ជុំវិញ​ពិភព​លោក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ តាម​រយៈ​រូបភាព

ប្រភពពី​ក្រសួងសុខាភិបាល​បាន​ប្រាប់ AFP ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​ចេញពី​រថយន្ត​ដែល​កំពុងឆេះ​នៅ​ទីតាំង​នៃ​ការបំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​នៅ​ជាយក្រុង Haret Hreik កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។

UK Independence Party (UKIP) leader Nigel Farage (L) talks with EU Commission President Jean-Claude Juncker before a plenary session at the EU headquarters in Brussels, Belgium. Juncker called on Prime Minister David Cameron to clarify quickly when Britain intends to leave the EU, saying there can be no negotiation on future ties before London formally applies to exit.

រូបនេះ​បាន​ថត​ដោយ​លោក​វេជ្ជបណ្ឌិត Andrew Peacock (footloosefotography.com) បានផ្តិត​យក​រូបភាព​ឧទ្ធម្ភាគចក្រ​របស់​ចិន​ឈ្មោះ Xue Long ដែល​ជួយសង្គ្រោះ​អ្នកដំណើរ​ពី​នាវា​រុស្ស៊ី MV Akademik Shokalskiy ក្រោយពី​ជាប់​នៅក្នុង​តំបន់​ទឹកកក​Antarctica អស់ពេល​ជាង​មួយ​សប្តាហ៍។

Turkish police block the entrance to Istanbul's Ataturk airport early Wednesday, June 29, 2016.

ក្មេងៗ​លេង​នៅក្បែរ​បុរសម្នាក់​ដែល​ស្លៀកពាក់​ជា​មនុស្ស​ប្រចៀវ (Batman) នៅក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤។

កម្មករម្នាក់​នៅ​ខាងក្នុង​ផ្លូវ​រូងក្រោមដី Cuncas II ដែល​ភ្ជាប់ប្រឡាយ​ដែល​ត្រូវបាន​សាងសង់​ដើម្បី​បង្វែរ​លំហូរ​ទឹកចេញ​ពី​ទន្លេSao Francisco riverសម្រាប់​ប្រើប្រាស់​នៅក្នុង​រដ្ឋ​ចំនួន ៤ ដែល​មាន​គ្រោះរាំងស្ងួត នៅ​ប្រទេស​ប្រេស៊ីល​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤។

រូបភាព​ដែលត្រូវបាន​ចេញផ្សាយ​ដោយ​ទីភ្នាក់​ងារអង្គការ​សហប្រជាជាតិខាង​ជួយ​សង្គ្រោះ​និង​កិច្ច​ការងារ​ ឬ U.N. Relief and Works Agency ហៅ​កាត់​ថា (UNRWA) បង្ហាញពី​ប្រជាជន​នៅ​ជំរំ​ប៉ាឡេស្ទីនYarmouk កំពុង​ប្រជ្រៀតគ្នា​​ដើម្បី​ទទួល​ស្បៀងអាហារ​នៅក្រុង​ដាម៉ាស ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។

អាចារ្យ​ម្នាក់​និយាយ​តាមអឃោសនស័ព្ទ​ទៅកាន់​ប៉ូលិស​បង្ក្រាប​កុបកម្ម និង​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅឯ​កន្លែង​ដែល​មាន​ការប៉ះទង្គិច​គ្នានាពេលថ្មីៗនេះ នៅ​ទីក្រុងគាវ នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤។

ហ្វូងសត្វស្លាប​ដែលផ្លាស់​ទី នៅមុន​ពេល​ពួកវា​ឈប់សំចត​ដើម្បី​ដេក​ក្នុងពេល​ថ្ងៃលិច​ក្បែរភូមិ Tidhar ភាគខាងត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល​កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤។

