កម្រងរូបភាព៖ អ្នក​ធ្វើការងារ​សំណង់​នៅ​ក្នុង​ព្រះ​សីហនុ​ ​បារម្ភពីសុវត្ថិភាព​ការងាររបស់ពួកគេ

លោក ខៀវ ឆាយ៉ា អាយុ​៣៩​ឆ្នាំ​ មក​ពី​ខេត្ត​កំពង់​ស្ពឺបាន​ឲ្យដឹងថា​ លោក​នឹងភរិយា​របស់លោក​គ្រោង​​ឈប់​ពី​ការងារ​សំណង់​ នៅ​ក្នុង​ក្រុង​ព្រះសីហនុក្រោយ​ឧបទ្ទវហេតុបាក់រលំ​អគារ, នៅខេត្តព្រះសីហនុ, នៅថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០១៩។​ (ខាន់ សុគុំមនោ​/VOA)

កម្មករ​សំណង់​ប្រមាណ​​៣០នាក់ មក​ពី​ខេត្ត​ផ្សេង​ៗគ្នា​ កំពុង​ធ្វើ​ការ​ និងស្នាក់នៅ​ក្នុងអគារ​សំណង់ខុនដូ ដែល​ពុំទាន់សង់​រួចរាល់មួយ​កន្លែងនៅក្រុងព្រះសីហនុ, នៅថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០១៩។​ (ខាន់ សុគុំមនោ​/VOA)

លោក គឹម​ សារឹទ្ធ ជា​មេការ​នៅ​សំណង់​​ដែល​លោក​ ឆាយ៉ា កំពុង​ធ្វើ​ការ​ជាមួយ ជាសំណង់​​​ខុនដូ​១១​ជាន់​របស់​ចិន។ លោកមាន​ប្រសាសន៍​ថា​ហេតុ​ការណ៍​នេះ ធ្វើ​ឲ្យ​កម្មករ​មានភាព​ភ័យ​ខ្លាច​ក្នុង​ការ​ធ្វើ​ការងារ។ លោកបន្តថា​ក្រុមកម្មករ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការជួ

ទីតាំង​ដែល​ក្រុមកម្មកររបស់លោក​ គឹម សារេត ស្នាក់នៅជុំគ្នា​ មានជា​ក្រុម​គ្រួសារផង​​។ ពួកគេកំពុង​ធ្វើ​ការ​ និងស្នាក់នៅ​ក្នុងអគារ​សំណង់ខុនដូ ដែល​ពុំទាន់សង់​រួចរាល់មួយ​កន្លែងនៅក្រុងព្រះសីហនុ, នៅថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០១៩។​ (ខាន់ សុគុំមនោ​/VOA)

ជនរងគ្រោះ​នៅក្នុងមន្ទីរពេទ្យ​សម្រាកព្យាបាល​របួស ក្រោយ​ពួកគេត្រូវបាន​សង្គ្រោះចេញ​ពី​អគារ​បាក់បែក,នៅក្រុងព្រះសីហនុ, នៅថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០១៩។​ (ខាន់ សុគុំមនោ​/VOA)