តើអ្វីជាសារព័ត៌មានសេរី?
Your browser doesn’t support HTML5
ថ្ងៃទី៣ខែឧសភា គឺជាទិវាសារព័ត៌មានពិភពលោក ដែលអង្គការសហប្រជាជាតិបានប្រកាសឲ្យប្រារព្ធតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ ទិវាសារព័ត៌មានពិភពលោកគឺមានបំណង អបអរសាទរគោលការណ៍នានានៃសេរីភាពសារព័ត៌មាន វាយតម្លៃពីស្ថានភាពនៃសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក ការពារឯករាជ្យភាពសារព័ត៌មាន និងគោរពដល់វិញ្ញាណក្ខន្ធអ្នកសារព័ត៌មានដែលបានស្លាប់ក្នុងពេលបំពេញការងារ។ នៅក្នុងប្រធានបទទី៦នៃកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មានរបស់ VOA ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់លើបណ្ដាញ Facebook លោក ចាប ចិត្រា និងលោក សាយ មុន្នី បានពិភាក្សាអំពី «តើអ្វីជាសារព័ត៌មានសេរី?» ដោយផ្តោតលើប្រវត្តិ អត្ថន័យ និងសារៈសំខាន់នៃសេរីភាពសារព័ត៌មាន។