តើ​ការ​បោះឆ្នោត​ផ្ញើតាម​ប្រៃសនីយ៍​ដំណើរ​ការរបៀបណា?

Your browser doesn’t support HTML5

បរិយាកាស​បោះឆ្នោត​នៅ​អាមេរិក​កំពុង​ផ្លាស់ប្តូរ។​ ខណៈដែល​ពលរដ្ឋ​ជាច្រើន​នៅទៅបោះឆ្នោតដោយ​ផ្ទាល់​នៅការិយាល័យបោះឆ្នោត​តាមតំបន់ ការ​បោះឆ្នោត​ដោយ​ផ្ញើសន្លឹកឆ្នោត​តាម​ប្រៃសនីយ៍កំពុង​កើនឡើង។ ពីមុន​ការ​ផ្ញើ​សន្លឹក​ឆ្នោត​គឺសម្រាប់តែ​សមាជិក​យោធា និង​ពលរដ្ឋ​ដែលមិនអាច​ចេញពីផ្ទះបាន ពេលនេះ​វាជា​មធ្យោបាយ​ចម្បង​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​នៅសហរដ្ឋ​អាមេរិក។ និន្នាការនេះ​កំពុង​ត្រូវបាន​ជជែកដេញដោល។ អ្នក​គាំទ្រ​​លើក​ពី​ភាពងាយស្រួល​និង​កំណើន​អ្នក​ចូលរួមបោះឆ្នោត អ្នក​រិះគន់​​បារម្ភពី​បញ្ហា​សន្តិសុខ។ ទោះយ៉ាងណា ការសិក្សា​នានា​បង្ហាញ​ថា​ ការលួចបន្លំសន្លឹក​ឆ្នោត​ដែលត្រូវបានផ្ញើ​តាម​ប្រៃសនីយ៍​នេះ ​មិនងាយ​កើត​ឡើង​ទេ។ លោក Fern Robinson ជូនសេចក្តី​រាយការណ៍​លម្អិត​។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល​ដូចតទៅ៖