ហាង​ទំនិញ​អាហារ Commissary បម្រើ​សេវា​ដល់​ទាហាន​អាមេរិក​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស

Your browser doesn’t support HTML5

សមាជិក​យោធា​សហរដ្ឋ​អាមេរិក​ទាំង​បច្ចុប្បន្ន​និង​អតីត​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​អាច​ទិញ​ទំនិញ​នៅ​តាម​ហាង​ពិសេស​លក់​ទំនិញ​អាហារ​ដែល​មាន​ឈ្មោះ​ថា commissary។ ហាង commissary នេះ​មាន​ចំនួន​ប្រហែល ២៤០ កន្លែង​នៅ​តាម​មូលដ្ឋាន​យោធា​នានា​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​បរទេស។ អ្នកស្រី Iryna Shynkarenko បាន​ទៅ​ហាង commissary មួយ​កន្លែង​នៅ​មូលដ្ឋាន​យោធា Joint Base Myer-Henderson Hall នៅទីក្រុង Arlington រដ្ឋ Virginia និង​រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក សាយ មុន្នី ជូន​សេចក្ដី​ប្រែ​សម្រួល​ដូចតទៅ៖