លោក យឹម ស៊ីណន៖ «បើ​មិន​មាន​សេរី​ភាព​លោក​ កឹម ​សុខា វាស្មើនឹង​ប្រជាធិបតេយ្យ​កម្ពុជា​មិនអាចដើរ​ដោយ​រលូន​»

Your browser doesn’t support HTML5

សេរី​ភាព​របស់​លោក កឹម សុខា គឺជា​អាទិភាពដំបូងដែល​ជម្រុញ​ឱ្យ​ក្រុមដែលមាន​និន្នាការ​គាំទ្រលោក កឹម សុខា​ អាចមកចូលរួមបោះឆ្នោត​នៅ​អាណត្តិក្រោយ។​ នេះជាការលើក​ឡើងរបស់​ លោក​ យឹម ស៊ីណន អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​ប្រទេស​​កូរ៉េខាង​ត្បូង​ នៅ​ក្នុងបទសម្ភាស​ហេឡូវីអូអេ។ លោកបន្តទៀតថា បើគ្មាន​សេរីភាព​សម្រាប់​លោក​កឹម សុខា នោះ​គឺស្មើ​នឹងប្រជាធិបតេយ្យ​កម្ពុជា​មិនអាចដើរ​ដោយ​រលូន​ និងមិនអនុលោមតាមស្តង់ដា​​ដែលសហគម​ន៍អន្តរជាតិ​​ត្រូវការ​នោះ​ទេ៕ ​​​​ (​ខាន់​​ សុគុំមនោ​, Hello VOA, ភ្នំពេញ​, ទី​១៩​​ ខែ​កញ្ញា ឆ្នាំ២០២២​)