បទសន្ទនា VOA៖ សភាសហរដ្ឋអាមេរិកប្រជុំរួមគ្នាដើម្បីរាប់សន្លឹកឆ្នោតជ្រើសរើសប្រធានាធិបតី
Your browser doesn’t support HTML5
អង្គប្រជុំរួមនៃសភាទាំងពីររបស់សហរដ្ឋអាមេរិកបានរៀបចំឡើងនៅថ្ងៃពុធដើម្បីរាប់លទ្ធផលឆ្នោតរបស់អង្គបោះឆ្នោតតាមរដ្ឋនានាដែលជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតី។ នេះជាដំណើរការតាមពិធីការដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលអនុវត្តជារៀងរាល់៤ឆ្នាំម្តង ប៉ុន្តែព្រឹត្តិការណ៍នៅថ្ងៃនេះបានដិតដាមដោយការជំទាស់លទ្ធផលឆ្នោតរបស់ក្រុមសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាគណបក្សសាធារណរដ្ឋមួយចំនួន។ ទន្ទឹមនឹងនោះក្រុមបាតុករគាំទ្រលោកប្រធានាធិបតីបានសម្រុកចូលកាន់កាប់អគារសភាដែលបានរារាំងដំណើរការនោះមួយរយៈខ្លី។ លោក ម៉ែន គឹមសេងនិងលោកប៉ូច រាសីនៃវីអូអេពិភាក្សាពីដំណើរការនិងការវិវត្តន៍នេះ។