បុរសម្នាក់បី​កូនក្មេងដែល​បានសង្គ្រោះ​ពីក្រោម​កម្ទេចកម្ទី​ដែល​ក្រុម​សកម្មជន​និយាយ​ថា គឺជា​ការរងការវាយប្រហារ​តាមអាកាស​ដោយ​កង​កម្លាំង​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad នៅ Masaken Hanano ក្នុង​ទីក្រុង Aleppo កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។

ឆ្កែ​មួយ​ក្បាល​ឈ្មោះ Coton de Tulear ត្រូវបានខ្យល់​បោកបក់​យ៉ាងខ្លាំង​នៅ​លើ​ឆ្នេរ​ខ្សាច់​ក្នុងតំបន់ Lyme Regis ភាគខាងត្បូង​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។

ជនជាតិ​កូរ៉េខាងត្បូង​កាន់ដៃ​សាច់ញាតិ​ជនជាតិ​កូរ៉េខាងជើង​របស់ពួកគេដែល​នៅ​លើ​រថយន្ត​ក្រុង បន្ទាប់ពី​ការជួបជុំ​គ្នា​ នៅ Diamond Mountain នៅ​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤។

ក្រុមតារាហូលីវូដល្បីៗ​ដែលមានដូចជា លោក Jared Leto នាង Jennifer Lawrence អ្នកស្រី Meryl Streep អ្នកស្រី Ellen DeGeneres លោក Bradley Cooper លោក Peter Nyong'o Jr. លោក Channing Tatum អ្នកស្រី Julia Roberts លោក Kevin Spacey លោក Brad Pitt នាង Lupita Nyong'o និង​អ្នកស្រី Angelina Jolie ថតរូប​សែលហ្វី​ជុំគ្នា​ក្នុង​អំឡុង​ពិធីប្រគល់​ពានរង្វាន់អូស្ការ​ទីក្រុង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា​នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤។

តារាបង្ហាញម៉ូដ បង្ហាញ​សម្លៀក​បំពាក់​របស់​អ្នករចនា​ម៉ូដ Iris van Herpen ដែល​ជាផ្នែក​មួយ​នៃ​ការបង្ហាញ​ម៉ូដ​ ក្នុងអំឡុង​សប្តាហ៍​បង្ហាញ​ម៉ូដ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។

រថយន្ត​របស់​លោក Kamui Kobayashi ដែលជា​ជនជាតិជប៉ុន បានក្រឡាប់​លើផ្លូវ​នៅពេល​ចាប់ផ្តើម​ប្រណាំង​រថយន្ត Formula One Australian Grand Prix នៅទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤។

ដូនជី​ឈរ​នៅ​ទីលាន St. Peter ក្បែរវិមាន​វ៉ាទីកង់ នៅ​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤។

ភ្ញៀវទេសចរ​ចូលរួម​ក្នុង​ពិធី​បុណ្យ Holi ដែល​មាន​បាច​ម្សៅ​ពណ៌​ពិសេស​ទៅ​ក្នុង​អាកាស​ក្នុង​ទីក្រុង​បាសេឡូណា​នៃ​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤។

ទិដ្ឋភាព​ទូទៅ​ក្នុងពេល​មានអគ្គីភ័យ​មួយ​នៅ​ក្រុង Valparaiso ​នៃ​ប្រទេស​ឈីលី កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៤។ អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ជាង១០០ខ្នង។

លោក Michael Phelps ហាត់សម​ត្រៀមខ្លួន​មុនពេល​ការប្រកួត​ហែលទឹក​ចម្ងាយ​៥០ ម៉ែត្រ​នៅក្នុង​ការប្រកួត​ហែលទឹក​នៅ​ពហុកីឡដ្ឋាន Arena Grand Prix ក្នុង​ទីក្រុង Mesa រដ្ឋអារីហ្សូណា នៅ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។

ទារក​ដែល​បី​ដោយ​កីឡាករ​បោកចំបាប់ Sumo យំ​នៅ​ក្បែរ​អាជ្ញាកណ្តាល (កណ្តាល) ក្នុង​អំឡុង​ពេល​ការប្រកួត «ទារកSumoយំ» នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣។

