សកម្មជនវ័យក្មេងព្យាយាមកែប្រែស្ថានភាពសង្គមនិងនយោបាយកម្ពុជា
Your browser doesn’t support HTML5
ដោយសារប្រជាជនពីរភាគបីមានអាយុក្រោម ៣០ ឆ្នាំ ប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងភាគច្រើន ដែលពួកគេកំពុងតែព្យាយាមកែប្រែស្ថានភាពសង្គមនិងនយោបាយបច្ចុប្បន្ននៅក្នុងប្រទេស។ លោក Brian Padden នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញមកថា ដោយមិនបានឆ្លងកាត់របបខ្មែរក្រហមដ៏បង្ហូរឈាមកាលពីទសវត្សរ៍ ១៩៧០ ឬក៏សង្គ្រាមស៊ីវិលដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកាលពីអតីតកាល យុវជនវ័យក្មេងជាច្រើនសព្វថ្ងៃនេះមិនសូវព្រួយបារម្ភអំពីភាពចលាចលដូចពលរដ្ឋវ័យចំណាស់ទេ ហើយពួកគេកាន់តែច្រើនមានឆន្ទៈតស៊ូមតិដើម្បីសេរីភាពនិងការផ្លាស់ប្ដូរឲ្យកាន់តែប្រសើរជាងមុន។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