ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ មន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា សមត្ថកិច្ច​កម្ពុជា​មិនទាន់​មាន​តម្រុយ​ថ្មី​អំពី​សកម្មជន​ថៃ​ដែល​បាន​បាត់ខ្លួន​ពីរសប្តាហ៍​មក​ហើយ​នោះ។ តំណាង​សហគមន៍​ខ្មែរ​អាមេរិកាំង​ដែល​ជា​អតីត​ជនភៀស​ខ្លួន​ បាន​សម្តែង​ការ​ដឹងគុណ​ដល់​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក ក្នុង​ទិវា​ជនភៀសខ្លួន​ពិភពលោក។ លោក​សម រង្ស៊ី ហៅ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​បារាំង​មក​លើ​រូបលោក​តាម​បណ្តឹង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ជា «ឱកាស​មាស» ដើម្បី​លាតត្រដាង​បទ​ឧក្រិដ្ឋ​របស់​លោក ហ៊ុន សែន។ តុលាការ​អាមេរិក​បាន​កាត់​ទោស​បុរស​ម្នាក់​នៅ​រដ្ឋ​ Kentucky ឲ្យ​ជាប់​ពន្ធនាគារ​២១ឆ្នាំ ពី​បទ​បំពាន​ផ្លូវភេទ​លើ​ក្មេងស្រី​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ សហរដ្ឋ​អាមេរិក និង​ប្រេស៊ីល មាន​ករណីឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូរ៉ណា ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ ករណីឆ្លង​វីរុស​កូរ៉ូណា​នៅ​កូរ៉េខាងត្បូង​​កើន​ឡើង​ ខណៈសិង្ហបុរី​បើក​អាជីវកម្ម​ឡើងវិញ។ រដ្ឋាភិបាល​អឺរ៉ុប​ កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​កែ​ប្រែ​រចនា​សម្ព័ន្ធ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​សហរដ្ឋ​អាមេរិក ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ពី​ការ​រួចផុត​ពី​ទាសភាព Juneteenth៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ តំណាង​សហគមន៍​ខ្មែរ​អាមេរិកាំង​ដែល​ជា​អតីត​ជនភៀស​ខ្លួន​ បាន​សម្តែង​ការ​ដឹងគុណ​ដល់​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក ក្នុង​ទិវា​ជនភៀសខ្លួន​ពិភពលោក។ មន្ត្រី​អង្គការ​សហប្រជាជាតិ​បង្ហាញ​ក្តី​បារម្ភ​អំពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពូជា ក្រោយ​មាន​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់។ រដ្ឋាភិបាល​កម្ពុជា​ស្នើ​ក្រុមហ៊ុន​បញ្ជា​ទិញ​ជួយ​វិស័យ​កាត់ដេរ​ដែល​កំពុង​ជួប​វិបត្តិ​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ សភា​អាមេរិក​នឹង​បោះឆ្នោត​សម្រេច​លើ​សេចក្តី​ព្រាងច្បាប់​ពីរ​ស្តី​ពី​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស​នៅ​សប្តាហ៍​ក្រោយ។ ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​ថៃ​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩ បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សេវា​ផ្លូវភេទ​ដែល​ធ្លាប់​តែ​រីក​ចម្រើន។ នៅ​សហរដ្ឋ​អាមេរិក មាន​ការ​ទាមទារ​កាន់​តែ​ច្រើន​ឡើង​ ឲ្យ​ដក​បដិមា​និង​កន្លែង​អនុស្សាវរីយ៍​របស់​សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង​សម័យ​សង្គ្រាម​ Confederate៕

XS
SM
MD
LG