តើលោក Elon Musk នឹងសង្គ្រោះឬបំផ្លាញ Twitter? ចម្លើយអាស្រ័យតាមអ្នកឆ្លើយ
Your browser doesn’t support HTML5
លោក Elon Musk មមាញឹកខ្លាំងក្នុងរយៈពេលមួយឆ្នាំនេះ ដោយនៅជិតចុងឆ្នាំ ២០២២ លោកបានទិញក្រុមហ៊ុន Twitter នៅក្នុងការដេញថ្លៃទិញតម្លៃ ៤៤ ពាន់លានដុល្លារ ដែលស្ទើរតែមិនបានសម្រេច។ នាយកប្រតិបត្តិដ៏ចម្រូងចម្រាសរូបនេះ បាននាំមកនូវការផ្លាស់ប្តូរ និងការរំខាន ការបញ្ឈប់ការងារ និងការលាលែងពីតំណែង ដែលធ្វើឲ្យមានការចោទសួរពីជោគវាសនារបស់ក្រុមហ៊ុន Twitter។ អ្នកស្រី Tina Trinh នៃ VOA រាយការណ៍លម្អិតពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៕