆ្នាំមុននៅពេលកំពុងរង់ចាំការកាត់ទោសជាមនុស្សដ៏កំណាច ម្នាក់ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែគាត់បានទទួលការកោតសរសើរយ៉ាងខ្លាំងនៅទីកន្លែងនេះ ដែលជាទីតាំងដ៏រឹងមាំចុងក្រោយបំផុតមួយនៃទីតាំងដ៏រឹងមាំចុង ក្រោយបំផុតនានារបស់ពួកខ្មែរក្រហម។
កាល ពីពេលថ្មីៗនេះ ផ្ទះរបស់គាត់បានឃើញការប្រជុំផ្សះផ្សារជាតិលើកតំបូងរបស់ពួក កម្មាភិបាលខ្មែរក្រហម ហើយនិងក្រុមជនរងគ្រោះ។
លោក Daravuth Seng ជា មេធាវីអាមេរិកាំងដើមកំណើតខ្មែរ ដែលដឹកនាំមជ្ឈមណ្ឌលយុត្តិធម៌និងការផ្សះផ្សារជាតិដែលបានរៀបចំ ចាត់ចែងការជួបប្រជុំនេះ។ លោកនិយាយថា៖ ការជួបប្រជុំនេះ មានគោលបំណងធ្វើឲ្យពួកខ្មែរក្រហមនិងពួកជនរងគ្រោះរបស់ពួកគេ និយាយគ្នាដើម្បីឲ្យយល់គ្នា កាន់តែច្រើនឡើង ។
លោកនិយាយទៀតថា ដោយសារការយល់គ្នានេះ ទើបការផ្សះផ្សារអាចកើត (មាន) ឡើងបាន។
នៅ ពេលដែលយើងនិយាយអំពីការផ្សះផ្សារ វាជាការផ្សះផ្សាររបស់ជាតិ ហើយជាមួយបរិបទកម្ពុជា កិច្ចប្រជុំនេះត្រូវរួមបញ្ចូលអតីតពួកអ្នកប្រព្រឹត្តបទឧក្រិដ្ឋ កម្មយ៉ាងច្រើនដែរ។ ហើយក្នុងអត្ថន័យមួយ យើងទាំងអស់គ្នាជាជនរងគ្រោះនៅក្នុងដំណើរការនេះ។
ចាប់ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ពួកខ្មែរក្រហមប្រកាន់លទ្ធិម៉ៅនិយមជ្រុលដែលដឹកនាំដោយប៉ុល ពត ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋកម្ពុជាជាង១លាន នាក់ ដោយសារជំងឺ ការធ្វើការជាទំងន់ ឬសម្លាប់ចោល។
អតីត ខ្មែរក្រហមប្រហែល១៥០នាក់ហើយនិងគ្រួសារខ្លះរបស់ពួកគេ បានជួបជុំគ្នានៅទីនេះ ដោយមានព្រះសង្ឃ១ក្រុមតូច។ ភ្នាក់ងារប៉ូលិសមួយចំនួនបានចូលរួមជាមួយពួកតំណាងពីតុលាការ អន្តរជាតិដែលកំពុងកាត់ទោសពួកមេដឹកនាំខ្មែរក្រហម៥នាក់។
មិន យូរប៉ុន្មានក្រោយពីពួកគេបានឮថា តុលាការមានបញ្ជីឈ្មោះសម្ងាត់របស់ពួកខ្មែរក្រហម៥នាក់ទៀត ដែលតុលាការចង់កាត់ទោស ទើបសមាជិកអតីតខ្មែរក្រហមទាំងនោះបានបង្ហាញការព្រួយបារម្មណ៍កាន់ តែខ្លាំងឡើង។
ពួក គេនិយាយថា នេះជាការរំលោភការសន្យាដែលពួកគេបានទទួលនៅពេលដែលពួកគេចុះចូល នៅឆ្នាំ១៩៩៨ថា នឹងមិនមានអ្នកចាញ់ពីការចុះចូលរបស់ពួកគេទេ។