ផ្សែង​ហុយ​ចេញ​ពីផ្ទះ​មួយ​ដែល​ត្រូវបាន​ឆេះ​នៅ​រដ្ឋតិចសាស សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។

បុរសម្នាក់​ត្រូវបាន​សន្តិសុខ​ចាប់ខ្លួន​ដោយ​លោក​ព្យាយាម​រំកិលខ្លួន​ចូល​ក្រោម​រ៉ូប​របស់​តារា​សម្តែង​អាមេរិក នាង Ferrera (ទីបីរាប់ពីស្តាំ) នៅ​ទីក្រុង Cannes ប្រទេស​បារាំង​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។

ស្ត្រីកូសូវ៉ូដើមកំណើតបូស្នៀ គឺ​អ្នកស្រី Arleta Sahiti ត្រូវបាន​លាបមុខ​ដោយ​ស្ត្រី​ម្នាក់​អំឡុងពេល​នៃ​ការបង្ហាញ​ពិធី​រៀប​អាពាហ៍ពិពាហ៍​បែបប្រពៃណី​របស់​ស្ត្រី​បូស្នៀ​មកពី​តំបន់ Zhupa នៅ​សារមន្ទីរ Ethnological នៅ​ក្រុង Pristina ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤។

បុរសម្នាក់​ជះភក់​ដាក់​បុរស​ម្នាក់​ទៀត ក្នុង​ពិធី​បុណ្យ​ភក់ Boryeongលើក​ទី១៧ នៅ​ឯ​ឆ្នេរ Daecheon ក្នុង​ក្រុង Boryeong ចម្ងាយ​១៥០ គីឡូម៉ែត្រ​ភាគនិរតី​នៃ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤។

បុរស​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់ ជួយ​ជម្លៀស​បុរស​ម្នាក់​ដែល​រងរបួស ដែល​ប៉ូលិស​បាន​និយាយ​ថា គឺជា​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅលើផ្ទះមួយ​នៅខាង​ត្បូង​តំបន់ Gaza Strip នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤។

អ្នកលេង​ព្យាណូ​ជនជាតិ​អាល្លឺម៉ង់​លោក Stefan Aaron លេង​ព្យាណូ​ពណ៌ទឹកក្រូច​នៅ​លើ​វេទិកា«បង្ហោះលើអាកាស​»​ នៅទីក្រុង Munich កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤។

បុរសរងរបួសម្នាក់ដើរ បន្ទាប់ពី​មានការ​រញ្ជួយដី​បាន​កើតឡើង​នៅ​ខេត្តយូណាន កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤។

កុមារ​ម្នាក់​ឱប​កូនឆ្មាដេក​នៅក្រោម​ជម្រក​មួយ ក្រោយពី​ការ​រញ្ជួយដី​នៅ​ខេត្តយូណាន​ប្រទេសចិន​កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤។

ជនភៀសខ្លួន​យ៉ាហ្សីឌី រត់​គេច​ពី​អំពើហិង្សា​របស់​កងកម្លាំង​ស្មោះត្រង់នឹង​ក្រុម​រដ្ឋអ៊ីស្លាម ឆ្ពោះទៅ​កាន់ព្រំដែន​ស៊ីរី​នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។

ទេសចរណ៍ រត់​ចេញពី​រលក​ដែល​បណ្តាល​មកពី​រលក​ជំនោរ​មួយ​បាន​ឡើង​ហួស​របាំង​នៅ​ច្រាំងទន្លេ Qiantang ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន​កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤។

ក្រុមអ្នកសម្អាត សម្អាត​ប៉ម​នាឡិកា Big Ben នៅ​ទីក្រុងឡុងដ៍ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤។

