កម្រងរូបភាព VOA៖ ប្រជាជនខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយបារម្ភពីការឆ្លងវីរុសកូរ៉ូណា
ស្រ្តីម្នាក់កំពុងប្រគេនទេយ្យទានដល់ព្រះសង្ឃក្នុងវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
ស្រ្តីម្នាក់កំពុងអុជធូបក្នុងវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
បុរសពីរនាក់កំពុងអុជធូបនៅវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
ស្រ្តីម្នាក់កំពុងលាងដៃនឹងអាល់កុល អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅវត្តថាន់ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
អាចារ្យវត្តកំពុងបាញ់អាល់កុលសម្លាប់មេរោគ នៅវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
ពុទ្ធបរិស័ទកំពុងវេរទេយ្យទានដល់ព្រះសង្ឃ នៅវត្តថាន់ រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
ស្ត្រីម្នាក់កំពុងរាប់បាត្រ នៅវត្តថាន់ រាជធានីភ្នំពេញ អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
ពុទ្ធបរិស័ទកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅវត្តថាន់ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
ស្រ្តីវ័យចំណាស់កំពុងនាំគ្នារៀបចំចង្ហាន់សម្រាប់ព្រះសង្ឃក្នុងវត្តនិរោធរង្សី រាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)