ស្រ្តី ចំណាស់ម្នាក់និយាយទៅកាន់បុគ្គលិកតុលាការ។ គាត់ឈ្មោះ អ៊ឹម ចែម ជាប្រធានស្រុករបស់ពួកខ្មែរក្រហមក្នុងចុងទសវត្សរ៍១៩៧០។ សេចក្តីរាយការណ៍បណ្តាញផ្សាយព័ត៌មាន បានប៉ាន់ស្មានថា គាត់អាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៥នាក់នៅក្នុងបញ្ជី សម្រាប់កាត់ទោស។
គាត់ចង់ឲ្យការកាត់ទោសបញ្ចប់ជាមួយមនុស្ស៥នាក់ដែលស្ថិតក្នុងការឃុំឃាំងរួចហើយ។
គាត់ និយាយថា បើម្តងសង្ស័យ៥នាក់ ម្តងទៀតសង្ស័យ៥នាក់ទៀត អញ្ចឹងការព្រួយបារម្មណ៍របស់យើងខ្ញុំទាំងចាស់ៗ និយាយរួមជំនាន់ចាស់ៗដែលកើតមកក្នុងសង្គ្រាមខ្មែរក្រហមនោះនេះហើយ ជាការព្រួយបារម្មណ៍ថា នឹងថ្ងៃណាជាប់មកខ្លួន ពីព្រោះខ្លួននៅសង្គមនោះដែរ នៅក្នុងជំនាន់នោះដែរពិតមែនតែមានមេប៉ុល ពត ដឹកនាំ គាត់ស្លាប់ទៅបាត់ហើយ តែក្រែងលោមានម្តង៥នាក់ហើយម្តង១០អីទៀត។
លោក Lars Olson អ្នក នាំពាក្យតុលាការ និយាយថា ថ្ងៃនេះជាថ្ងៃមិនធម្មតាទេពីព្រោះប្រជាពលរដ្ឋកម្ពុជាស្ទើរតែ ទាំងអស់ចង់ដឹងថា តើហេតុអ្វីបានជាមានពួកខ្មែរក្រហមតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលត្រូវទទួលខុសត្រូវ។
«នៅត្រង់ចំណុចនេះគឺថា ហេតុអ្វីបានជាអស់លោកអ្នកចង់កាត់ទោសមនុស្សច្រើនថែមទៀត? កាត់ ទោសមនុស្ស៥នាក់គួរតែគ្រប់គ្រាន់ហើយ កុំបង្កើតបញ្ហាទៀតបន្ទាប់ពីយើងបានចូលមករស់នៅក្នុងសង្គមសាជា ថ្មី។ គឺនេះហើយដែលជាការខ្វែងគំនិតយ៉ាងខ្លាំងមួយនោះ»។
ការ កាត់ទោសមេដឹកនាំខ្មែរក្រហមម្នាក់បានបញ្ចប់កាលពីឆ្នាំទៅ ហើយសាលក្រមត្រូវគេរំពឹងនឹងចេញក្នុងរយៈពេលប៉ុន្មានខែទៀតនេះ។ មេដឹកនាំខ្មែរក្រហមបួននាក់ទៀតបានស្ថិតនៅក្នុងគុក ហើយត្រូវគេរំពឹងនឹងប្រឈមមុខការកាត់ទោសនៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំជាន់ខ្ពស់របស់ក្រុមនោះភាគច្រើន បានស្លាប់មុនពេលតុលាការបានចាប់ផ្តើមការងាររបស់ខ្លួនកាលពី៣-៤ឆ្នាំមុន។
នៅ ពេលបញ្ចប់ថ្ងៃនោះ ពួកអ្នកចូលរួមបានពិភាក្សាអំពីអត្ថន័យនៃការផ្សះផ្សារយុត្តិ ធម៌និងសមាហរណកម្មឡើងវិញ។ មានការព្រមព្រាងគ្នាដ៏ទូលំទូលាយថា ពួកមេដឹកនាំនៅក្នុងគុកនាពេលបច្ចុប្បន្ននេះ គួរយកទៅកាត់ទោស ក៏ប៉ុន្តែមិនមានអ្នកផ្សេងទៀតត្រូវយកមកកាត់ទោសទេ។
