ក្រាហ្វិកពន្យល់៖ មូលហេតុអ្វីខ្លះដែលអាចបណ្តាលឲ្យលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ប្រហែលជាត្រូវពន្យារពេល?
Your browser doesn’t support HTML5
វិបត្តិជំងឺកូវីដ១៩ កំពុងបង្កឲ្យមានផលប៉ះពាល់ជាច្រើននៅសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានទាំងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីផងដែរ។ អ្នកបោះឆ្នោតដែលមិនចង់ប្រឈមនឹងហានិភ័យឆ្លងជំងឺកូវីដ១៩ មានជម្រើសបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២០ នេះ។ ក៏ប៉ុន្តែ មានការរំពឹងថា នឹងអាចមានភាពយឺតយ៉ាវក្នុងការរាប់សន្លឹកឆ្នោត ដោយសារតែបញ្ហាមួយចំនួនរបស់សេវាប្រៃសណីយ៍របស់សហរដ្ឋអាមេរិក ដែលកំពុងកើតឡើង។ ការណ៍នេះអាចពន្យារពេលដល់លទ្ធផលនៃការបោះឆ្នោត។ ស្វែងយល់បន្ថែមអំពីដំណើរការនេះតាមរយៈក្រាហ្វិកពន្យល់របស់ VOA៕