វ៉ាស៊ីនតោន —
ស្ថាប័នឯករាជ្យមួយរបស់ធនាគារពិភពលោកប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបញ្ជាក់ថា ខ្លួនសម្រេចទទួលយកពាក្យបណ្តឹងរបស់ជនជាតិដើមភាគតិចពាក់ព័ន្ធនឹងការ រំលោភបំពានដីធ្លី បំផ្លាញបរិស្ថាន ប៉ះពាល់ដល់ជីវភាពជនជាតិដើមភាគតិច កម្ពុជានោះមកចាត់វិធានការណ៍វាយតម្លៃ ហើយឈានទៅរកការដោះស្រាយតាមនីតិវិធីរបស់ខ្លួនហើយ បន្ទាប់ពីបានរកឃើញថា ពាក្យបណ្តឹងនេះមានលក្ខណៈគ្រប់គ្រាន់តាមគោលការណ៍របស់ខ្លួន។
ក្រុមជនជាតិដើមភាគតិចចំនួន១៧ក្នុងខេត្តរតនគីរី ភាគឦសានប្រទេសកម្ពុជា និងអង្គការអន្តរជាតិមួយចំនួន បានដាក់ពាក្យបណ្តឹងរួមគ្នាកាលពីថ្ងៃទី១០កុម្ភៈឆ្នាំ២០១៤ ទៅកាន់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាសាខាមួយរបស់ធនាគារពិភពលោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវគេរកឃើញថា មានការវិនិយោគជាមួយនឹងក្រុមហ៊ុនវៀតណាមមួយឈ្មោះ Hoang Anh Gia Lai ទាក់ ទងនឹងការរំលោភបំពានដីធ្លី បំផ្លាញជីវភាព វប្បធម៌ និងបរិស្ថាន។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៤ខែកុម្ភៈរបស់លោកស្រីម៉េក ថេល័រ (Meg Taylor) នាយិការងនៃការិយាល័យអង្កេត និងប្រឹក្សាខាងផ្នែកអនុលោមតាម បញ្ញត្តិ ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ IFC ហៅថា Office of The Compliance Advisor Ombudsman (CAO) ដែលផ្ញើរជូនក្រុមអ្នកដាក់ពាក្យប្តឹងហើយដែលវីអូអេទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា មានលក្ខណៈគ្រប់គ្រាន់ដើម្បីបន្តធ្វើការវាយតម្លៃ។
លោកស្រីមានប្រសាសន៍តាមខ្លឹមសារដើមតាមការប្រែសម្រួលពីភាសាអង់គ្លេសមកថា៖ «គោលបំណងនៃការវាយតម្លៃនេះគឺដើម្បីធ្វើកិច្ចការជាមួយក្រុមអ្នកដាក់ពាក្យ ប្តឹង និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីបញ្ជាក់ឲ្យបានច្បាស់ចំពោះបញ្ហាដែលបាន លើកឡើង ដើម្បីប្រមូលព័ត៌មានស្តីអំពីវិធី ដែលត្រូវតាមដានស្ថានការណ៍នេះ ហើយនឹងជួយដល់អ្នកដាក់ពាក្យប្តឹងឲ្យដឹងការណ៍ពិតថា តើដំណើរការមួយណា ដែលស្ថាប័ន CAO នឹងចាត់វិធានការណ៍»។
លោកស្រីបានបន្តថា បើតាមគោលការណ៍ប្រតិបត្តិការ ស្ថាប័ន CAO នឹងចាប់ ផ្តើមការស្រាវជ្រាវវាយតម្លៃពាក្យបណ្តឹង។ ហើយការវាយតម្លៃនេះគឺកំណត់រយៈពេលអតិបរិមាត្រឹម១២០ថ្ងៃ តែអាចបញ្ចប់មុនពេលផងដែរ។