ពួកអ្នកចូលរួម ក៏ មាន ការធុញទ្រាន់ការនិយាយសំដៅដល់ពួកគេថា ជាអតីតខ្មែរក្រហម។ ពួកគេ និយាយថា ពាក្យនេះមានន័យដូចគ្នានឹងឃាតកម្មនិងការជិះជាន់សង្កត់សង្កិន ដែលជាការមិនត្រឹមត្រូវដល់កូនចៅរបស់ពួកគេ។ ពួកគេនិយាយទៀតថា ជាការប្រសើរ គេគួរហៅពួកគេថា ជនជាតិកម្ពុជា។
ហើយ ពួកគេទទួលស្គាល់ថា ជីវភាពរស់នៅរបស់ពួកគេបានល្អប្រសើរគ្រាន់បើចាប់តាំងពីពួកគេ ចុះចូលជាមួយរដ្ឋាភិបាល។ អ្នកចូលរួមការប្រជុំនោះម្នាក់និយាយថា ក្រុមគ្រួសារធ្លាប់រស់នៅលើភ្នំហើយពួកគេមិនអាចចែករំលែកម្ហូប អាហារឲ្យគ្នាបានទេ។ ឥឡូវនេះ កូនចៅរបស់ពួកគេ បានទៅសាលារៀន ហើយប្រជាពលរដ្ឋមានសេវាកម្មថែទាំសុខភាពហើយមានផ្លូវថ្នល់ល្អ។
និយាយ ឱ្យខ្លីពួកគេចង់បានសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែ ច្រើនឡើងថែមទៀតសម្រាប់ផ្នែកដ៏ក្រីក្រនៃប្រទេសកម្ពុជានេះ។ ពួកគេនិយាយថា គេគួរចំណាយពេលវេលាដើម្បីមើលពេលអនាគត។
លោក Daravuth Seng អ្នក រៀបចំចាត់ចែងការប្រជុំនេះនិយាយថា កិច្ចប្រជុំនេះធ្វើបានល្អប្រសើរជាងការដែលលោករំពឹងទុកទៅទៀត។ អតីតខ្មែរក្រហមបានលេចមុខមកចូលរួម ហើយនឹងនិយាយ។
ពួក គេបានស្តាប់នៅពេលដែលសមាជិកម្នាក់នៃសមាគមរបស់ជនរងគ្រោះបាន ប្រាប់ពួកគេថា ខ្មែរក្រហម ដែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា ជិត២លាននាក់នោះ សម្លាប់ឪពុកម្តាយរបស់លោក។
លោក Daravuth Seng និយាយទៀតថា ខ្មែរក្រហមម្នាក់ឬពីរនាក់ បានបង្ហាញនូវវិប្បដិសារី។ គោលបំណងសំខាន់នៃកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារ គឺឲ្យយល់ថា តើហេតុអ្វីបានជាពួកគេចូលជាមួយពួកខ្មែរក្រហម។
«ប្រសិនបើយើងនិយាយថាមិនចង់ឲ្យអំពើប្រល័យពូជសាសន៍នេះកើតមាន ឡើងម្តងទៀតយើងប្រាកដជាចាំបាច់យល់ភាគីទាំង២ដើម្បីឲ្យយល់ពីរបៀបដែលមនុស្សទាំងនោះឆ្វេងយល់អំពីពិភពលោក»។
លោក Seng និយាយ ទៀតថា ពិធីនៅថ្ងៃនេះ មិនមែនជាទីបញ្ចប់ទេ គឺគ្រាន់តែជាជំហាននៃការចាប់ផ្តើមឆ្ពោះទៅកាន់ការផ្សះផ្សារ ជាតិ៕