ក្រោយ​​ពលរដ្ឋ​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​រួច កោះ​ម៉ាល់ឌីវ​ព្យាយាម​ទាក់ទាញ​ទេសចរ

Your browser doesn’t support HTML5

ម៉ាល់ឌីវ​គឺ​ជា​ប្រទេស​តូច​មួយ​ដែល​មាន​បណ្តុំ​កោះ​តូចៗ​ប្រមាណ​ ១.២០០ កោះ​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ទឹកសមុទ្រ​ដ៏​ថ្លា​ដូច​គ្រីស្តាល់​នៅ​អាស៊ី​ខាង​ត្បូង។ ប្រទេស​នេះ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍។ ការ​រាតត្បាត​ជំងឺ​បាន​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​ពាក់​កណ្តាល។ ប៉ុន្តែ​ទោះ​បី​ជា​ជំងឺ​កូវីដ១៩​នៅ​តែ​កំពុង​ឆ្លង​រាលដាល​ក៏​ដោយ រដ្ឋាភិបាល​ប្រទេស​នេះ​កំពុង​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាពិសេស​គឺ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន។ អ្នកស្រី Janine Phakdeetham នៃ VOA រាយការណ៍​ពី​រឿង​នេះពី​ទីក្រុង​ញូវយ៉ក។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល៕