សត្វស្វាមួយក្បាល ​ចូលក្បែរ​ម៉ាស៊ីន​ថត​របស់​អ្នកថតរូប នៅ​សួនសត្វ​មួយ​ក្នុង​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤។

នាង Leng Yuting អាយុ ២៦ ឆ្នាំ បានថតរូប​នៅក្រោម​ទឹកសម្រាប់​រូបភាព​អាពាហ៍ពិពាហ៍​របស់នាង​នៅ​ឯស្ទូឌីយោថតរូប​មួយនៅ​ទីក្រុងសៀងហៃ ប្រទេសចិន​នៅ​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ មុន​ពិធីមង្គលការ​របស់​នាង​នៅឆ្នាំក្រោយ។

អ្នកស្រុក Kashmiri បានធ្វើដំណើរ​ឆ្លងកាត់​ទឹកជំនន់​នៅតំបន់​ Srinagar ប្រទេស​ឥណ្ឌា កាល​ពីថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០១៤។

អ្នកចូលរួម ឡើង​លើ​ជញ្ជាំង​ក្នុង​ព្រឹត្តិការណ៍​ឈ្មោះ​«Tough Mudder»​នៅ​ទីក្រុង Arnsberg ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤។

បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ប្រមូលផ្តុំ​គ្នា​នៅ​យប់ទី៣ នៅ​ហុងកុង នៅ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។

ស្ត្រី​ម្នាក់ យំសោក​បន្ទាប់ពី​ស្វាមី​របស់​នាង​ត្រូវបាន​គេ​សង្ស័យ​ថា បាន​ស្លាប់​ដោយសារ​វីរុស​អេបូឡា នៅ​រដ្ឋធានី​ Monrovia កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤។ 

សមាជិក​នៃ​ក្រុម​«Colla Vella Xiquets de Valls» ផ្គុំ​គ្នា​បង្កើត​បាន​ជា​«វិមាន» នៅ​ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤។

អ្នកស្រុក​ម្នាក់​នៅ​ស្រុក Karo ប្រើ​ម៉ាស៊ីន បង្ហុយ​ផេះ​ចេញពី​ចម្ការ​បន្លែ​របស់​ខ្លួន​នៅខាងជើង​កោះស៊ូម៉ាត្រា កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ បន្ទាប់ពី​ការផ្ទុះ​ភ្នំភ្លើង​ស៊ីណាបុង។

តារាបង្ហាញម៉ូដ បង្ហាញ​សម្លៀក​បំពាក់​របស់​អ្នកច្នៃម៉ូដ​ជនជាតិ​អ៊ុយក្រែន​លោក Aleksey Zalevskiy នៅ​ទីក្រុងគាវ នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤។

ផ្សែងដ៏ក្រាស់ និង​អណ្តាតភ្លើង​ចេញពី​ការវាយ​ប្រហារ​តាមអាកាស​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅ​ប្រទេសស៊ីរី កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤។

ស្ត្រី​ម្នាក់​ប្រើ​កែវពង្រីក​ដើម្បី​អាន​សន្លឹក​ឆ្នោត​របស់ខ្លួន ពេលបោះឆ្នោត​នៅក្នុង​ភូមិ Gornostaypol ចម្ងាយ​ប្រហែល​៨០គីឡូម៉ែត្រ ភាគ​ខាងជើង​ទីក្រុង​គាវ​ក្នុង​អំឡុងពេល​បោះឆ្នោត​នៅ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤។

បុរសម្នាក់​ដែល​មាន​ផ្ទុក​វីរុស​អេបូឡា ដេកដួល​នៅ​ខាងក្រៅ​ផ្ទះ​ក្នុង​សហគមន៍​Port Loko ដែល​ស្ថិត​នៅ​ជាយក្រុង Freetown ប្រទេស​សៀរ៉ាឡេអូន នៅ​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤។

