វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
Your browser doesn’t support HTML5
ក្រុមអ្នកតវ៉ានៅប្រទេសមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងរ៉ង់ហ្គូន បើទោះជាមានការគំរាមកំហែងពីសំណាក់យោធាថា នឹងប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាដើម្បីបង្ក្រាបក៏ដោយ។ ពលរដ្ឋដែលមានអាយុពី១៨ ដល់៥៩ ឆ្នាំនៅក្នុងប្រទេសចិន តម្រង់ជួរដើម្បីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយនឹងប្រជាពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់ កំពុងត្រូវបានជម្លៀសចេញពីតំបន់ជាយទីក្រុងហ្សាកាតា នៅក្នុងពេលមានទឹកជំនន់យ៉ាងខ្លាំង។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១៕