វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០
Your browser doesn’t support HTML5
អាជ្ញាធរហុងកុង រឹបអូសថ្នាំញៀនមេតំហ្វេតាមីន ជាងកន្លះតោនដែលជាចំនួនច្រើនលើសពេលមុនៗទាំងអស់។ អតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារវិញ។ ប្រជាពលរដ្ឋនៅក្នុងប្រទេសហ្វីលីពីន វិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីព្យុះ Goni បានបំផ្លិចបំផ្លាញភូមិមួយចំនួន ហើយនឹងអាកាសយានដ្ឋានធំជាងគេរបស់ជប៉ុន បើកកន្លែងធ្វើតេស្តរកវីរុសកូរ៉ូណា។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០៕