ក្រុមមន្ត្រីស្ថាប័នអង្គការឯករាជ្យរបស់ធនាគារពិភពលោកនេះត្រូវគេដឹងថា នឹងធ្វើទំនាក់ទំនងជាមួយភាគីក្រុមហ៊ុន ភាគីជនរងគ្រោះ ភាគីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីត្រួតពិនិត្យមើល ថាតើគួរដោះស្រាយតាមវិធីណា។ ការដោះស្រាយចេញ ឬមិនចេញ ស្ថាប័ននេះនឹងបញ្ជូនទៅកាន់ស្ថាប័នមួយដែលទទួលបន្ទុកផ្នែកការត្រួតពិនិត្យមើលអំពីគោលនយោបាយវិនិយោគរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។
លោកអៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា (EC) ដែលជាអង្គការ មួយក្នុងចំណោមអង្គការផ្សេងទៀត ដែលជំរុញឲ្យមានដំណោះស្រាយក្នុងការ រំលោភបំពានសិទ្ធិជនជាតិដើមភាគតិចនេះ បានអះអាងថា ពាក្យបណ្តឹងរបស់ ជនជាតិដើមភាគតិចពិតជាស្របទៅតាមគោលការណ៍របស់ស្ថាប័ន CAO នៃ ធនាគារពិភពលោកមែន។
«អញ្ចឹងខាង CAO គេនឹងធ្វើការចុះមកតំបន់ដែលមានបញ្ហាហ្នឹង ហើយគេនឹងធ្វើ ការសម្របសម្រួលជាមួយខាងភាគីដែលពាក់ព័ន្ធ មានសហគមន៍ មានក្រុមហ៊ុននិងអាជ្ញាធរ ហើយនឹងតំណាងរបស់ប្រជាពលរដ្ឋហ្នឹង»។
អ្នកស្រីម៉េគេន ម៉ាក់គីនេស (Megan MacInnes) នៃអង្គការឃ្លាំមើលបរិស្ថានក្នុង ពិភពលោក ឈ្មោះ Global Witness មានមូលដ្ឋានក្នុងទីក្រុងឡុង ប្រទេស អង់គ្លេសជាអ្នករកឃើញការពាក់ព័ន្ធរបស់ស្ថាប័ន IFC ជាមួយក្រុមហ៊ុនវៀតណាម ដែលបានរំលោភបំពានដីធ្លី និងការកាប់បំផ្លាញព្រៃឈើ និងបំផ្លាញបរិស្ថានក្នុងខេត្តរតនគីរី និងប្រទេសឡាវ។ លោកស្រីបានអះអាងថា លោកស្រីស្វាគមន៍ការទទួលយកពាក្យបណ្តឹងរបស់ស្ថាប័ន CAO ដើម្បីចាត់ការទៅលើផលប៉ះពាល់ដល់សហគមន៍ដែលត្រូវបំផ្លាញដោយក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai នេះ។
លោកស្រីបានថ្លែងតាមប្រសាន៍ដើមថា៖ «ដោយសារយើងយល់ថា មន្ត្រី CAO នឹងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា នា ពេលឆាប់ៗខាងមុខនេះ យើងជំរុញឲ្យក្រុមហ៊ុន Hoang Anh Gia Lai និង ធនាគារ Dragon Capital សហការគ្នាក្នុងដំណើរការស្រាវជ្រាវនេះ។ វាជារឿងសំខាន់ផងដែរថា មិនមែនគ្រាន់តែសហគមន៍ក្នុងប្រទេស កម្ពុជាទេ ដែលរងផលប៉ះពាល់ដោយក្រុមហ៊ុន Hoang Anh Gia Laiនោះ តែមានអ្នកភូមិជាច្រើនក្នុងប្រទេសឡាវដែលកំពុងប៉ះពាល់ជាអវិជ្ជមានដោយក្រុមហ៊ុននេះ ហើយក្រុមអ្នកភូមិខ្លាច មិនហ៊ាននិយាយ។ ស្ថាប័ន CAO មានអំណាចក្នុងការផ្តល់ឲ្យពួកគេមានឱកាសទទួលបានយុត្តិធម៌ផងដែរ»។
ក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai បានចាប់ផ្តើមប្រតិបត្តិការឈូសឆាយ លើដីសម្បទាន៤ម៉ឺន៧ពាន់ហិចតាក្នុងខេត្តរតនគីរី ក្រោយពីទទួលបានអាជ្ញា ប័ណ្ណពីរដ្ឋាភិបាល នៅឆ្នាំ២០១០ ដែលក្រុមអង្គការឃ្លាំមើលអះអាងថា បានធ្វើឲ្យប៉ះពាល់ផ្ទាល់ និងមិនផ្ទាល់ដល់ពលរដ្ឋយ៉ាងតិច២ពាន់គ្រួសារ៕