ហាងលក់តុក្កតាបញ្ជាដោយដៃតែមួយគត់នៅរដ្ឋធានីវ៉ាស៊ីនតោនប្រារព្ធខួប ២៥ ឆ្នាំនៃដំណើរការអាជីវកម្ម
Your browser doesn’t support HTML5
ហាងលក់តុក្កតាបញ្ជាដោយដៃតែមួយគត់នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលមានឈ្មោះថា Puppet Heaven បានបើកអាជីវកម្មអស់រយ:ពេលជិត ២៥ ឆ្នាំមកហើយ។ ហាងនេះមានលក់របស់របរគ្រប់យ៉ាងទាក់ទិននឹងតុក្កតាបញ្ជាដោយដៃ ហើយម្ចាស់ហាងសប្បាយចិត្តនឹងបង្ហាញពីរបៀបប្រើតុក្កតាទាំងនេះដល់អតិថិជន។ លោក Maxim Moskalkov នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Arlington រដ្ឋ Virginia។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