កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ១៣ កុម្ភៈ ២០១៤
Your browser doesn’t support HTML5
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី ច្បាប់កសិកម្មថ្មី ធ្វើឲ្យកសិករអាមេរិកាំងលែងបានទទួលប្រាក់ជំនួយជាស្វ័យប្រវត្តិពីរដ្ឋាភិបាលទៀតហើយ។ អភិបាលពីទីក្រុងធំៗ ជួបប្រជុំនៅទីក្រុងJohannesburg នៅសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការប្រយុទ្ធទល់នឹងអាកាសធាតុប្រែប្រួល។ ភាពយន្តខ្នាតខ្លីរបស់កម្ពុជាឈ្នះរង្វាន់មហោស្រពTropfest នៅម៉ាឡេស៊ី។ យន្តហោះគ្មានមនុស្សបើកគឺdroneជួយផលិតករថតខ្សែភាពយន្ត។ ក្រុមអ្នកគាំទ្រក្រុមតន្រ្តីអង់គ្លេស The Beatles រំឭកខួបឆ្នាំទី៥០ នៃការមកសំដែងរបស់ក្រុមនេះ នៅសហរដ្ឋអាមេរិកជាលើកទីមួយ។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «get outta here» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «The Endless Love»៕