អាស៊ីខនន័រ Asia Corner៖ កូរ៉េខាងត្បូងថា កូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ាញូមគ្រប់គ្រាន់ដើម្បីផលិតចំនួនគ្រាប់បែកក្នុងពីរខ្ទង់
Your browser doesn’t support HTML5
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងថា កូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ាញូមគ្រប់គ្រាន់ដើម្បីផលិតចំនួនគ្រាប់បែកក្នុងពីរខ្ទង់។ ចិនទទូចការពារជំហរលើអាវុធនុយក្លេអ៊ែរ ក្រោយរងការរិះគន់លើការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប។ ប្រធានាធិបតីវៀតណាមបានជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក។ ជប៉ុនបានបាញ់រ៉ុក្កែតដឹកផ្កាយរណបដោយជោគជ័យទៅក្នុងអវកាស។ ក្រុមអ្នកគាំទ្រនៅក្រុងបាងកកបានសាទរការចុះព្រះរាជក្រឹត្យលើសេចក្តីព្រាងច្បាប់ស្តីពីអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នា។ នេះជាកម្មវិធី វីអូអេ អាស៊ីខនន័រ (VOA Asia Corner) ជាមួយអ្នកនាង នីណា យេង សម្រាប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤៕