វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១
Your browser doesn’t support HTML5
សាជីវកម្មអចលនទ្រព្យ Evergrande របស់ប្រទេសចិន ផុងខ្លួនជំពាក់បំណុលរាប់រយពាន់លានដុល្លារ។ បេក្ខជនប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់ជប៉ុន គឺលោក Fumio Kishida បានសន្យាថា នឹងមានកញ្ចប់ថវិកាចំណាយដ៏ធំសម្រាប់ប្រទេសជប៉ុន។ កូរ៉េខាងជើង សាកល្បងមីស៊ីលបាញ់បានឆ្ងាយលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៦ ខែ។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១៕