Hello VOA៖ សកម្មជនស្នើឱ្យរដ្ឋាភិបាលដោះស្រាយកង្វល់ EU ជាប្រព័ន្ធ
Your browser doesn’t support HTML5
សកម្មជនការងារស្នើឱ្យរដ្ឋាភិបាលគោរពលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពសហជីពដែលសហភាពអឺរ៉ុបបានតម្រូវ ដើម្បីរក្សាឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ពីព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ថា បញ្ហាដែលបានកើតមានឡើងត្រូវដោះស្រាយជាប្រព័ន្ធដោយកុំដោះស្រាយបញ្ហាមួយករណីម្តងៗដោយឡែកពីគ្នា។ លោកបន្ថែមថា ការលួចធ្វើឃាតនៅតែជាសុបិនអាក្រក់សម្រាប់សកម្មជនសហជីពនៅឡើយទេ ក្នុងពេលដែលច្បាប់ស្តីពីសហជីពមិនទាន់ដោះស្រាយការព្រួយបារម្ភនានារបស់កម្មករ៕ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៨ វិច្ឆិកា ២០១៩)