រដ្ឋធានីវ៉ាស៊ីនតោន ធ្វើការចែករំលែកពូជកញ្ឆាគ្នាជាលើកទី១
Your browser doesn’t support HTML5
ឥឡូវនេះមនុស្សរស់នៅក្នុងរដ្ឋធានី Washington ដែលមានវ័យពី២១ឆ្នាំឡើង មានសិទ្ធិជក់កញ្ឆាដោយស្របច្បាប់ហើយ។ ប៉ុន្តែពួកគេមិនអាចជក់នៅកន្លែងសាធារណៈ ហើយមិនអាចលក់ដូរបានទេ។ គេអាចដាំកញ្ឆាបានដល់ទៅ៦ដើម សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដូច្នេះដើម្បីជួយអ្នកប្រើប្រាស់កញ្ឆាក្នុងការដាំដើមកញ្ឆារបស់ខ្លួននោះ ក្រុមអ្នកគាំទ្រកញ្ឆាក្នុងតំបន់មួយ បានចែករំលែកពូជកញ្ឆាគ្នា ២លើក កាលពីពេលថ្មីៗនេះ។ អ្នកស្រី Deborah Block នៃVOA បានចូលរួមក្នុងការចែករំលែកមួយ ហើយបានរាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