រូបថតដែល​ផ្តល់​ឲ្យ​ដោយ​ទីភ្នាក់ងារភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក បង្ហាញពី​កម្អែល​ភ្នំភ្លើង​ដែល​ហូរ​ឆ្លងកាត់​របង​​ផ្ទះ​របស់​អ្នកស្រុក​នៅ​កោះហាវ៉ៃ នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤។

ទាហាន​ឥណ្ឌា ចូលរួម​ក្នុងការ​បង្ហាញ​«ការផ្លុំភ្លើង» នៅពេល​ចាប់ផ្តើម​សមយុទ្ធ​រួមគ្នា​រវាង​កងទ័ព​ឥណ្ឌា និង​ចិន​នៅ​ឯជំរំ​យោធា Aundh ក្នុង​ទីក្រុង Pune ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។

រថយន្ត​មួយគ្រឿង​ដែល​មាន​ព្រិល​យ៉ាងច្រើន​នៅលើ​ដំបូល បើក​តាមផ្លូវ បន្ទាប់ពី​មាន​ព្រិល​ធ្លាក់យ៉ាងខ្លាំង​នៅ​ទីក្រុង Lancaster រដ្ឋញូវយ៉ក កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៤។

អ្នកប្រមាញ់​ជនជាតិដើម Aboriginal អូស្ត្រាលី​លោក Roy Gaykamangu ជនជាតិ លី​ក្រពើ​ដែល​លោក​ទើបតែ​បាញ់សម្លាប់ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។

បាតុករ​ម្នាក់​ អង្គុយ​នៅលើផ្លូវ​ក្នុងពេល​ធ្វើបាតុកម្ម​នៅទីក្រុង Oakland រដ្ឋ California សហរដ្ឋ​អាមេរិក បន្ទាប់ពី​ការសម្រេច​របស់​គណៈវិនិច្ឆ័យ​នៅ​ទីក្រុង Ferguson រដ្ឋ Missouri ទាក់ទងនឹង​ការ​បាញ់​សម្លាប់​លោក Michael Brown កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤។

សត្វស្វាមួយក្បាល និង​គ្រូបង្វឹក​របស់​វា គឺ​លោក Qi Defang ក្នុងអំឡុង​ពេលហ្វឹកហាត់​សៀក​នៅ Suzhou ខេត្ត Anhui ប្រទេសចិន​កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤។

បុរស​ម្នាក់ ​ចាប់ក្មេងស្រី​ម្នាក់ ខណៈដែល​នាងព្យាយាម​រត់គេច​នៅពេល​ដែល នាង​ដឹង​ថា នាង​ត្រូវរៀបការ នៅ​ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤។

ជ័យលាភី​រង្វាន់ណូបែលសន្តិភាព​នាង Malala Yousafzai និង​លោក Kailash Satyarthi ក្នុង​ពេល​ពួកគេទទួល​រង្វាន់​ណូបែល​សន្តិភាព​នៅ​ទីក្រុង​អូស្លូ ប្រទេស​ន័រវេស នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤។

ចំណាប់ខ្មាំង​ម្នាក់រត់​ទៅរកប៉ូលិស​ដើម្បី​សុវត្ថិភាព បន្ទាប់ពី​នាងបាន​រត់គេច​ពីហាង​កាហ្វេមួយ​ដែលស្ថិត​នៅក្រោមការ​ឡោមព័ទ្ធ​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤។

ពូ​និង​បងប្អូន​ជីដូន​មួយ​របស់​សិស្ស​ដែល​រងរបួស​ឈ្មោះ Mohammad Baqair (កណ្តាល) លួងលោម​សិស្ស​នោះ​នៅពេល​ដែល​សិស្សនោះ ​កាន់​​មរណទុក្ខ​ការស្លាប់​របស់​ម្តាយ​របស់​គាត់ដែល​ជាគ្រូ​បង្រៀន​នៅ​សាលា​រៀន​ដែលត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​តាលីបង់​នៅ Peshawar ប្រទេស​ប៉ាគីស្ថាន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤។