រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្តោតលើបញ្ហាគុយបានិងកូរ៉េខាងជើង
Your browser doesn’t support HTML5
លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ា និងសមាជិកសភា និងព្រឹទ្ធសភាស.រ.អា.ចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនរហូតដល់ដាច់ឆ្នាំ ប៉ុន្តែរដ្ឋធានីវ៉ាស៊ីនតោននៅតែផ្តោតការយកចិត្តទុកដាក់លើព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមិនធ្លាប់មានលើឆាកអន្តរជាតិ។ លោក Michael Bowman អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ រាយការណ៍មកថា ក្នុងសប្តាហ៍ខាងមុខនេះនឹងមានពិនិត្យពិច័យជាបន្តទាក់ទងនឹងការបើកទំនាក់ទំនងការទូតរវាងស.រ.អា.និងប្រទេសគុយបា ហើយនិងបញ្ហាជាមួយប្រទេសកូរេ៉ខាងជើងដែលត្រូវចោទថា មានតួនាទីក្នុងការលួចចូលប្រព័ន្ធកំព្យុទ័ររបស់ក្រុមហុ៊ុន Sony។ ខ្ញុុំ ពិន ស៊ីសុវណ្ណសូមជូនសេចក្តីប្រែសម្រួល៖