កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ២៨ វិច្ឆិកា ២០១៣
Your browser doesn’t support HTML5
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី ពលរដ្ឋអាមេរិកាំង១៦រូប បានទទួលមេដៃយ៍សេរីភាព។ ក្រុមហ៊ុនហិរញ្ញវត្ថុ បណ្តុះបណ្តាលអតីតយុទ្ធជនអាមេរិកាំង ឲ្យធ្វើកិច្ចការនៅក្រុមហ៊ុនWall Street។ អតីតយុទ្ធជនអាមេរិកាំង ប្រារព្វទិវាអតីតយុទ្ធជនVeterans Day ដោយធ្វើម្ហូបសម្រាប់អតីតយុទ្ធជនដែលគ្មានផ្ទះសម្បែង។ ការសិក្សាភាសាអង់គ្លេសបែបអាមេរិកាំង មានប្រជាប្រិយភាពនៅកោះហុងកុង។ ចំនួននិស្សិតបរទេសមកសិក្សានៅសាកលវិទ្យាល័យអាមេរិក កាន់តែកើនឡើង។ ការសំដែងរបាំក្បាច់គុណរបស់កូរ៉េឈ្មោះ Lyeon ។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា«miss the point» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «The Hunger Games: Catching Fire»។