តើ​លោកស្រី Usha Vance ភរិយា​របស់​បេក្ខជន​អនុប្រធានាធិបតី​ខាង​បក្ស​សាធារណរដ្ឋ​ជា​នរណា?

Your browser doesn’t support HTML5

នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ស្រី​​ Kamala Harris ដែល​ទំនង​នឹង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ កាលពី​​ថ្ងៃ​អង្គារ​ទី​៦​ខែ​សីហា​ ​បាន​ប្រកាស​ជ្រើសរើស​លោក Tim Walz ជា​បេក្ខជន​អនុប្រធានាធិបតី​របស់​លោកស្រី។ ចំណែក​ឯ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump កាលពី​ខែមុន​បាន​ជ្រើសរើស​លោក JD Vance សមាជិក​ព្រឹទ្ធសភា​ជា​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក។ លោក Vance បាន​រៀន​នៅ​សាលាច្បាប់​នៅ​សាកលវិទ្យាល័យ Yale ទីដែល​លោក​បាន​ជួប​ភរិយា​របស់​លោក​គឺ​លោកស្រី Usha។ លោកស្រី Usha គឺជា​កូនស្រី​ជំនាន់​ទីមួយ​របស់​ជន​អន្តោប្រវេសន៍​ឥណ្ឌា​ដែល​ថ្មីៗ​នេះ​ទើប​លាលែង​ពីការងារ​របស់​លោកស្រី​នៅ​ក្នុង​ការិយាល័យ​ច្បាប់​កំពូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និង​រដ្ឋ California។ អ្នកស្រី Dora Mekouar រាយការណ៍​បន្ថែម​អំពី​លោកស្រី Usha។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល។