ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ រដ្ឋាភិបាល​កម្ពុជា​ស្នើ​ក្រុមហ៊ុន​បញ្ជា​ទិញ​ជួយ​វិស័យ​កាត់ដេរ​ ដែល​កំពុង​ជួប​វិបត្តិ​កូវីដ​១៩។ ក្រុម​សិទ្ធិមនុស្ស​យល់ថា ស្ថានភាព​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​បន្ត​អាប់អួរ ដែល​នាំ​ឲ្យ​មាន​ផល​វិបាក​ក្នុងការ​រក្សា​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA។ ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ទើប​ត្រឡប់​ពី​ម៉ាឡេស៊ី បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ ចលនា​ទាមទារ​យុត្តិធម៌​ជាតិសាសន៍​នៅ​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។ អ្នក​ការទូត​អាមេរិក​និង​ចិន ជួប​ប្រជុំ​បិទ​ទ្វារ​នៅ​កោះ​ហាវ៉ៃ។ សភា​អាមេរិក​ជិត​ឈាន​ដល់​ការ​បោះឆ្នោត​លើ​សេចក្តី​ព្រាងច្បាប់​កំណែ​ទម្រង់​ស្ថាប័ន​ប៉ូលិស។ ពលរដ្ឋ​អាមេរិក​ ១,៥លាននាក់​បន្ថែម​ទៀត ដាក់​ពាក្យ​សុំ​ជំនួយ​អត់ការងារ​ធ្វើ ទោះបី​អាជីវកម្មខ្លះ​បើក​ដំណើរ​ឡើងវិញ។ មន្ត្រីចិន​ថា ពួកគេ​អាច​គ្រប់គ្រង​ការ​ផ្ទុះ​រាតត្បាត​ថ្មី​នៃ​ជំងឺ​កូវីដ១៩ នៅប៉េកាំង​បាន។ ផ្សារ​ភាគហ៊ុន​នៅ​អឺរ៉ុប ធ្លាក់ចុះ​នៅ​ថ្ងៃព្រហស្បតិ៍៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ សាច់ញាតិ​និង​សមាជិក​គ្រួសារ​របស់​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន បាន​ចេញ​តវ៉ា​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ។ វេជ្ជបណ្ឌិត​ប្រយុទ្ធ​នឹង​ការ​ឆ្លងរាលដាល​នៃ​វីរុស​កូរ៉ូណា ៦នាក់ ចេញ​មក​ពី​គ្រួសារ​ជនភៀសខ្លួន​ខ្មែរ​អាមេរិកាំង​មួយ។ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស វាគ្មិន​របស់​យើង​គឺ​លោក ប្រាក់ សេរីវុឌ្ឍ ពិភាក្សា​អំពី​ «ជនភៀសខ្លួន​ខ្មែរ​ក្រោម​ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់​ក្នុង​ការ​ស្វែងរក​សេរីភាព»។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ តុលាការ​កំពូល​អាមេរិក រារាំង​កិច្ច​ប្រឹងប្រែង​លោក​ប្រធានាធិបតី Trump ដើម្បី​បញ្ចប់​កម្មវិធី​ជួយ​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាសស្នាម។ មន្ត្រី​ការបរទេស​អាមេរិក​ម្នាក់ ចុះ​ចេញ​ពី​តំណែង​ ដោយសារ​ការ​ឆ្លើយ​តប​របស់​លោក Trump ចំពោះ​បញ្ហា​ជាតិសាសន៍។ រដ្ឋមន្ត្រី​ប្រចាំ​ក្រសួង​បង្រួប​បង្រូម​កូរ៉េខាង​ត្បូង លាចេញ​ពី​តំណែង ក្រោយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ។ ការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា លោក​ប្រធានាធិបតី Trump ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ក្នុង​ប្រទេស។ ក្រុម​សមាជិក​សភា​អាមេរិក​ខ្លះ ខឹង​សម្បា​នឹង​សកម្មភាព​របស់​ប្រធានថ្មី​នៃ​ទីភ្នាក់ងារ USAGM ដែល​បាន​​បណ្តេញ​បុគ្គលិក​ក្នុង​ថ្នាក់ដឹកនាំ​ខ្លះ​របស់​ទីភ្នាក់ងារ​នេះ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG