បទសន្ទនា៖ ការរំឭកខួប៤ឆ្នាំនៃការសម្លាប់លោកកែម ឡីស្ថិតក្រោមការតាមដាននិងរឹតបន្តឹងរបស់អាជ្ញាធរ
Your browser doesn’t support HTML5
ថ្ងៃសុក្រនេះ នៅឯឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានការធ្វើពិធីបុណ្យខួបគម្រប់បួនឆ្នាំនៃមរណភាពរបស់លោក
កែម ឡី អ្នកវិភាគនយោបាយ ដែលត្រូវបានគេបាញ់ស្លាប់កាលពី ៤ឆ្នាំមុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក ហ៊ុល រស្មី នៃវីអូអេ បានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងធ្វើពិធីបុណ្យនោះ។ តទៅនេះ ជាកិច្ចសន្ទនារវាងអ្នកយកព័ត៌មានវីអូអេ គឺលោក ស៊ុន ណារិន ដែលកំពុងនៅទីក្រុងភ្នំពេញ និងលោក ហ៊ុល រស្មី ដែលកំពុងស្ថិតខេត្តតាកែវ ជុំវិញការធ្វើពិធីរំឭកខួប៤ឆ្នាំនៃការសម្លាប់របស់លោក កែម ឡី៕