បទសន្ទនាវីអូអេ៖ អនុប្រធានាធិបតីអាមេរិកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី
Your browser doesn’t support HTML5
កិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ដែលមាន វត្តមាន អ្នកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិកនៅសប្តាហ៍នេះ រំពឹងថា បញ្ហាស្មុគស្មាញក្នុងតំបន់និងសកលជាច្រើន ត្រូវបានពិភាក្សាគ្នា។ ហើយពីប្រទេសកម្ពុជាដែលជាសមាជិកអាស៊ានមួយ ក្នុងចំណោម១០ប្រទេស ហើយជាប្រធានប្តូរវេនកាលពីឆ្នាំកន្លងទៅ មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតជាលើកដំបូងដែរ។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន ជូនកិច្ចសន្ទនាជាមួយ លោក ស៊ុន ណារិន ពីកន្លែងកិច្ចប្រជុំកំពូល។ សូមស្តាប់កិច្ចសន្ទនានេះដូចតទៅ៕