ដោយលោក Alexey Navalny ជាប់ឃុំឃាំង គណបក្សប្រឆាំងរុស្ស៊ី ប្រឈមនឹងអនាគតមិនប្រាកដប្រជា
Your browser doesn’t support HTML5
ជាងមួយខែហើយ ចាប់តាំងពីថ្ងៃទី១៨ ខែមករាមក ដែលលោក Alexey Navalny មេដឹកនាំគណបក្សប្រឆាំងរុស្ស៉ី បានវិលត្រឡប់មកកាន់មាតុភូមិវិញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបានជាសះស្បើយពីការវាយប្រហារដោយថ្នាំពុលជិតប្រល័យជីវិតលោក ដែលលោកបានស្តីបន្ទោសទៅលើរដ្ឋាភិបាលរុស្ស៊ីនោះ។ ខណៈដែលរដ្ឋាភិបាលវិមានក្រឹមឡាំង បានបដិសេធការចោទប្រកាន់ទាំងនោះ តុលាការរុស្ស៊ី តាំងពីពេលនោះមក បានកាត់ទោសលោក Navalny ឲ្យជាប់ពន្ធនាគារជិត៣ឆ្នាំ ពីបទចោទប្រកាន់រឿងរំលោភលើការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នមុនពេលកំណត់។ តើក្រុមប្រឆាំងរបស់រុស្ស៊ីអាចជឿនលឿនទៅមុខ ឬអាចនៅរស់រានមានជីវិតដោយមិនមានឥស្សរជននាំមុខរបស់ខ្លួននេះ ឬទេ? លោក Charles Maynes រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